កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា លោក Huh Min ប្រធានសេវាកម្មបេតិកភណ្ឌកូរ៉េ បានអំពាវនាវ ឲ្យអ្នកចូលរួមការ សម្តែងវិលត្រឡប់ របស់ក្រុមតារាចម្រៀង BTS នៅ Gwanghwamun នៅថ្ងៃសៅរ៍ ឲ្យមានឥរិយាបថសមរម្យ និងបង្ហាញពីស្មារតីទទួលខុសត្រូវ ខ្ពស់ក្នុងការការពារតំបន់បេតិ កភណ្ឌជាតិជាច្រើន នឹងបម្រើជាផ្ទៃ ខាងក្រោយសម្រាប់ការសម្តែង។
លោក Huh បានធ្វើការត្រួតពិនិត្យសុវត្ថិភាព នៅនឹងកន្លែងនៃទីកន្លែងសម្តែង រួមមានទីលាន Gwanghwamun និង Sungnyemun នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា ការសរសេរអក្សរលើជញ្ជាំងធ្វើឲ្យខូចខាតដល់ដំបូលប្រពៃណីកូរ៉េ និងការបោះតង់នៅខាងក្រៅព្រះបរមរាជវាំង គឺជាកត្តាមួយចំនួនដែលគួរឲ្យ ព្រួយបារម្ភបំផុតក្នុងចំណោមកត្តាផ្សេងៗទៀត។
លោកបានបញ្ជាក់ថា បុគ្គលិកសរុបចំនួន ៧១ នាក់មកពីភ្នាក់ងារកំពុងធ្វើវេនដើម្បីត្រួតពិនិត្យសុវត្ថិភាពតំបន់បេតិកភណ្ឌ ២៤ ម៉ោងសម្រាប់មួយសប្តាហ៍ ។ យើងមានភ្នាក់ងារ ពហុភាសា ដែលនឹងណែនាំហ្វូងមនុស្ស និងប្រព័ន្ធត្រួតពិនិត្យ ពេលវេលា ជាក់ស្តែងត្រូវបានដំឡើង។
ការសម្តែងវិលត្រឡប់មកវិញ របស់ BTS ដែលគ្រោងធ្វើ នៅល្ងាចថ្ងៃសៅរ៍ នឹងលាតត្រដាងនៅតំបន់ បេតិកភណ្ឌនិមិត្តរូបបំផុត របស់ទីក្រុងសេអ៊ូល រួមមានព្រះបរមរាជវាំង Gyeongbok, Gwanghwamun និង Sungnyemun ដើម្បីបង្ហាញសារអំពីឫសគល់ និង អត្តសញ្ញាណរបស់ក្រុម។ ដោយមានមនុស្សប្រហែល ២៦០,000 នាក់ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នា នៅទីកន្លែងនោះ ការព្រួយបារម្ភកំពុងកើនឡើងអំពីសុវត្ថិភាព និងការខូចខាត ដែលអាចកើតមានចំពោះតំបន់បេតិកភណ្ឌ៕
