The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea បានដាក់សំណើរសុំចរចាកំពូលកីឡាករ Kylian Mbappe ពីក្លឹប PSG ខណៈដែលទំនាក់ទំនងរវាងកីឡាករបារាំង និងក្លឹបបារាំងនេះកំពុង មានបញ្ហារកាំរកូសខ្លាំង។ ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាបានដឹងហើយថាកីឡាកររូបនេះ តែងតែចិញ្ចឹមិចិត្តក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ក្តីប៉ុន្តែ Chelsea នៅតែចង់សាកល្បងប្រើប្រាស់កញ្ចប់លុយធំដែលខ្លួនមានដើម្បីឆក់យកឳកាសដែលកំពុង មានភាពមិនច្បាស់លាស់បែបនេះ។ ក្លឹប Chelsea...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងជើងទឹករបស់ប្រទេសរុស្សីនឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿងនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានអះអាងដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងទៀតថានាវាទាំង៣០គ្រឿង គឺជានាវាចម្បាំងដែលមានច្រើនកម្រិតនិងច្រើនប្រភេទផ្សេងគ្នា។ គួរឲ្យដឹងដែរថាការថ្លែងការណ៍របស់លោក Putin បានធ្វើឡើងនៅអំឡុងពេលនៃក្បួនព្យុហយាត្រារបស់កងទ័ពជើងទឹកនៅទីក្រុង St. Petersburgដែលមានការបង្ហាញវត្តមានរបស់ នាវា៤៥ គ្រឿង នាវាមុជទឹក និងនាវាផ្សេងទៀតខណៈដែលទាហានប្រហែល៣០០០ នាក់ក៏បានចូលរួមក្នុងក្បួនដង្ហែនៅលើដីនេះផងដែរ។ ក្នុងនោះផងដែរប្រមុខរដ្ឋនិងតំណាងរដ្ឋាភិបាលអាហ្រ្វិកមួយ ចំនួនបានធ្វើជាសាក្សីក្នុងពិធីព្យុហយាត្រា កងទ័ពជើងទឹកនៅទីនោះផងដែរបន្ទាប់ ពីពួកគេបានចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីពីរ...
ទីបំផុតកីឡាករខ្សែប្រយុទ្ធជើងចាស់ Edinson Cavani បានសម្រេចចិត្តហើយក្នុងការចូលរួមជាមួយនឹងក្លឹបអាហ្សង់ទីន Boca Junior បន្ទាប់ពីលប់ចោលកុងត្រាជាមួយនឹងក្លឹបអេស្បាញ Valencia។ កីឡាករ Cavani បានចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយនឹង Valencia បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Man UTD កាលពីរដូវក្តៅកន្លងមកប៉ុន្តែការបង្ហាញខ្លួននៅអេស្បាញ ហាក់ដូចជាមិនសូវជាមានលទ្ធផលល្អប្រសើរឡើយសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ។ The Goal ជឿជាក់ថា កីឡាករ Cavani...
ក្លឹបអេស្បាញ Real Madrid នៅថ្ងៃនេះបានប្រកាសហើយថា កីឡាករចំណូលថ្មី Arda Guler ត្រូវបានក្រុមការងារបញ្ជូនគាត់ទៅប្រទេសអេស្បាញ វិញហើយក្រោយពេលដែលបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ។ យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបយក្សនេះនៅមិនទាន់បានបញ្ចប់ការប្រកួតមិត្តភាពនៅក្រៅប្រទេសនៅឡើយប៉ុន្តែរបួសរបស់កីឡាករតួគីវ័យក្មេងមិនអាចអនុញ្ញាតិឲ្យគាត់បន្តមានវត្តមានទៀតឡើយ។ គួរឲ្យដឹងដែរថា Guler បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid ពីក្លឹប Fenerbahce ក្នុងតម្លៃខ្លួន៣០លានផោនហើយក្នុងវ័យទើបតែ១៨ឆ្នាំគាត់បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យប៉ុន្តែរបួសក្បាលជង្គង់លើកនេះនឹងអាចឲ្យគាត់សម្រាកព្យាបាលរយៈពេលយូរជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណ ធ្វើការចម្រាញ់កីឡាករកាយវប្បកម្មឆ្នើម ៥ នាក់ក្នុងចំណោមជិត ២០ នាក់ដើម្បីត្រៀមបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជើងឯកកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី ១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជា...
ភ្នំពេញ៖ លោក ជា បរិបូរណ៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងនាយកប្រតិបត្តិក្រុមហ៊ុន WOWNOW នាថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិក WOWNOW...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យា និងរថយន្តទំនើប លោក Elon Musk ជាលើកដំបូងលើបណ្តាញផ្សព្វផ្សាយសង្គម Tweets ចាប់តាំងពីការជូនដំណឹងអ្នកវាយប្រហារបានឃើញរោងចក្រ Tesla ក្នុងរដ្ឋតិចសាស់ត្រូវបានជម្លៀសចេញ ក្រុមរបស់លោកមានការភ័យខ្លាចចំពោះជីវិតរបស់ពួកគេ ខណៈពួកគេបានទទួលសារជូនដំណឹង អំពីអ្នកវាយប្រហារនៅលើទូរស័ព្ទរបស់ពួកគេ ក្រោយមកបានក្លាយទៅជាការជូនដំណឹងមិនពិត។ លោកMusk ជាម្ចាស់ក្រុមហ៊ុន X (អតីត...
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកដែលជាវេទិកាបង្កើតដោយមេដឹកនាំក្រុងម៉ូស្គូ និងអាហ្វ្រិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាស្ថិរភាពក្នុងតំបន់។ Sputnik មកផ្សាយផ្ទាល់ជូនអ្នកពីទីក្រុង Saint Petersburg ជាកន្លែងដែលអ្នកជំនាញរុស្ស៊ី និងអាហ្វ្រិកកំពុងចូលរួមក្នុងវគ្គពិភាក្សា “វិទ្យាសាស្ត្រមូលដ្ឋាន៖ ជ្រុងនៃអធិបតេយ្យភាពបច្ចេកវិទ្យា” ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។ សម័យប្រជុំនេះត្រូវបានចូលរួមដោយអ្នកតំណាងលេចធ្លោបំផុត មកពីវិស័យវិទ្យាសាស្ត្រផ្សេងៗពីប្រទេសរុស្ស៊ី និងអាហ្វ្រិក។មុននេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan...
កីឡាករខ្សែប្រយុទ្ធជើងចាស់ Luis Suarez បានប្រកាសហើយថានឹងចាកចេញពីក្លឹបប្រេស៊ិល Gremio ហើយទោះបីជាកុងត្រានៅសល់រយៈពេលមួយឆ្នាំទៀតក្តី។ យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងទៀតទោះបីជាយ៉ាងណាក្តីកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏បានបដិសេធនឹងមិនទៅចូលរួមជាមួយនឹងក្លឹប Inter Miami ដែលកីឡាករ Lionel Messi កំពុងលេងឲ្យនោះដែរ។ គួរឲ្យដឹងដែរថា Suarez បានចូលរួមជាមួយនឹង Gremio ក្នុងកុងត្រារយៈពេល២ឆ្នាំកាលពីខែមករាកន្លងមកនេះប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញគាត់បានប្រកាសអំពីដំណឹងនៃការបញ្ចប់កុងត្រាមុនកាលកំណត់នៅត្រឹមខែធ្នូឆ្នាំនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី