ព័ត៌មានអន្តរជាតិ

ប្រធានបុគ្គលិកលោក Morgan McSweeney របស់លោក Starmer លាលែងពីតំណែង ដោយសាររឿងអាស្រូវផ្លូវភេទ

អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា លោក Morgan McSweeney ប្រធានបុគ្គលិករបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បានលាលែងពីតំណែង ដោយសារផលវិបាកពីឯកសារដែលទើបចេញផ្សាយថ្មីៗទាក់ទងនឹងអ្នកហិរញ្ញវត្ថុអាមេរិក និងជនល្មើសផ្លូវភេទ Jeffrey Epstein ដែលត្រូវរងភាពអាម៉ាស់។

លោក McSweeney ទទួលខុសត្រូវក្នុងការផ្តល់ដំបូន្មានដល់លោក Starmer ឲ្យតែងតាំងលោក Peter Mandelson ជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំសហរដ្ឋអាមេរិក ទោះបីជាលោក Mandelson មានទំនាក់ទំនងជាមួយលោក Epstein ក៏ដោយ។

លោក Mandelson ត្រូវបានបណ្តេញចេញពីតំណែងការទូតកាលខែកញ្ញា បន្ទាប់ពីឯកសារថ្មីដែលទាក់ទងនឹងលោក Epstein ត្រូវបានចេញផ្សាយកាលពីខែមុន លោកក៏បានលាលែងពីតំណែងពី House of Lords ផងដែរ។

សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក McSweeney ត្រូវបានគេទទួលស្គាល់ថាបានយុទ្ធសាស្ត្រឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់គណបក្សពលកម្មក្នុងការបោះឆ្នោតទូទៅឆ្នាំ ២០២៤ បាននិយាយថា លោកសោកស្តាយដែលបានគាំទ្រលោក Mandelson។

លោក McSweeney បានបន្តថា បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងពីរដ្ឋាភិបាល។ ការសម្រេចចិត្តតែងតាំងលោក Peter Mandelson គឺជារឿងខុស។ គាត់បានបំផ្លាញគណបក្សរបស់យើង ប្រទេសរបស់យើង និងទំនុកចិត្តលើនយោបាយខ្លួនឯង។

ពេលត្រូវបានសួរ ខ្ញុំបានណែនាំលោកនាយករដ្ឋមន្ត្រីឲ្យធ្វើការតែងតាំងនោះ ហើយខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះដំបូន្មាននោះ”។

លោក Starmer បានថ្លែងអំណរគុណដល់ McSweeney ចំពោះការងាររបស់លោក ដោយនិយាយថា គណបក្សរបស់យើង និងខ្ញុំជំពាក់លោកនូវការដឹងគុណ ដោយមិនបាននិយាយសំដៅទៅលោក Mandelson ទេ។ លោកនាយករដ្ឋមន្ត្រីធ្លាប់បានសុំទោសដល់ជនរងគ្រោះរបស់ Epstein ជុំវិញការតែងតាំងលោក Mandelson៕

Most Popular

To Top