ព័ត៌មានអន្តរជាតិ

សកម្មភាពថ្មីៗរបស់នាង Minzy សមាជិកក្រុម 2NE1 ជាប់ទាក់ទងនឹងជម្លោះប្រើប្រាស់គ្រឿងញៀនរបស់នាង Park Bom និងនាង Sandara Park

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សកម្មភាពថ្មីៗរបស់នាង Minzy សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង 2NE1 នៅលើបណ្តាញសង្គមដែលជាប់ទាក់ទងនឹងនាង Park Bom និង Sandara Park ក្នុងចំណោមភាពចម្រូងចម្រាសនេះ បានបង្កឲ្យមានការសង្ស័យ អំពីភាពស្មោះត្រង់របស់នាង។

មានការពិភាក្សាយ៉ាងច្រើនអំពីក្រុម 2NE1 បន្ទាប់ពីនាង Park Bom បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរអំពី នាង Sandara Park ដោយហាក់ដូចជាបានកាត់ផ្តាច់ ទំនាក់ទំនង ជាមួយក្រុមដោយឈប់ តាមដានពួកគេ តាមប្រព័ន្ធអ៊ីនធើណេត។

ក្នុងចំណោមភាពចម្រូងចម្រាសនេះ នាង Minzy បានចែករម្លែករូបថតមួយសន្លឹកជាមួយនាង Sandara រួមជាមួយសមាជិក WINNER និង iKON ដោយប្រើបទចម្រៀង “FAMILY”។ ដោយពិចារណា លើពេលវេលា វាមិនមែនជារឿង គួរឲ្យភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនបានចែករម្លែកថា វាហាក់ដូចជា នាង Minzy កំពុងបង្ហាញការគាំទ្រដល់នាង Dara ក្នុងចំណោមភាពចម្រូងចម្រាសនេះ។

យ៉ាងណាក៏ដោយ អ្នកខ្លះអះអាងថា វាបង្ហាញពីភាពស្មោះត្រង់របស់នាង Minzy ចំពោះនាង Dara វាក៏ត្រូវបានគេមើលឃើញថា នាង Minzy នៅតែតាមដាននាង Park Bom នៅលើបណ្តាញសង្គម Instagram ផងដែរ។

ចំណែកអ្នកខ្លះទៀតគិតថា រូបថតនេះបង្ហាញពីភាព ស្មោះត្រង់របស់នាង Minzy ចំពោះនាង Dara អ្នកខ្លះក៏បានចង្អុលបង្ហាញថា ខណៈដែលសមាជិកក្មេងជាងគេ មិនត្រូវបានលើកឡើងដោយផ្ទាល់ នាងហាក់ដូចជា​ កំពុងគិតតែពីរឿងផ្ទាល់ខ្លួនរបស់នាង៕

Most Popular

To Top