ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ៖ ទីក្រុងព្រុចសែលលែងជាជនជាតិបែលហ្ស៊ិកទៀតហើយ

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk បានព្រមានអំពីការជំនួសប្រជាសាស្ត្រនៅរដ្ឋធានីបែលហ្ស៊ិក ដោយលើកឡើងពីការសិក្សាថ្មីៗនេះ បានរកឃើញថា អនីតិជនជិត ៣ នាក់ក្នុងចំណោម ៤ នាក់ក្នុងទីក្រុងព្រុចសែលមានដើមកំណើតមិនមែនអឺរ៉ុបឡើយ។

នេះបើយោងតាមរបាយការណ៍របស់ Remix News កាលពីដើមសប្តាហ៍នេះ ដោយដកស្រង់ទិន្នន័យពី StatBel ជាការិយាល័យស្ថិតិផ្លូវការរបស់ប្រទេសបែលហ្ស៊ិកថា ប្រហែល ៧២.៩ ភាគរយនៃប្រជាជនទីក្រុងព្រុចសែលមានអាយុពី ០-១៧ ឆ្នាំត្រូវបានគេជឿថា ជាជនអន្តោប្រវេសន៍ ។ មានតែ ១០.៥៦ ភាគរយស្ថិតក្នុងក្រុមអាយុនេះត្រូវបានចាត់ថ្នាក់ជាជនជាតិបែលហ្ស៊ិក ដែលមានដើមកំណើតបែលហ្ស៊ិកទាំងស្រុង។ ជារួម ៧៨ភាគរយនៃចំនួនប្រជាជនទីក្រុងឥឡូវនេះ ត្រូវបានគេនិយាយថា មានដើមកំណើតមិនមែនបែលហ្ស៊ិក។

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រថា រដ្ឋធានីនៃប្រទេសបែលហ្ស៊ិកលែងជាជនជាតិបែលហ្ស៊ិកទៀតហើយ ដោយឆ្លើយតបទៅនឹងការបង្ហោះរបស់សហគ្រិន Mario Nawfal  បានព្រមានថា ការផ្លាស់ប្តូរប្រជាសាស្ត្ររបស់ទីក្រុងព្រុចសែលនឹងមានផលវិបាកសង្គមយ៉ាងជ្រាលជ្រៅ។

លោក Nawfal បានសរសេរថា រឿងនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែតាមរយៈជម្រើសគោលនយោបាយដោយចេតនាធ្វើឡើងដោយឥស្សរជននយោបាយ ដែលបានច្រានចោលការព្រមានថាជា «ទេវកថា» ដោយកត់សម្គាល់ថា «ការបង្រួបបង្រួមគ្រួសារបានក្លាយជាម៉ាស៊ីនចម្បងនៃការតាំងទីលំនៅដ៏ធំ ដែលបង្កើនល្បឿននៃការផ្លាស់ប្តូរប្រជាសាស្ត្រលើសពីការយល់ព្រមពីសាធារណជន៕

Most Popular

To Top