បរទេស៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ ដោយនិយាយថា ប្រទេសអីរ៉ង់មិន បានបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិកឡើយ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា លោក ចូ ខេន ដែលជាប្រធាន មជ្ឈមណ្ឌលប្រឆាំង ភេរវកម្មជាតិ គឺជាមន្ត្រីជាន់ខ្ពស់ដំបូងគេនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលបានលាលែងពីតំណែង ដោយសារជម្លោះនេះ ដែលជម្លោះនៅពេលនេះស្ថិតនៅក្នុងសប្តាហ៍ទីបីហើយ។
លោក ខេន បានសរសេរ នៅក្នុងលិខិតមួយដែលបានបង្ហោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំមិនអាចគាំទ្រ ដោយមនសិការល្អចំពោះសង្គ្រាម ដែលកំពុងបន្តនៅក្នុង ប្រទេសអ៊ីរ៉ង់បានទេ។ អ៊ីរ៉ង់មិនបានបង្កការ គំរាមកំហែង ដល់ប្រទេសជាតិរបស់យើងទេ ហើយវាច្បាស់ណាស់ថា យើងបានចាប់ផ្តើម សង្គ្រាមនេះ ដោយសារតែសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកតំណាង ដ៏មានឥទ្ធិពលរបស់ខ្លួន”។
អ្នកជំនាញខ្លះបាននិយាយថា ការគំរាមកំហែងដែលជិត មកដល់នឹងត្រូវបានទាមទារ សម្រាប់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមសង្គ្រាម ក្រោមច្បាប់អន្តរជាតិនៃសង្គ្រាម។
ចំណែកលោកស្រី ខារ៉ូលីន លេវីត អ្នកនាំពាក្យសេតវិមាន បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា លិខិតរបស់លោក ខេន ផ្ញើទៅកាន់លោក ត្រាំ រួមមាន “ការអះអាងដែលមិនពិត”៕
