ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។ ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ...
តូក្យូ ៖ យោងតាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នាង Miho Nakashima អ្នកស្រលាញ់ធម្មជាតិបាបឈរក្នុង ឈុតងូតទឹក នៅទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យនៅក្បែរ ដើមឈើ Gingko ដែលមានអាយុ ១០០ឆ្នាំ ដោយរាងកាយ របស់នាងបាន លាបពណ៌ពីក្បាល ដល់ចុងជើងដោយស្លឹកពណ៌បៃតង និងមែកពណ៌ត្នោត...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ លោក Brig ឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន មានបំណងចង់ទិញយន្តហោះដ្រូនប្រយុទ្ធរបស់អ៊ីរ៉ង់ ដោយអះអាងថា ប្រទេសជាច្រើន ដែលបានបង្ហាញពីបំណងចង់ទិញយន្តហោះដ្រូន មានបំណងចង់រក្សាភាពអនាមិក។ អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញយន្តហោះដ្រូន បន្ទាប់ពីតម្រូវការក្នុងស្រុកត្រូវបានបំពេញ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងបញ្ជូនយន្តហោះដ្រូន ប្រសិនបើ “ការពិចារណាផ្នែកនយោបាយ...
បាងកក៖ប្រទេសថៃបាននិយាយនៅសប្តាហ៍នេះថា ខ្លួនកំពុងរៀបចំប្តឹង Facebook ក្នុងចំណាត់ការមួយដែលអាចឃើញវេទិកាបិទទូទាំងប្រទេសជុំវិញអ្នកបោកប្រាស់ ដោយចោទប្រកាន់ថា បានកេងប្រវ័ញ្ចបណ្តាញទំនាក់ទំនងសង្គមដើម្បីបោកប្រាស់អ្នកប្រើប្រាស់ក្នុងស្រុកអស់រាប់សិបលានដុល្លារក្នុងមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេស លោក Chaiwut Thanakamanusorn បានប្រកាសពីគម្រោងប្តឹងនេះ បន្ទាប់ពីកិច្ចប្រជុំក្រសួងកាលពីថ្ងៃចន្ទ។ ចំណែកអ្នកនាំពាក្យក្រសួងលោក Wetang Phuangsup បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា...
កាប៊ុល ៖ សេចក្តីថ្លែងការណ៍ របស់ធនាគារបានឲ្យដឹងថា ធនាគារកណ្តាល របស់អាហ្វហ្គានីស្ថាន Da Afghanistan Bank (DAB) បានលក់ដើមទុនចំនួន ១៤ លានដុល្លារអាមេរិក ដោយការដេញថ្លៃ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៃរូបិយប័ណ្ណជាតិអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថាន បាននឹងកំពុងធ្លាក់ចុះធៀប នឹងរូបិយប័ណ្ណបរទេស ជាពិសេសប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ។ អត្រាប្តូរប្រាក់មួយដុល្លារអាមេរិក...
ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ពី ការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅតំបន់ Tver ក្បែរទីក្រុងមូស្គូ។ គណៈកម្មាធិការបានបន្ថែមថា អត្តសញ្ញាណមនុស្សទាំង ១០ នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះត្រូវគ្នានឹងការបង្ហាញពីការហោះហើរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មាធិការបានសរសេរនៅលើ Telegram ឲ្យដឹងថា “ជាផ្នែកមួយនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យហ្សែនម៉ូលេគុលត្រូវបានបញ្ចប់។...
តារាចម្រៀង ប៉ាច គីមមួយ សម្រេចឈោងចាប់អាជពីដើរម៉ូដមួយទៀតហើយ ក្រោយពីប្រឡូកក្នុងអាជីពចម្រៀងច្រើនឆ្នាំជាមួយហង្សមាសរហូតកសាងកេរ្ដិ៍ឈ្មោះបានល្បីល្បាញលើវិថីសិល្បៈ។ ម្សិលមិញ គីមមួយ បានស្លៀកឈុតបុរាណខ្មែរ យ៉ាងស្រស់ស្អាត រួចបង្ហាញវត្ដមាននៅមុខកាមេរ៉ា ធ្វើឲ្យគ្រប់គ្នាលាន់មាត់កោតសរសើរ។ តារាចម្រៀងស្រី កម្ពស់បានរូបនេះ បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកតាមបណ្ដាញសង្គមជាច្រើនសន្លឹក ហើយបង្ហើបថា “នេះជាបទពិសោធន៍ថ្មីក្នុងជីវិត”។ បន្ថែមលើនេះ សយ រតនៈ ដែលត្រូវជាគូដណ្ដឹង និងជាតារាចម្រៀងរួមទ្រនំផងនោះ...
យោងតាមប្រភពពីវេបសាយព័ត៌មានជប៉ុន បង្ហាញឱ្យដឹងថា នៅចុងឆ្នាំនេះ Toyota នឹងបញ្ចេញរថយន្ត Century SUV ដែលបំពាក់ម៉ាស៊ីន Hybrid ដូច Lexus TX 550h+។ ការពិតទៅ រូបភាពរថយន្ត Toyota Century នេះ ត្រូវបានបង្ហាញរួចមកហើយកាលពីខែមិថុនា ដោយពេលនោះ គេបានកត់សម្គាល់ថា រថយន្ត...
ការប្រកួតដ៏ស្វិតស្វាញ របស់ក្រុម Newcastle និងក្រុម Liverpool យប់មិញបញ្ចប់ទៅទាំង Liverpool បានយកឈ្នះ Newcastle ក្នុងលទ្ធផលប្រផិតប្រផោយ ២ទល់នឹង១ទាំងដែលខ្លួននៅសល់គ្នា១០នាក់។ កាតក្រហមរបស់ខ្សែការពារ Van Dijk តាំងតែពីនាទីទី២៨បានធ្វើឲ្យ Liverpool ពិបាកក្នុងការប្រកួតយ៉ាងខ្លាំងប៉ុន្តែធ្វើបានល្អជាពិសេសកីឡាករខ្សែប្រយុទ្ធ Nunez ដែលបានប្តូរចូលហើយជួយរកគ្រាប់ជ័យជំនះនៅនាទីទី៩០បូក៣។ ២គ្រាប់ទៀតកើតឡើងនៅនាទីទី២៥ដោយកីឡាករ Gordon និង១គ្រាប់ទៀតដោយកីឡាករ...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបញ្ជាក់ថា ខ្លួនកំពុងគាំទ្រការអនុម័តច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដែលតម្រូវឲ្យក្រុមហ៊ុនផលិតឧបករណ៍សំខាន់ៗ អាចឲ្យអតិថិជនអាចជួសជុលឧបករណ៍របស់ពួកគេដោយមិនយកវាត្រឡប់ទៅក្រុមហ៊ុនវិញឡើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ច្បាប់ស្តីពីសិទ្ធិជួសជុលដែលកំណត់ឲ្យក្រុមហ៊ុនផលិតផ្តល់ឲ្យអតិថិជន និងហាងជួសជុលខាងក្រៅ នូវឧបករណ៍ គ្រឿងបន្លាស់ និងព័ត៌មានត្រូវការដើម្បីជួសជុលគ្រឿងអេឡិចត្រូនិច ដែលខូចកំពុងដំណើរការតាមរយៈនីតិប្បញ្ញត្តិរបស់រដ្ឋ។ ក្រុមហ៊ុនផលិត iPhone បាននិយាយក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ AFP ថា Apple គាំទ្រដល់សិទ្ធិជួសជុលរបស់រដ្ឋកាលីហ្វ័រញ៉ា ដូច្នេះប្រជាជនកាលីហ្វ័រនីញ៉ាទាំងអស់មានលទ្ធភាពកាន់តែច្រើនក្នុងការជួសជុល...