ព័ត៌មានអន្តរជាតិ

ប៉ូឡូញ​ សម្រេចដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខ

WARSAW៖​ ប្រទេសប៉ូឡូញ​ បានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ា នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Wladyslaw Kosiniak-Kamysz រ។

លោក Kosiniak-Kamysz បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីការវាយតម្លៃលើលក្ខខណ្ឌប្រតិបត្តិការ និងហានិភ័យដែលអាចកើតមាន។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ ទាហានប៉ូឡូញរហូតដល់ ៣៥០នាក់ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងនេះក៏ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្ស៊កដានី កាតា និងគុយវ៉ែតផងដែរ។

លោក Kosiniak-Kamysz បានបន្ថែមថា បុគ្គលិកភាគច្រើនបានវិលត្រឡប់ទៅប្រទេសប៉ូឡូញវិញហើយ ឬកំពុងធ្វើដំណើរត្រឡប់មកវិញ ខណៈពេលដែលខ្លះត្រូវបានផ្ទេរទៅប្រទេសហ្ស៊កដានី​ ដើម្បីបន្តបេសកកម្មរបស់ពួកគេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top