បរទេស៖ កីឡាករក្រុមរបស់ Aston Villa ក្រោយទទួលបានជ័យជំនះក្នុងលទ្ធផល៣ទល់នឹង១លើក្រុម Burnley កាលពីយប់មិញហើយនោះ ត្រូវបានរងការវាយប្រហារក្នុងពេលដែលធ្វើដំណើរត្រឡប់មកផ្ទះវិញ។ ក្រុមរបស់លោកគ្រូ Unai Emery ស្ថិតនៅក្នុងពេលធ្វើដំណើរចេញពីកីឡាដ្ឋាន Turf Moor បានជួបបញ្ហានេះនៅត្រង់ចំណុចផ្លូវប្រសព្វមួយក្នុងទីក្រុង Burnley ភាគខាងលិចដោយក្នុងនោះការខូចខាតកញ្ចក់ឡានដែលធ្ងន់ធ្ងរបំផុតតាមរយៈការគប់ដុំថ្ម។ ភ្លាមៗក្រុម Burnley បានចេញសេចក្តីថ្លែងការណ៍ចូលរួមការសោកស្តាយចំពោះហេតុការណ៍នេះ ប៉ុន្តែនឹងធ្វើការស្រាវជ្រាវដើម្បីស្វែងរកពីមូលហេតុពិតថា មានការពាក់ព័ន្ធទៅនឹងក្រុមអ្នកគាំទ្ររបស់ខ្លួនឬយ៉ាងណា...
បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Roberto Mancini ត្រូវបានគេប្រកាសជាផ្លូវការហើយក្លាយជាគ្រូបង្វឹករបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត។ The Goal ដែលបានចេញផ្សាយនូវអត្ថបទនេះបានសរសេរទៀតថា ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានលាលែងចេញពីតំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិអ៊ីតាលីលោក Mancini ត្រូវបានប្រកាសភ្លាមៗទទួលយកការងារថ្មីជាមួយនឹងជម្រើសជាតិអារ៉ាប៊ីសាអូឌីត៊ លោក Mancini បានថ្លែងបែបនេះនៅក្រោយការប្រកាសថា៖ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានផ្តល់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។ លោកបន្តទៀតថា៖ ខ្ញុំជឿថា នេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានប្រកាសលាលែងពីតំណែងពីប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងឱកាសមហាសន្តិបាតវិសាមញ្ញរបស់សហព័ន្ធដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធ ខណៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រូវបានសមាជិកប្រតិបត្តិគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី។ សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី ៦ របស់សហព័ន្ធរួមមាន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជាប្រធាន លោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍ លោក...
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៖ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត...
សេនហ្វ្រេនស៊ីស្កូ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា កម្មវិធី Threads ជាគូប្រជែងរបស់ Meta គឺ Twitter ជាវេទិកាឆ្ពោះទៅរកសម្រាប់តារាល្បីៗ ក្រុមហ៊ុន និងរដ្ឋាភិបាល កំពុងធ្វើការស្វែងរកការស្តារឡើងវិញនូវការចាប់ផ្តើមដ៏កម្ររបស់ខ្លួន។ កំណែបណ្តាញនៃ Threads ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការទាក់ទាញអ្នកជំនាញ និងប្រភេទប្រព័ន្ធផ្សព្វផ្សាយ ជាអ្នកប្រើប្រាស់សកម្មបំផុតនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបង្ហោះភាគច្រើនចេញពីកុំព្យូទ័ររបស់ពួកគេក្នុងអំឡុងពេលម៉ោងធ្វើការ។ លោក Adam Mosseri ជាប្រធានក្រុមហ៊ុន...
ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលើពិភពលោក បើយោងតាមស្ថិតិរបស់ Transfermarkt៖ ១. Erling Haaland៖ ខ្សែប្រយុទ្ធរបស់ Manchester City មានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។ ២. Kylian Mbappe៖ ខ្សែប្រយុទ្ធរបស់ PSG មានតម្លៃខ្លួន ១៨០លានអ៊ឺរ៉ូ។ ៣. Vinicius Jr៖ ខ្សែស្លាបរបស់ Real Madrid...
តារាសម្ដែង ទឹម រដ្ឋា និងតារាចម្រៀង អេដា ដែលបច្ចុប្បន្នបានក្លាយជាអ្នកម៉ាក់ដ៏ស្រស់ស្អាត និងឃ្លាតឆ្ងាយពីការងារសិល្បៈបន្ដិចទៅហើយនោះ បានជួបគ្នានិយាយលេង និងថតរូបអនុស្សាវរីយ៍ក្នុងពេលដែលខ្លួនមានកូនម្នាក់មួយៗនៅពេលនេះ។ អ្នកនាង ទឹម រដ្ឋា និយាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ថា ដ្បិតពួកគេមានស្វាមីសុទ្ធតែជាជនជាតិបរទេស ប៉ុន្ដែកូនៗវិញ គឺសុទ្ធតែដាក់ឈ្មោះខ្មែរយ៉ាងពីរោះៗ។ អ្នកនាងបន្ថែមថា “ទីបំផុត កូនអម្សរា...
បរទេស៖ ម្ចាស់ក្រុមហ៊ុន អ៊ីនធឺណេតធំបំផុត របស់ប្រទេសរុស្សី Yandex លោក Arkady Volozh បានធ្វើការដាក់សំណើរជាផ្លូវការ ទៅកាន់សភាអឺរ៉ុប ដើម្បីឲ្យមានការដកទណ្ឌកម្ម ប្រឆាំងនឹងរូបគាត់។ យោងតាមការចេញផ្សាយ របស់ RT សំណើរសុំដោយផ្ទាល់នេះ ត្រូវបានគេមើលឃើញថា គឺជាជម្រើសចុងក្រោយបំផុត សម្រាប់លោក Volozh ហើយជឿជាក់ថាពាណិជ្ជកររុស្សី រាប់រយនាក់ផ្សេងទៀត...
យុវជនឆ្នើមសញ្ជាតិ កាណាដា T.J.Tahid ដែលបានបង្កើត ប្រវត្តិសាស្ត្រនៅក្លឹប Vancouver ក្នុងវ័យទើបតែ១៦ឆ្នាំ នោះកំពុងស្ថិតនៅក្នុងរ៉ាដា របស់ក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ ។ យុវជនរូបនេះបានក្លាយជាកីឡាករ វ័យក្មេងបំផុត ដែលអាចបង្ហាញខ្លួន នៅលីគកំពូល របស់កាណាដាឈុតធំរបស់ Vancouver កាលពីខែឧសភាកន្លងមកនិង បន្តបន្ទាប់នៅក្នុងការប្រកួតសំខាន់ៗ ផ្សេងទៀត...
កង់បេរ៉ា៖ ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់កំពុងដំណើរការបន្ទាប់ពីយន្តហោះយោធាអាមេរិកមួយគ្រឿងបានធ្លាក់នៅឆ្នេរសមុទ្រ នៃដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យន្តហោះយោធាធុន Boeing V-22 Osprey កំពុងចូលរួមក្នុងសមយុទ្ធហ្វឹកហាត់នៅម៉ោង ៩ និង៤៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ នេះ នៅពេលដែលវាបានធ្លាក់លើកោះ Melville ចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងដាវីន។ យោងតាមសារព័ត៌មាន Australian Associated Press មានមនុស្ស...