ប្រ៊ុយណេ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះអង្គម្ចាស់ Mateen នៃប្រទេសប្រ៊ុយណេ និងភរិយារបស់ព្រះអង្គ គឺ Yang Mulia Anisha Rosnah បានស្វាគមន៍បុត្រដំបូងរបស់ព្រះអង្គ ដែលជាបុត្រី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RTB News របស់ប្រទេសប្រ៊ុយណេ បានប្រកាសថា បុត្រីនេះបានប្រសូតនៅម៉ោង ៨:៥០ ព្រឹកថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់ខ្លួនបាននិយាយថា ដើម្បីអបអរសាទរព្រះរាជកំណើតនេះ មានការបាញ់កាំភ្លើងធំចំនួន ១៧ ដើមចេញពីបរិវេណវិមាន Istana Nurul Iman ។
ទស្សនាវដ្តី People បានរាយការណ៍ថា ព្រះរាជបុត្រីដែលទើបនឹងកើតនឹងមិនត្រូវបានរាប់បញ្ចូលក្នុងខ្សែររាជវង្សនៃការស្នងរាជ្យបល្ល័ង្កប្រ៊ុយណេទេ។ ក្រោមសេចក្តីប្រកាសស្នងរាជ្យ និងរាជានុសិទ្ធិឆ្នាំ ១៩៥៩ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញប្រ៊ុយណេ មានតែកូនចៅប្រុសទេដែលមានសិទ្ធិស្នងរាជ្យបល្ល័ង្ក។
ព្រះអង្គម្ចាស់ Mateen ព្រះជន្ម ៣៥ ព្រះវស្សា ជាបុត្រម្នាក់ក្នុងចំណោមបុត្រ ១០ អង្គរបស់ស្តេចស៊ុលតង់ Hassanal Bolkiah គឺជាបុត្រទី ៥ ក្នុងខ្សែររាជវង្ស។ ខែតុលា ឆ្នាំ ២០២៥ ព្រះអង្គ និង Yang Mulia Anisha Rosnah ព្រះជន្ម ៣២ ព្រះវស្សា បានប្រកាសថា ពួកគេកំពុងមានផ្ទៃពោះកូនដំបូង។
ព្រះអង្គម្ចាស់ Mateen បានសរសេរនៅក្នុងសារលើបណ្តាញសង្គម Instagram នៅពេលនោះថា ហើយបន្ទាប់មកមានបុត្រ ៣ អង្គ ដោយចែករម្លែករូបថតស-ខ្មៅរបស់គូស្នេហ៍កាន់ដៃគ្នា ខណៈពេលដែលភរិយារបស់ព្រះអង្គកំពុងឱបពោះរបស់ព្រះអង្គ៕
