ព័ត៌មានអន្តរជាតិ

នាង Jennie សមាជិកក្រុម BLACKPINK ប្រឈមមុខនឹងការអាម៉ាស់រាងកាយ និងរងការរិះគន់ថាប្រព្រឹត្តដូចក្មេង  សម្រាប់រូបភាពឈុតហែលទឹក

កូរ៉ខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ពីមុននាង Jennie សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK  បានរៀបចំការតាំងពិព័រណ៍មួយដែលមានរូបថតរបស់នាងផ្ទាល់មានចំណងជើងថា J2NNI5 ហើយរួមជាមួយនឹងព្រឹត្តិការណ៍ផ្ទាល់ សៀវភៅរូបថតមួយត្រូវបានចេញផ្សាយ ហើយសៀវភៅរូបថតបានបង្ហាញមានរូបថតចំនួន ៦២៥ ទំព័រដែលមិនទាន់ចេញផ្សាយរបស់តារារូបនេះ។

រូបភាពមួយចំនួននេះ នៅពេលអ្នកគាំទ្រទទួលបានសៀវភៅរូបថត ត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត រួមទាំងរូបភាពមួយចំនួនដែលមានតារារូបនេះស្លៀកឈុតហែលទឹកតែមួយ។

ជាការឆ្លើយតបទៅនឹងរូបភាពទាំងនោះ នាង Jennie ត្រូវបានទទួលរងនូវការអាម៉ាស់រាងកាយលើទំហំរបស់នាង និងត្រូវបានរងការរិះគន់ថា បានប្រព្រឹត្តដូចក្មេង ដើម្បីទាក់ទាញបុរសដែលមានប្រធានបទ “Lolita”។ Lolita សំដៅទៅលើប្រលោមលោករបស់ Vladimir Nabokov ពណ៌នាអំពីទំនាក់ទំនងស្រឡាញ់កុមាររវាងតួអង្គសំខាន់របស់ប្រលោម លោក និងក្មេងស្រីអាយុ ១២ ឆ្នាំ។

អ្នកគាំទ្រជាច្រើនបានចូលមកការពារ នាង Jennie ដោយនិយាយថា មិនមានអ្វីខុសជាមួយទំហំរាងកាយរបស់នាងទេ។ លើសពីនេះ អ្នកគាំទ្របានសួរថាហេតុអ្វីបានជា នាង Jennie រីករាយ និងញញឹមបង្កើតបានជាអាកប្បកិរិយាដូចកូនក្មេងដែលលុបបំបាត់ការរិះគន់ទាំងស្រុង៕

Most Popular

To Top