ព័ត៌មានអន្តរជាតិ

ម្ចាស់មហាសេដ្ឋីម្ចាស់ OnlyFans លោក Leonid Radvinsky កើតនៅប្រទេសអ៊ុយក្រែន បានទទួលមរណភាព ដោយសារជំងឺមហារីក

អ៊ុយក្រែន ៖នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថា លោក Leonid Radvinsky ម្ចាស់មហាសេដ្ឋី OnlyFans កើតនៅប្រទេស អ៊ុយក្រែន បានទទួលមរណភាព ក្នុងអាយុ ៤៣ ឆ្នាំ បន្ទាប់ពីរូបលោកតស៊ូ រស់នៅជាមួយជំងឺ មហារីកយ៉ាងយូរបំផុត យោងតាមការចេញផ្សាយ ពីគេហទំព័រ RT ។

នេះបើយោងតាម Bloomberg ដកស្រង់សេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយកាលពីថ្ងៃចន្ទថា លោក Radvinsky បានទទួលមរណភាពដោយសន្តិភាព បន្ទាប់ពីលោកមានជំងឺរ៉ាំរ៉ៃ ហើយជំងឺរបស់លោកមិន ត្រូវបានបង្ហាញជាសាធារណៈទេ។

យោងតាម Forbes បានចេញផ្សាយថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Radvinsky មានចំនួន ៤,៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃចន្ទ។ OnlyFans បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយអ្នកប្រើប្រាស់បានចំណាយប្រាក់ចំនួន ៧,២ ពាន់លានដុល្លារលើវេទិកានេះ ។ លោក Radvinsky បានបង់ភាគលាភចំនួន ១,៨ ពាន់លានដុល្លារ ដល់ខ្លួនឯងរវាងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២៥។

ក្នុងឆ្នាំដំបូងៗរបស់លោក លោក Radvinsky បានដំណើរការគេហទំព័រផ្សាយ ពាណិជ្ជកម្មចូលប្រើពាក្យសម្ងាត់ “ដែលត្រូវបានលួចចូល” ទៅកាន់គេហទំព័រអាសអាភាស បានបង្កើតប្រាក់ចំណូល តាមរយៈការបញ្ជូនបន្ត និងការចុច។ នៅឆ្នាំ ២០០៤ គាត់ ត្រូវបានក្រុមហ៊ុន Microsoft ប្តឹងពីបទអ៊ីម៉ែលឥតបានការ ទោះបីជាករណីនេះ ត្រូវបានច្រានចោលក៏ដោយ៕

Most Popular

To Top