ព័ត៌មានអន្តរជាតិ

ប្រទេសចិន ស៊ើបអង្កេតអ្នកគ្រូបង្រៀន ស្ត្រីពីរបៀបទាក់ទាញ បុរសរកប្រាក់ បានរាប់លានដុល្លារ និងព្រួយបារម្ភអំពីតម្លៃសង្គម

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកមានឥទ្ធិពល លើប្រព័ន្ធផ្សព្វផ្សាយ សង្គមចិនម្នាក់រកប្រាក់ បានរាប់លានដុល្លារ ក្នុងការបង្រៀនស្ត្រីពីរបៀបទាក់ទាញ បុរសកំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរ បានបញ្ជាឲ្យនាងបិទសកម្មភាពទាំងអស់ ដោយសារតែការព្រួយ បារម្ភអំពីតម្លៃសង្គម ។

នេះបើយោងតាមរបាយការណ៍របស់ Zaobao បាននិយាយថា នៅថ្ងៃទី ៣០ ខែមករា និយតករទីផ្សារនៅ Changsha បាននិយាយថា ពួកគេបានបង្កើតក្រុមការងាររួមគ្នាជាមួយអាជ្ញាធរសន្តិសុខសាធារណៈ និងវប្បធម៌ ដើម្បីស៊ើបអង្កេត នាង Zhou Yuan ជាគ្រូបង្រៀន “បញ្ញាផ្លូវភេទ” ហៅខ្លួនឯងថាជាអ្នកអប់រំដែលវគ្គសិក្សាដ៏ពេញ និយមរបស់នាងបានបង្ក ឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងអំពីការផ្តល់អំណាច ភេទ និងការធ្វើឲ្យស្ត្រីក្លាយជាវត្ថុនិយម ។

នាង Zhou មានអាយុ ៤០ ឆ្នាំ និងធ្លាប់ធ្វើការ ក្នុងវិស័យធនាគារ ក្រោយមកបានចាប់ផ្តើមប្រតិបត្តិការ បណ្តុះបណ្តាលឯកជនមួយ ដោយផ្តោតលើអ្វី ដែលនាងហៅថា “បញ្ញាផ្លូវភេទ” ។ នាងបានដាក់ឈ្មោះខ្លួនឯងថា ជា “មេបញ្ញាផ្លូវភេទចិន” ហើយបានចាប់ផ្តើមលក់វគ្គសិក្សាដែលផ្តោតសំខាន់លើស្ត្រី។

នេះបើយោងតាម Sixth Tone បាននិយាយថា ថ្នាក់រៀនរបស់នាងផ្តោតលើប្រធានបទ ដូចជារបៀបផ្គាប់ចិត្តបុរស និងរបៀបបង្កើនភាព ទាក់ទាញរបស់ស្ត្រី។ វីដេអូខ្លីៗត្រូវបានចែកចាយយ៉ាង ទូលំទូលាយ នាង Zhou បានបង្ហាញបច្ចេកទេសរួម ទាំងការទាក់ទងភ្នែកយូរ និងខ្លាំងក្លា និងការបង្ហាញឥរិយាបថ “រាងអក្សរ X” ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍បុរស ៕

Most Popular

To Top