ព័ត៌មានអន្តរជាតិ

គណៈប្រតិភូអឺរ៉ុប​ ត្រូវបានដកចេញពីកិច្ចពិភាក្សា​ ស្តីពីវិបត្តិអ៊ុយក្រែននៅទីក្រុងហ្សឺណែវ

មូស្គូ៖ គណៈប្រតិភូអឺរ៉ុប​ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចពិភាក្សាជុំចុងក្រោយបំផុតស្តីពីវិបត្តិអ៊ុយក្រែន​ ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវនោះទេ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti។

របាយការណ៍នេះបានឧ្យដឹងថា តំណាងអឺរ៉ុបត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចពិភាក្សា ហើយនៅតែស្នាក់នៅសណ្ឋាគារមួយផ្សេងទៀត​ នេះបៀយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍នេះបានឧ្យដឹងថា គណៈប្រតិភូអង់គ្លេសកំពុងស្វែងរកការស្វែងយល់អំពីលទ្ធផលនៃកិច្ចប្រជុំ ដោយកត់សម្គាល់ថា តំណាងមកពីប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី​ ក៏បានតាមដានកិច្ចពិភាក្សាយ៉ាងដិតដល់ផងដែរ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ការចរចាមានការលំបាក និងពោរពេញដោយបញ្ហាប្រឈម​ ហេីយមិនមានឯកសារណាមួយត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចពិភាក្សានោះទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top