ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អាមេរិក​ នឹងត្រូវមានជំនួបគ្នា នៅថ្ងៃសុក្រក្នុងប្រទេសអូម៉ង់ ជុំវិញបញ្ហាស៊ីជម្រៅផ្នែក់យោធា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ នៅថ្ងៃសុក្រ ដោយកំណត់លើបញ្ហាខ្វែងគំនិតគ្នាជាសាធារណៈលើទីកន្លែង និងរបៀបវារៈដែលបង្កឱ្យមានការមិនចុះសម្រុងគ្នា យ៉ាងជ្រាលជ្រៅរវាងភាគីទាំងពីរ។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi បានប្រកាសថា កិច្ចចរចានឹងប្រព្រឹត្តទៅនៅទីក្រុង Muscat នៅម៉ោងប្រហែល ១០ ព្រឹក ដោយអរគុណភាគីអូម៉ង់សម្រាប់ការរៀបចំចាំបាច់ទាំងអស់។

បន្តិចក្រោយមក ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានរាយការណ៍ថា ក្រុងវ៉ាស៊ីនតោនបានយល់ព្រមរៀបចំកិច្ចចរចានៅថ្ងៃសុក្រក្នុងប្រទេសអូម៉ង់ បន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសនៅមជ្ឈិមបូព៌ា យ៉ាងតិចប្រាំបួនប្រទេស។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​នៅ​មុន​ថ្ងៃ ​ដែល​ការ​ចរចា​អាច​ត្រូវ​បាន​លុប​ចោល​ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​របស់​ភាគី​ទាំង​ពីរ​លើ​ទីតាំង​និង​ទម្រង់ ។

គួរឲ្យដឹងដែរថាភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីផងដែរ ដោយមានប្រទេសនៅមជ្ឈិមបូព៌ាមួយចំនួន ទៀតចូលរួមជាអ្នកសង្កេតការណ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top