ព័ត៌មានអន្តរជាតិ

ស្ថាបនិក Telegram លោក Pavel Durov ផ្តល់មូលនិធិ IVF ដល់ស្ត្រីអាយុក្រោម ៣៧ ឆ្នាំដោយប្រើមេជីវិតឈ្មោលរបស់លោក

រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋី និងស្ថាបនិកបណ្តញសង្គមយក្សរុស្ស៊ី Telegram លោក Pavel Durov បានផ្តល់ជូនដើម្បីរ៉ាប់រងការចំណាយ IVF សម្រាប់ស្ត្រីអាយុក្រោម ៣៧ ឆ្នាំដែលចង់មានផ្ទៃពោះដោយប្រើមេជីវិតឈ្មោលរបស់លោកក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ជួយប្រយុទ្ធប្រឆាំងនឹងភាពគ្មានកូនទូទាំងពិភពលោក។

នេះបើយោងតាមកាសែត New York Post បាននិយាយថា លោក Durov មានទ្រព្យសម្បត្តិសុទ្ធប្រមាណជិត ១៧ ពាន់លានដុល្លារ។ ការធ្លាក់ចុះនៃចំនួនមេជីវិតឈ្មោលទូទាំងពិភពលោកទៅនឹងកត្តាបរិស្ថានដូចជាការបំពុលពីប្លាស្ទិច និងបានសម្តែងមោទនភាពក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានេះ។ លោក Durov បានពិពណ៌នាអំពីការបរិច្ចាគរបស់លោកថា ជាកាតព្វកិច្ចស៊ីវិលដើម្បីដោះស្រាយកង្វះខាត សម្ភារៈបរិច្ចាគមានគុណភាពខ្ពស់ និងដើម្បីកាត់បន្ថយការរើសអើងជុំវិញការបរិច្ចាគមេជីវិតឈ្មោល ។

នេះបើយោងតាមកាសែត The Wall Street Journal បាននិយាយថា ការផ្តល់ជូនការបរិច្ចាគមេជីវិតឈ្មោលរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយស្ត្រីរាប់សិបនាក់កំពុងស្វែងរកមេជីវិតឈ្មោលរបស់លោកតាមរយៈគ្លីនិកមួយក្នុងទីក្រុងមូស្គូ ។ គ្លីនិកនេះ ដែលភាគច្រើនបម្រើអតិថិជនរុស្ស៊ី និងអន្តរជាតិមានទ្រព្យសម្បត្តិច្រើន បានផ្សព្វផ្សាយមេជីវិតឈ្មោលរបស់លោក Durov ថា មានភាពឆបគ្នាខាងហ្សែនខ្ពស់ ហើយបានកត់សម្គាល់ថា លោកនឹងចំណាយសម្រាប់ការព្យាបាល IVF សម្រាប់ស្ត្រីអាយុក្រោម ៣៧ ឆ្នាំដែលចង់ប្រើប្រាស់មេជីវិតឈ្មោលតាមតម្រូវការរបស់លោក។

លោកបាននិយាយថា អតីតវេជ្ជបណ្ឌិតម្នាក់នៅគ្លីនិកដែលបានពិនិត្យអ្នកស្ម័គ្រចិត្តជាច្រើននាក់បានបញ្ជាក់ថា ការបរិច្ចាគមេជីវិតឈ្មោលអាចរកបានសម្រាប់តែស្ត្រីមិនទាន់រៀបការប៉ុណ្ណោះ ដោយអំប្រ៊ីយ៉ុងត្រូវបានពិនិត្យរកជំងឺហ្សែន។ ការចូលប្រើប្រាស់មេជីវិតឈ្មោលរបស់លោក Durov ត្រូវបានកំណត់ចំពោះស្ត្រីដែលមានអាយុ ៣៧ ឆ្នាំ ឬតិចជាងនេះ ដើម្បីជៀសវាងផលវិបាកផ្នែកច្បាប់៕

Most Popular

To Top