ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិម៉ាឡេស៊ី នាង Fish Liew បានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមនៅពិធីជប់លៀងប្រចាំឆ្នាំ និងពិធីប្រគល់រង្វាន់របស់ Hong Kong Film Directors’ Guild ឆ្នាំនេះ សម្រាប់ការសម្តែងរបស់នាងក្នុងខ្សែភាពយន្ត “Someone Like Me”។
យោងតាម The Star បាននិយាយថា ពិធីប្រគល់រង្វាន់នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមីនា។កម្មវិធី ពានរង្វាន់ Hong Kong Film Directors’ Guild Awards ត្រូវបានចាត់ទុកថាជាសូចនាករសំខាន់មួយមុនពានរង្វាន់ Hong Kong Film Awards។
នាង Liew អាយុ ៣៦ ឆ្នាំ ទទួលបានការសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់នាងជា Mui ជាសិល្បការិនីដែលកើតមកមានជំងឺខួរក្បាល។ កាលពីដើមឆ្នាំនេះ នាងក៏បានទទួលពានរង្វាន់តារាសម្តែងស្រីឆ្នើមពី Hong Kong Film Critics Society ផងដែរ។
នេះបើយោងតាម Yahoo! Life Singapore បានប្រាប់ឲ្យដឹងថា និយាយអំពីការទទួលស្គាល់នេះ នាង Liew បាននិយាយថា នាងមានការភ្ញាក់ផ្អើលចំពោះការគាំទ្រយ៉ាងខ្លាំងពីស្ថាប័នផ្តល់រង្វាន់របស់ហុងកុង ។
នាងបានប្រាប់ South China Morning Post ថា នាង Liew កើតនៅរដ្ឋ Johor Bahru ប្រទេសម៉ាឡេស៊ី និងធំធាត់នៅទីក្រុង Kuala Lumpur Liew ក្នុងគ្រួសារដ៏តឹងរ៉ឹងមួយ ។ យោងតាមតារាសម្តែងរូបនេះ ឪពុករបស់នាង ជាចុងភៅដែលធ្វើការនៅក្រៅប្រទេស នឹងយកឌីវីឌីមកផ្ទះ បានជំរុញឲ្យនាងចាប់អារម្មណ៍លើវិស័យភាពយន្តតាំងពីដំបូង៕
