ជប៉ន៖ បានប្រាប់ឲ្យដឹងថា យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងបុរសជនជាតិជប៉ុន លោក Yuki Nishimiya ដែលសមាជិកក្រុមចម្រៀងជប៉ុនប្រុសកំពូល Def Tech ត្រូវបានចាប់ខ្លួន និងការប្រគំតន្ត្រីត្រូវបានលុបចោល បន្ទាប់ពីអាជ្ញាធររកឃើញកញ្ឆាស្ងួតក្នុងផ្ទះរបស់លោក ។
កាលថ្ងៃទី ២ ខែកុម្ភៈ នាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀននៃការិយាល័យសុខភាព និងសុខុមាលភាពតំបន់ Kanto-Shinetsu បានចាប់ខ្លួនលោក Micro ដោយសង្ស័យថា មានកញ្ឆាស្ងួត។ កញ្ឆានេះត្រូវបានគេចោទប្រកាន់ថាបានរកឃើញក្នុងអំឡុងពេលឆែកឆេរនៅផ្ទះរបស់លោក។ លោកត្រូវបានចោទប្រកាន់នៅថ្ងៃពុធ ទី ៤ ខែកុម្ភៈ នៅពេលព្រឹក។
លោក Micro បានចាប់ផ្តើម Def Tech ជាមួយលោក Shen Brown ក្នុងឆ្នាំ ២០០៣ ដោយចេញអាល់ប៊ុមដំបូងរបស់ពួកគេក្នុងឆ្នាំ ២០៥៥ ។ អាល់ប៊ុមដំបូងដែលមានចំណងជើងខ្លួនឯងគឺជាអាល់ប៊ុមលក់ដាច់បំផុតទី ៣នៃឆ្នាំ ២០០៥ ហើយពួកគេនៅតែសកម្មរហូតដល់ឆ្នាំ ២០០៧ នៅពេលពួកគេបានបែកគ្នាដោយសារតែ “ភាពខុសគ្នាខាងតន្ត្រី”៕
