ព័ត៌មានអន្តរជាតិ

YouTuber ម្នាក់ឈ្មោះ JFFT មានជម្លោះនៅផ្សារ Cheung Sha Wan ប៉ុន្តែគ្មានការចាប់ខ្លួនទេ

ហុងកុង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ The Standard បានប្រាប់ឲ្យដឹងថា YouTuber ម្នាក់អាយុ ៣២ ឆ្នាំ ដែលជាផ្នែកមួយនៃឆានែល YouTube JFFT បានជាប់ពាក់ព័ន្ធនឹងជម្លោះជា មួយអ្នកផ្សាយហ្គេមអាយុ ២៤ ឆ្នាំម្នាក់នៅផ្សារជាន់ទី៧ នៃ D2 Place ក្នុង Cheung Sha Wan កាលពីរសៀលថ្ងៃចន្ទ ។

យោងតាមរបាយការណ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ូលីសត្រូវបានហៅទៅកាន់កន្លែងកើតហេតុបន្ទាប់ពីការឈ្លោះប្រកែកគ្នា។

អ្នកទាំង២ នាក់ត្រូវបានគេរាយការណ៍ថា ធ្លាប់ឈ្លោះប្រកែកគ្នាកាលពីខែមករានៅ Langham Place ក៏ពាក់ព័ន្ធនឹងសំណុំរឿងរបស់ប៉ូលីសផងដែរ។ YouTuber រូបនេះត្រូវបាន ចាប់ខ្លួន នៅពេលនោះពីបទកាន់កាប់អាវុធ។ នៅថ្ងៃចន្ទ អ្នកផ្សាយបន្តផ្ទាល់វ័យក្មេងរូបនេះ បានប្រឈមមុខនឹងគាត់ជុំវិញ សំណុំរឿងមុន ហើយបានទូរស័ព្ទទៅប៉ូលីស។

បន្ទាប់ពីមន្ត្រីស៊ើបអង្កេត បញ្ហានេះត្រូវបានចាត់ទុកថា ជាជម្លោះ ហើយមិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងទេ៕

Most Popular

To Top