យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជាមានករណីឆ្លងវីរុសហ្ស៊ីកាជាលើកដំបូងក្នុងឆ្នាំ២០២៣ ដែលកើតលើកុមារីម្នាក់អាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កុមារីម្នាក់នេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញាក្តៅខ្លួនខ្លាំង មានក្អួត និងរាគ...
អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា គំរូអាចម៍ផ្កាយដំបូងបង្អស់ របស់អង្គការអវកាស ណាសា “NASA” ដែលយកចេញពីលំហអាកាសជ្រៅ បានធ្លាក់ជាមួយនឹងលោតឆ័ត្រ យោងត្រង់តំបន់វាលខ្សាច់ Utah កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញការ ធ្វើដំណើររយៈពេល ៧ ឆ្នាំ ។ ការហោះហើរលើផែនដី យានអវកាស...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 15 Pro និង iPhone 15 Pro Max ឥឡូវនេះបានចេញ ជារូបរាងហើយ ហើយមានសេចក្តីរាយការណ៍ អំពីការប្រែពណ៌មួយចំនួន បានលេចឡើង នៅលើស៊ុមទីតានីញ៉ូមថ្មី នៅលើទូរស័ព្ទទាំងនេះ...
សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុាំមី បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។ សហគ្រាស អុីអ៊ែនអឹម យុាំមី បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។ លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាសែតក្នុងស្រុក VnExpress បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃកាហ្វេរបស់វៀតណាមនៅក្នុងទីផ្សារពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយនៅក្នុងសប្តាហ៍នេះ ។ តម្លៃកាហ្វេ រ៉ូប៊ូស្តា (robusta) បានកើនឡើងដល់កំណត់ត្រា គឺ៦៨.០០០ដុង (រូបិយប័ណ្ណវៀតណាម) ប្រហែល ២.៧៩ដុល្លារអាមេរិកក្នុង១គីឡូក្រាម ដែលតម្លៃនេះបានកើនឡើង៧៦ភាគរយចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលតម្លៃកាហ្វេ អារ៉ាប៊ីកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយនៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថាបានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បានបដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២ក្នុងចំណោម២០គ្រឿងដែលផ្តល់ដោយប្រទេសរបស់គាត់។ រថក្រោះប្រមាណជាជាង១០គ្រឿងបានដឹកជញ្ជូនទៅដល់ក្នុងប្រទេសអ៊ុយក្រែនរួចហើយ បើទោះជាលោក...
បរទេស៖ កងកម្លាំងរុស្ស៊ី បានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិបាននិយាយទៀតថាក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka នៅក្នុងតំបន់...
ឥណ្ឌូណេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារា TikToker ដ៏ល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសឥណ្ឌូណេស៊ីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ បន្ទាប់ពីលោកស្រី ធ្វើការសូត្រធម៌មូស្លីម មុនពេលបរិភោគសាច់ជ្រូកបង្ហាះក្នុងវីដេអូ លោកស្រី ត្រូវបានគេរកឃើញថា មានទោសពីបទធ្វើបាបជនមូស្លីម។ នេះបើយោងតាម Jakarta Globe ថា តុលាការស្រុក Palembang បាននិយាយក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារថា លោកស្រី Lina...
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ “Academy in Aerobic level 1 (Academy in Aerobic level 1+Training Camp” ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា...
ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តិ៍កាយសម្បទាប្រជាជននៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ លោក...