ព័ត៌មានអន្តរជាតិ

អាជ្ញាធរកាណាដា ចាប់ខ្លួនមេក្លោងនៅពីក្រោយ ការលួចដុំមាសដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេស

កាណាដា៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរកាណាដាបានចាប់ខ្លួន ជនសង្ស័យជាមេក្លោងប្លន់ដុំមាសដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស ដែលមានប្រហែលជាដុំមាសចំនួន ៦៦០០ ដុំមានទម្ងន់សរុប ៤០០ គីឡូក្រាម ។

ប៉ូលីសបានប្រកាស នៅថ្ងៃអង្គារថា លោក Arsalan Chaudhary អាយុ ៤៣ ឆ្នាំ ត្រូវបានឃុំខ្លួននៅអាកាស យានដ្ឋានអន្តរជាតិ Toronto Pearson ជាទីតាំងដដែល ដែលការប្លន់បានកើតឡើង បន្ទាប់ពីបានមកដល់ជើង ហោះហើរពីទីក្រុងឌូបៃ។

យោងតាម ABC បានចេញផ្សាយថា លោក Chaudhary ត្រូវបានចោទប្រកាន់ ពីបទលួចចំនួន ២ ករណី គឺកាន់កាប់ទ្រព្យសម្បត្តិ ដែលទទួលបានដោយ ឧក្រិដ្ឋកម្ម និងឃុបឃិតគ្នាប្រព្រឹត្តបទល្មើស ដែលអាចចោទ ប្រកាន់បាន ។ លោកជាជនសង្ស័យចុងក្រោយម្នាក់ ត្រូវបានស្វែងរកក្នុង “គម្រោង ២៤ ការ៉ាត់” ដែលជាការស៊ើបអង្កេតយ៉ាង ទូលំទូលាយលើការលួចដុំមាសមានតម្លៃជិត ១៥ លានដុល្លារអាមេរិក។

នេះបើយោងតាមការចុះផ្សាយរបស់ ABC បាននិយាយថា ខណៈជនសង្ស័យ ៧ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីមុនមក ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា លោក Chaudhary បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនទ្រព្យសម្បត្តិ ដែលត្រូវបានគេលួច ។ មាសដុំចំនួន ៦,៦០០ ដុំមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយត្រូវបានគេជឿថា ត្រូវបានរលាយ និងលក់ទៅឲ្យអ្នកទិញផ្សេងៗគ្នា។

ក្រុមអ្នកស៊ើបអង្កេតជឿថា ការលួចនេះ បានកើតឡើង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការដឹកជញ្ជូន មួយមកពីទីក្រុង Zurich ប្រទេសស្វីស ក៏មានសាច់ប្រាក់ប្រមាណ ២,៥ លានដុល្លារអាមេរិក ។ ប្រតិបត្តិការនេះគឺជាការងារផ្ទៃ ក្នុងពាក់ព័ន្ធនឹងក្រុម ២ ផ្សេងគ្នា៖ បុគ្គលិក Air Canada ត្រូវបានចោទប្រកាន់ថា បានសម្របសម្រួលការលួច និងអ្នកសមគំនិតខាងក្រៅ រួមទាំង Chaudhary ផងដែរ៕

Most Popular

To Top