តូក្យូ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ចំនួនករណីជំងឺផ្តាសាយ នៅប្រទេសជប៉ុនបានធ្លាក់ ចុះក្រោមកម្រិតប្រកាសអាសន្នសម្រាប់សប្តាហ៍ទី ២ ជាប់ៗគ្នា ដោយទិន្នន័យរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារបង្ហាញថា ការឆ្លងបានបន្តធ្លាក់ចុះនៅចុងខែធ្នូ និងដើមខែមករាជាសញ្ញាបង្ហាញថា ការផ្ទុះឡើងកំពុងថយចុះហើយ ។
ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបាននិយាយថា ករណីចំនួន ៣៣,២១៧ ត្រូវបានរាយការណ៍ទូទាំងប្រទេសពីស្ថាប័នវេជ្ជសាស្ត្រប្រមាណ ៣,០០០ ក្នុងអំឡុងសប្តាហ៍រហូតដល់ថ្ងៃទី ៤ ខែមករា ដោយមានអ្នកជំងឺជាមធ្យម ១០.៣៥ នាក់ក្នុងមួយមណ្ឌល។ តួលេខនេះគឺ ០.៤៥ ដងនៃកម្រិតសប្តាហ៍មុន នៅតែទាបជាងកម្រិតប្រកាសអាសន្នចំនួន ៣០ ករណីក្នុងមួយមណ្ឌលទូទាំងប្រទេស។
នៅរដូវកាលនេះ មធ្យមភាគទូទាំងប្រទេសបានលើសពីកម្រិតប្រកាសអាសន្នប្រាំសប្តាហ៍មុនជាងរដូវកាលមុន ដោយមានករណីឆ្លងលើសពី ៥០ នាក់ក្នុងមួយមណ្ឌលថែទាំក្នុងអំឡុងពេលមួយសប្តាហ៍រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។
ទន្ទឹមនឹងនេះ ក្រសួងបាននិយាយ កាលពីថ្ងៃអង្គារថា ករណីឆ្លង COVID-19 ថ្មីចំនួន ៣,៦២៩ ករណីត្រូវបានរាយការណ៍ ក្នុងប្រទេសជប៉ុនពីស្ថាប័នវេជ្ជសាស្ត្រយាម កាមប្រហែល ៣,០០០ ក្នុងអំឡុងពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ២០ ខែធ្នូ មានមធ្យមភាគអ្នកជំងឺ ១.១៣ នាក់ក្នុងមួយមណ្ឌលថែទាំ។
តួលេខនេះគឺ ០.៨៦ ដង នៃកម្រិតសប្តាហ៍មុន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣សប្តាហ៍៕
