ព័ត៌មានអន្តរជាតិ

បុរសជនជាតិឡាវ បានសម្លាប់ និងកាត់សាកសពមិត្តស្រី ជាបំណែកៗ នៅទីក្រុងបាងកក

ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger  បានប្រាប់ឲ្យដឹងថា បុរសជនជាតិឡាវម្នាក់បានបដិសេធថា រូបលោកមិនបានសម្លាប់ និងកាត់ជាបំណែកៗមិត្តស្រីជនជាតិឡាវ របស់លោកទេ បន្ទាប់ពីបំណែកសាកសព របស់នាងត្រូវបានគេរកឃើញ នៅខេត្តណនថាបុរីកាលពីថ្ងៃទី២៤ ខែមីនា ខណៈលោកបានអះអាងថា ស្ត្រីរូបនេះបានធ្វើអត្តឃាត។

មន្ត្រីមកពីស្ថានីយ៍ប៉ូលីស Pak Kret ត្រូវបានជូនដំណឹង នៅម៉ោងប្រហែល ៨ យប់ថ្ងៃទី២៥ បន្ទាប់ពីសាកសពមនុស្ស ត្រូវបានគេរកឃើញក្នុងប្រឡាយ ផ្គត់ផ្គង់ទឹក។ ប៉ូលីសបាននិយាយថា ក្បាលរបស់ស្ត្រីម្នាក់ត្រូវបានដាក់ ក្នុងថង់សំរាមខ្មៅមួយ ហើយរុំដោយកន្សែងមុនពេលត្រូវ បានគេបោះបង់ចោលក្នុងទឹក។

ការស្វែងរកបន្ថែមទៀតបាននាំឲ្យមានការរកឃើញបំណែកសាកសពជាច្រើនទៀតក្នុងថង់សំរាម។ ប៉ូលីសបានរកឃើញថង់មួយទៀតនៅចម្ងាយប្រហែល ៥០ ម៉ែត្រ ថង់ទី៣ នៅចម្ងាយប្រហែល ១០ ម៉ែត្រពីទីតាំងដំបូង និងថង់មួយទៀតនៅលើផ្លូវស្ងាត់ជ្រងំមួយក្បែរនោះ។

ប៉ូលីសបានប្រាប់ថា  ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាជនជាតិឡាវអាយុ ២០ ឆ្នាំ ត្រូវគេស្គាល់តែឈ្មោះនាង Am ។ នាងរស់នៅក្នុងបន្ទប់មួយនៅតំបន់ Tung Song Hong ទីក្រុងបាងកកជាមួយមិត្តប្រុសរបស់នាងឈ្មោះ លោក Tom អាយុ ២៦ ឆ្នាំ ដែលជាជនសង្ស័យសំខាន់។

ក្រុមអ្នកស៊ើបអង្កេតសង្ស័យថា នាង Am ត្រូវបានសម្លាប់ និងកាត់ជាបំណែកៗនៅកន្លែងស្នាក់នៅ មុនពេលសាកសពត្រូវបានទុកចោលនៅតំបន់ Pak Kret ។ ប៉ូលីសបានតាមដានថមទៅកាន់ខេត្ត Nong Khai ហើយបានចាប់ខ្លួនគាត់ ខណៈគាត់ព្យាយាមចាកចេញពីប្រទេសថៃទៅកាន់ប្រទេសឡាវ។ គាត់ត្រូវបានបញ្ជូនទៅស្ថានីយ៍ប៉ូលីស Tung Song Hong ដើម្បីសាកសួរ និងដំណើរការផ្លូវច្បាប់។

លោក Tom បានបដិសេធថា មិនបានសម្លាប់មិត្តស្រីរបស់លោកទេ ប៉ុន្តែបានសារភាពថា ពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយសារតែការច្រណែន។ លោកត់បានប្រាប់អ្នកស៊ើបអង្កេតថានាង Am ធ្វើការជាអ្នកកម្សាន្តក្នុងពិធីជប់លៀងនៅកន្លែងកម្សាន្តមួយក្នុងទីក្រុងប៉ាតាយ៉ា ដែលធ្វើឲ្យលោកច្រណែន។

យោងតាមលោក Tom ថា គាត់បានទៅប៉ាតាយ៉ា ហើយបង្ខំនាងឲ្យត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេនៅទីក្រុងបាងកកជាមួយគាត់។ គាត់បានអះអាងថា ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា នាងបានចាក់ខ្លួនឯង។ បន្ទាប់មកគាត់បានកាត់ជាបំណែកៗសាកសពរបស់នាង ដាក់សាកសពចូលទៅក្នុងថង់សំរាមចំនួន៨ ហើយទុកថង់ទាំងនោះនៅណនថាបុរី៕

Most Popular

To Top