ព័ត៌មានអន្តរជាតិ

តារាចម្រៀងកូរ៉េខាងត្បូងលោក Sunghoon កាន់ភ្លើងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា Milan-Cortina ២០២៦

អ៊ីតាលី៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងលោក Sunghoon សមាជិកក្រុមចម្រៀងបុរស Enhypen បានចូលរួមក្នុងការបញ្ជូនភ្លើងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា Milan-Cortina ២០២៦ បន្ទាប់ពីជាសមាជិកក្រុមបម្រុងក្រុមជម្រើសជាតិសម្រាប់កីឡាជិះស្គីលើទឹកកក។

លោក Sunghoon ដែលជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយសម្រាប់គណៈកម្មាធិការកីឡា និងអូឡាំពិកកូរ៉េ បានកាន់ភ្លើងនៅថ្ងៃព្រហស្បតិ៍តាមការណែនាំរបស់ Samsung Electronics ជាអ្នកឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍កីឡារដូវរងា Milan-Cortina។

សមាជិកក្រុមចម្រៀងប្រុសរូបនេះបានក្លាយជាសិល្បករ K-pop ទីពីរដែលបានចូលរួមក្នុងការបញ្ជូនភ្លើងគប់អូឡាំពិក បន្ទាប់ពីសមាជិកក្រុម BTS គឺលោក Jin បានចូលរួមក្នុងអំឡុងពេលនៃការប្រណាំងអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

នេះបើយោងតាមភ្នាក់ងាររបស់គាត់ Belift Lab បាននិយាយថា តំបន់ក្បែរស្ថានីយ៍ Bolivar ក្នុងទីក្រុង Milan ពោរពេញទៅដោយអ្នកគាំទ្រក្នុងស្រុកដែលបានប្រមូលផ្តុំគ្នាដើម្បីមើល Sunghoon ។ នៅពេលលោកចាប់ផ្តើមធ្វើចលនាបន្ទាប់ពីទទួលបានភ្លើងគប់ ហ្វូងមនុស្សបានដើរតាមជំហានរបស់គាត់ ដែលបង្កើតបានជាឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍មួយ៕

Most Popular

To Top