ព័ត៌មានអន្តរជាតិ

ឥណ្ឌាបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការក្រាលកៅស៊ូផ្លូវហាយវេវែងបំផុតប្រើពេលត្រឹមរយៈពេល ២៤ ម៉ោង

ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវហាយវេសហភាព ឥណ្ឌា បាននិយាយថា គម្រោងផ្លូវហាយវេមួយនៅរដ្ឋ Andhra Pradesh របស់ប្រទេសឥណ្ឌាបានចូលទៅក្នុងកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីបានការក្រាលផ្លូវហាយវេវែងបំផុតដែលមិនធ្លាប់មានប្រើរយៈពេលត្រឹមតែ ២៤ ម៉ោងតែប៉ុណ្ណោះ។

នេះបើយោងតាមលោក Nitin Gadkari រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវហាយវេសហភាពថា កំណត់ត្រានេះត្រូវបានកំណត់នៅថ្ងៃទី ៦ ខែមករា តាមបណ្តោយផ្លូវ Vanavolu–Vankarakunta នៃផ្លូវហាយវេជាតិ 544G ដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ច Bengaluru-Kadapa-Vijayawada ។ គម្រោងនេះក៏បានកំណត់ព្រឹត្តិការណ៍សំខាន់ទី ២ ដោយដាក់សម្ភារៈចំនួន ១០,៦៧៥តោនក្នុងរយៈពេលដូចគ្នា។

កាសែត Times of India បានរាយការណ៍ថា ក្រុមសំណង់បានដាក់បេតុងប៊ីទីមីនប្រវែង ២៨.៩៥ គីឡូម៉ែត្រក្នុងមួយថ្ងៃផងដែរ។

នេះបើយោងតាមការចុះផ្សាយរបស់ Hindustan Times ថា ការងារនេះត្រូវបានអនុវត្តក្រោមនីតិវិធីគុណភាព និងការត្រួតពិនិត្យស្តង់ដារ ហើយត្រូវបានសង្កេតឃើញដើម្បីបំពេញតាមតម្រូវការរបស់ Guinness World Records

អាជ្ញាធរផ្លូវហាយវេជាតិឥណ្ឌាបាននិយាយថា ស្នាដៃនេះត្រូវបានសម្រេចដោយប្រើប្រាស់ការដាក់ពង្រាយឧបករណ៍សំណង់ទ្រង់ទ្រាយធំ និងការគ្រប់គ្រងគុណភាពជាក់ស្តែង ដោយមានការត្រួតពិនិត្យពីស្ថាប័ននានា រួមទាំង IIT Bombay និងក្រុមហ៊ុនផលិតឧបករណ៍ដើម ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារសុវត្ថិភាព និងគុណភាព។

សមិទ្ធផលនេះធ្វើឡើងបន្ទាប់ពីកំណត់ត្រា Guinness មុនដែលបានកំណត់នៅប្រទេសឥណ្ឌាកាលឆ្នាំ ២០២២ នៅពេលផ្លូវហាយវេជាតិលេខ 53 ក្នុងរដ្ឋ Maharashtra បានកត់ត្រាការក្រាលកៅស៊ូជាបន្តបន្ទាប់ប្រវែង ៧៥ គីឡូម៉ែត្រក្នុងរយៈពេលជាង ១០៥ ម៉ោង ដោយជំនួសកំណត់ត្រាដែលធ្លាប់កាន់កាប់នៅខាងក្រៅប្រទេស៕

Most Popular

To Top