បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាក្រុមប្រទេស G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំង ទៅនឹងក្រុមប្រទេស BRICS នោះទេ។
ប្រទេសបារាំងបានកាន់តំណែងជាប្រធាន G7 នៅឆ្នាំនេះ ស្របពេលដែលឥណ្ឌាបានកាន់តួនាទីដូចគ្នានៅក្នុងក្រុមប្រទេស BRICS។
លោក Macron បាននិយាយនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំរបស់គាត់ទៅកាន់ឯកអគ្គរដ្ឋទូតបារាំង ដែលគូសបញ្ជាក់អំពីអាទិភាព គោលនយោបាយការបរទេស របស់ប្រទេសនេះថា តំណែងប្រធានាធិបតី G7 របស់ប្រទេសបារាំងនឹងដាក់វាជាបេះដូងនៃពហុភាគីនិយម។
លោក Macron បាននិយាយថា ៖ ក្រុមប្រទេសG7 មិនគួរជាក្លឹបប្រទេសដែលនឹងប្រឆាំងចិន ឬក្លឹបប្រឆាំង BRICS នោះទេ ដោយបន្ថែមថា យើងក៏មិនអាចអនុញ្ញាតឱ្យ BRICS ជាក្លឹបប្រឆាំង G7 នោះដែរ។
ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់លើតម្រូវការដើម្បីប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹង ស្ថានភាពនៃការការបែកបាក់នៃពិភពលោកបច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី
