ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុត ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ

វ៉ាស៊ីនតោន៖​ ខណៈពេលដែលលោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងជិតដល់ការបញ្ចប់ នៃគោលបំណងស្នូលរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុតក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ​ ដែលជាពេលវេលាដែលលោកទើបតែបានកំណត់សម្រាប់បញ្ចប់សង្គ្រាមរយៈពេលមួយខែ។

លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិថា «ខ្ញុំអាចនិយាយបានថា យើងកំពុងស្ថិតនៅលើផ្លូវត្រូវ​ ដើម្បីបញ្ចប់គោលបំណងយោធាទាំងអស់របស់អាមេរិកក្នុងពេលឆាប់ៗនេះ។ យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ជាកន្លែងដែលពួកគេជាកម្មសិទ្ធិ»។

លោកប្រធានាធិបតីបានទទូចថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តទោះបីជាអ៊ីរ៉ង់បដិសេធក៏ដោយ ដោយលោកបានឧ្យដឹងថា «ការផ្លាស់ប្តូររបបរបស់អ៊ីរ៉ង់បានកើតឡើងដោយសារតែការស្លាប់របស់មេដឹកនាំដើមទាំងអស់របស់ពួកគេ​ និងក្រុមថ្មីមានភាពរ៉ាឌីកាល់តិចជាង និងសមហេតុផលជាង»។

លោកវានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងនោះទេ យើងនឹងវាយប្រហាររោងចក្រផលិតអគ្គិសនីនីមួយៗរបស់ពួកគេយ៉ាងខ្លាំង និងប្រហែលជាក្នុងពេលដំណាលគ្នា»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top