ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ សម្លាប់មិត្តប្រុសជាច្រើននាក់ ជាបន្តបន្ទាប់នៅទីក្រុងសេអ៊ូលមិនដឹងពីមូលហេតុ

រ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា មានហេតុការណ៍ជាបន្តបន្ទាប់បានកើតឡើង ដែលបុរសៗត្រូវបានគេរកឃើញថា ស្លាប់ក្នុងផ្ទះសំណាក់នៅស្រុក Gangbuk ទីក្រុងសេអ៊ូល ខណៈប៉ូលីសបានចាប់ខ្លួនស្ត្រីម្នាក់អាយុ ២០ ឆ្នាំ ឈ្មោះ A ត្រូវបានចោទប្រកាន់ថាបានផ្តល់ភេសជ្ជៈគួរឲ្យសង្ស័យដល់បុរសដែលបានស្លាប់។

បុរសម្នាក់ដែលនៅរស់រានមានជីវិត បន្ទាប់ពីផឹកភេសជ្ជៈផ្តល់ដោយ នាង A ត្រូវបានគេរាយការណ៍ថា បានប្រាប់ប៉ូលីសថា គាត់មានទំនាក់ទំនងស្នេហាជាមួយនាង។ នៅថ្ងៃទី ១១ ខែកុម្ភៈ ស្ថានីយ៍ប៉ូលីស Seoul Gangbuk បានប្រកាសថា ពួកគេបានចាប់ខ្លួន A ជាបន្ទាន់មួយថ្ងៃមុន ពីបទបង្ករបួសស្នាមបណ្តាលឲ្យស្លាប់ទាក់ទងនឹងការស្លាប់ជាបន្តបន្ទាប់របស់បុរស។ នាងត្រូវបានចោទប្រកាន់ពីបទផ្តល់ភេសជ្ជៈមានផ្ទុកសារធាតុមិនស្គាល់ដល់បុរសម្នាក់អាយុ ២០ ឆ្នាំនៅម៉ូតែលមួយក្នុង Suyu-dong ស្រុក Gangbuk កាលពីថ្ងៃទី ៩ ខែកុម្ភៈ ដែលនាំឲ្យគាត់ស្លាប់។

យោងតាមប៉ូលីសបានប្រាប់ឲ្យដឹងថា នាង A បានចូលទៅក្នុងម៉ូតែលជាមួយជនរងគ្រោះនៅរសៀលនោះ ហើយបានចាកចេញតែម្នាក់ឯងប្រហែល ២ ម៉ោងក្រោយមក។ អ្នកទាំង ២ ត្រូវបានគេរាយការណ៍ថា បានជួបគ្នាជាលើកដំបូងនៅថ្ងៃនោះ។ ប៉ូលីសបានរកឃើញសាកសពបុរសនោះនៅលើគ្រែក្នុងបន្ទប់ម៉ូតែល បន្ទាប់ពីឆ្លើយតបទៅនឹងរបាយការណ៍មួយនៅថ្ងៃបន្ទាប់។

ក្រោយមក អាជ្ញាធរបានបញ្ជាក់ថា នាង A ក៏ជាជនសង្ស័យម្នាក់ក្នុងការស្លាប់ដែលមិនទាន់ដឹងមូលហេតុថ្មីៗនេះ។ នៅចុងខែមុន ប៉ូលីសបានស៊ើបអង្កេតករណីដាច់ដោយឡែកមួយ ដែលបុរសម្នាក់ត្រូវបានគេរកឃើញថាស្លាប់នៅ កន្លែងស្នាក់នៅមួយផ្សេងទៀតនៅក្នុងស្រុក Gangbuk បន្ទាប់ពីផឹកភេសជ្ជៈដែលមានផ្ទុកគ្រឿងញៀន៕

Most Popular

To Top