បរទេស៖ បុរសម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៥ ថ្ងៃពីបទប្រព្រឹត្តអំពើឃោរឃៅលើសត្វ បន្ទាប់ពីវីដេអូបង្ហាញថា គាត់កំពុងបញ្ច្រកគ្រឿងស្រវឹងដល់សត្វស្ទាំងមួយក្បាល, នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Cesar Gustavo Diaz បានចាប់សត្វស្ទាំងនោះនៅឧទ្យានមួយក្នុង South Whittier , Los Angeles County មុនពេលចាក់ភេសជ្ជៈមានជាតិអាល់កុលចូលក្នុងមាត់របស់វា, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានត្រី និងសត្វព្រៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ។
រូបថត Screenshots របស់វីដេអូដែលបានចែករំលែកដោយនាយកដ្ឋានបង្ហាញពីសត្វស្ទាំងនោះ ដែលត្រូវបានពិពណ៌នាថា ជាកូនសត្វស្ទាំងកំពុងផឹកស្រាពីកំប៉ុងរាវពណ៌បៃតង។
លោក Diaz ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៥ ថ្ងៃ , ហាមឃាត់រយៈពេល ១២ ខែ និងហាមឃាត់ការកាន់កាប់សត្វរយៈពេល ៥ ឆ្នាំ រួមទាំងហាមឃាត់អាវុធរយៈពេល ១០ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា
