ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិកប្រហែល ២០០នាក់រងរបួស​ និងស្លាប់​ ១៣នាក់​ ចាប់តាំងពីការចាប់ផ្តើមវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ លើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យម្នាក់នៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងថា កងទ័ពអាមេរិកប្រហែល ២០០នាក់បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់​ កាលពីជាងពីរសប្តាហ៍មុន។

យោងតាមអ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Tim Hawkins បានឱ្យដឹងថា របួសទាំងនេះបានកើតឡើងនៅទូទាំងប្រទេសចំនួន៧​ នៅមជ្ឈិមបូព៌ា គឺប្រទេសបារ៉ែន អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

លោក Hawkins បានលេីកឡេីងថា ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងជាង ១៨០នាក់ផ្សេងទៀតត្រូវបានព្យាបាល និងបានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ។

បញ្ជាការ​បាន​ឧ្យដឹងថា យន្តហោះ​ចាក់​សាំង KC-135 មួយ​គ្រឿង​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់​ កាលពី​ថ្ងៃព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដែល​គេ​ដឹង​របស់​យោធា​សហរដ្ឋអាមេរិក​កើន​ឡេីងដល់ ១៣ នាក់​ចាប់តាំងពី​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក​-​អ៊ីស្រាអែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top