ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ៨ នាក់របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតែងតែវិនិយោគ ធនធានមនុស្ស ដោយក្រៅពីការបញ្ជូនកីឡាករ កីឡាការិនីចេញទៅចូលរួម ប្រកួតអន្តរជាតិ គឺយើងតែងតែបញ្ជូនមន្ត្រី ទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិផ្សេងៗ នៅក្រៅប្រទសជាបន្តបន្ទាប់ ។ នេះជាការលើកឡើង របស់លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា លើកឡើងថា ក្នុងឱកាសដែលលោកអញ្ជើញ ទទួលដំណើរមកដល់របស់មន្ត្រីរបស់ខ្លួន...
ភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិចំនួន២៨ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា វណ្ណៈ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដា្ឋនកីឡាជំនាញ និងកីឡាមហាជននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើលវគ្គបំប៉នសមត្ថភាព...
ភ្នំពេញ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរងតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការ...
ភ្នំពេញ ៖ កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ យល់ឃើញថា ការដណ្តើម បានមេដាយសំរឹទ្ធ១គ្រឿង ក្នុងការប្រកួតកីឡា កាយវប្បកម្មជើងឯក ពិភពលោក នៅប្រទេសឥណ្ដូណេស៊ី ឆ្នាំ២០២៥ គឺគ្រប់គ្រាន់សម្រាប់ខ្លួនឯង ដោយសារការចេញ ទៅប្រជែងមេដាយជូនជាតិលើកនេះ ស្រ៊ិន រាជ្យ ស្ទើរទម្ងន់ ដោយចាញ់ទម្ងន់ រហូតដល់៥គីឡូក្រាម ។...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន ថោន គ្រុប បានប្រកាសចាប់ដៃសហការគ្នា នាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស ដែលនឹងធ្វើឡើងចំនួន ១៩ ទីតាំង ដើម្បីបន្តជ្រោមជ្រែងវិស័យសិល្បៈតន្ត្រី អភិរក្សប្រដាល់គុនខ្មែរ ដោយបន្តបង្កើតឱកាស ផ្តល់ចំណូលដល់សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីគុនខ្មែរ។ តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង បានបង្ហើបក្នុងកម្មវិធីប្រកាសពីកិច្ចសហការនេះថា គោលជំហររបស់ ខ្មែរ ប៊ែវើរីជីស គឺធ្វើយ៉ាងណាជំរុញលើកស្ទួយវប្បធម៍ សិល្បៈតន្ត្រីខ្មែរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យ ហើយការបន្តបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗ ក៏ដូចជាសង្វៀនប្រកួតប្រដាល់គុនខ្មែរនេះ នឹងកាន់តែបណ្តុះសមត្ថភាព ទេព្យកោសល្យរបស់សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីជំនាន់ក្រោយ។ ជាការរួមសហការដ៏ស្អិតរមួត ដើម្បីចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស នឹងប្រព្រឹត្តឡើងចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីនាំយកទស្សនីយភាពកំសាន្តចម្រុះដល់បងប្អូនខ្មែរគ្រប់ខេត្ត-ក្រុង ជាពិសេស គឺបណ្តុះស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង។ វើក ជំរុញវិស័យសិល្បៈ តន្ត្រី គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ! ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើម រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោន ស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជាមួយរដ្ឋាភិបាល និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ-កីឡាការិនី តំណាងកម្ពុជា ៨ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នាពេលខាងមុខនេះ ដែលនេះមិនមែនជាលើកទី ១ ទេ ដែលក្រុមហ៊ុនបានចូលរួមលើកទឹកចិត្តដល់កីឡាករ ដោយកន្លងមក ខ្មែរ ប៊ែវើរីជីសបានឧបត្ថម្ភគាំទ្រ បង្កើតសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើន។ ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ប្រកួតប្រដាល់ ថ្នាលគុនខ្មែរ ទឹកពិសាកម្ពុជា ដែលធ្វើឡើងដើម្បីបណ្តុះកីឡាករវ័យក្មេង ក៏មានសន្ទុះគាំទ្រខ្លាំងរហូតឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាប្រេនភេសជ្ជៈកូនខ្មែរធំមួយ ប្រើប្រាស់ពលកម្មក្នុងស្រុក ដែលផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញជាច្រើន ដល់យុវជនជំនាន់ក្រោយ។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្តុះស្មារតីអ្នកប្រើប្រាស់ ឱ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ក្រៅពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយលើកស្ទួយដល់វិស័យផ្សេងដូចជាវិស័យកីឡា វិស័យទេសចរណ៍ និងវិស័យសិល្បៈជាដើម ជាពិសេស គឺវិស័យកីឡា ដើម្បីឱ្យអត្តពលិកខ្មែរយើង ក៏ដូចជាសិល្បៈករ-សិល្បៈការិនីយើង មានកម្លាំងចិត្តនាំយកទង់ជាតិខ្មែរឡើងលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង...