បរទេស៖ ស្ថាបនិកជនជាតិរុស្សីលោក Pavel Durov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា វេទិកាទំនាក់ទំនងតាមរយៈឆាតអេឡិកត្រូនិកដដ៏ពេញនិយមរបស់លោកគឺ Telegram មកដល់ពេលនេះមានចំនួនអ្នកប្រើប្រាស់សរុប លើ៨០០លានគណនេយ្យរួចមកហើយនិងជាមធ្យមមានគណនេយ្យថ្មីដល់ទៅ២,៥លានជារៀងរាល់ថ្ងៃផងដែរ។ សេចក្តីប្រកាសរបស់លោក Durov ដែលត្រូវបានយកមកចេញផ្សាយដោយ RT ដោយក្នុងនោះលោកបាននិយាយទៀតថា ៖ យើងមានក្តីរីករាយនិងសប្បាយចិត្ត ព្រមតាំងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ទាំងអស់ ទោះបីជាកំណើនដ៏ធំនេះក៏មានន័យថា ការចំណាយខ្ពស់លើការផ្ទុក និងចរាចរណ៍ដើម្បីបម្រើអ្នកប្រើប្រាស់របស់យើងក៏កើនឡើងដូចគ្នាក្តី។ ទោះបីជាយ៉ាងណាលោក...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញ របស់អាមេរិក អ្នកនាង Jennifer Lopez បានបញ្ចេញបទចម្រៀងថ្មី ជាកិត្តិយស នៃខួបអាពាហ៍ពិពាហ៍ដំបូង របស់អ្នកនាងជាមួយស្វាមី គឺលោក Ben Affleck ។ តារាចម្រៀង និងតារាសម្តែងវ័យ...
យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្ត របស់រុស្ស៊ីក្នុងការដកខ្លួន ចេញពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅ។ លោក Guterres បានលើកឡើងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហព័ន្ធរុស្ស៊ី ក្នុងការបញ្ចប់ការអនុវត្តគំនិត ផ្តួចផ្តើមសមុទ្រខ្មៅ រួមទាំងការដកការធានាសន្តិសុខរបស់រុស្ស៊ី...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យដៃគូអឺរ៉ុប របស់ខ្លួន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យមានសមត្ថភាពហោះហើរយន្តហោះចម្បាំងធុន F-16 ហើយនឹងផ្តល់ឧបករណ៍ចាំបាច់ សម្រាប់គោលបំណងនោះ។ កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា បណ្តាប្រទេសនៅអឺរ៉ុប នៅតែរង់ចាំការយល់ព្រមពីសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមហ្វឹកហ្វឺនអ៊ុយក្រែន លើយន្តហោះ F-16 ដែលផលិតដោយអាមេរិក។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសប្តេជ្ញាសងសឹកចំពោះការវាយប្រហារថ្មីមួយទៅលើស្ពានក្នុងតំបន់ Crimea ដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែនចំនួនពីរគ្រឿង។ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី បាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទថា វិធានការច្បាស់លាស់កំពុងត្រូវបានថ្លឹងថ្លែងដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។ គួរឲ្យដឹងដែរថឧបទ្ទវហេតុនេះ គឺជាការវាយប្រហារបែបភេរវកម្មចុងក្រោយមួយទៀត ដោយរបបរដ្ឋាភិបាលក្រុងគៀវដោយ លោកប្រធានាធិបតីរុស្សីបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះមានសភាពឃោរឃៅ ដោយសារតែកន្លងមកមានតែជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ និងរងរបួស។ លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យក្រុមមន្ត្រីបង្កើនវិធានការសន្តិសុខជុំវិញស្ពាននេះផងដែរ...
បរទេស៖ យោធាអាមេរិកនឹងបញ្ជូនយន្តហោះចម្បាំង និងទ្រព្យសម្បត្តិកងទ័ពជើងទឹកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអ៊ីរ៉ង់។ នេះបើតាមមន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងពីឧប្បត្តិហេតុ “គួរឱ្យព្រួយបារម្ភ” ចំនួនពីរនៅច្រកសមុទ្រ Hormuz កាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លេខាធិការរងផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានប្រកាសពីការដាក់ពង្រាយនេះ កំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ដោយអះអាងថា សកម្មភាព “អស្ថិរភាព”...
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Rodrygo បាននិយាយទៅកាន់សារព័ត៌មាន Sport TV នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់មកកាន់ Real Madrid ។ Rodrygo បាននិយាយថា៖” នៅ Real Madrid...
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីពេលថ្មីៗនេះថា គេមិនត្រលប់ទៅលេង នៅអឺរ៉ុបវិញឡើយ។ Ronaldo បាននិយាយថា៖” ខ្ញុំនឹងមិនត្រលប់ទៅលេងបាល់ទាត់អឺរ៉ុបវិញទេ ទ្វាមួយនេះគឺខ្ញុំបិទតែម្ដង។ ណាមួយខ្ញុំអាយុ៣៨ឆ្នាំទៅហើយ មួយវិញទៀតបាល់ទាត់អឺរ៉ុបឥឡូវគឺធ្លាក់គុណភាពខ្លាំង “។ កីឡាករនេះបន្តថា៖” លីគដែលនៅមានគុណភាព នៅអឺរ៉ុប នៅក្នុងពេលនេះគឺសល់តែមួយទេគឺ Premier League ដោយពួកគេបានដើរមុនលីគអឺរ៉ុបឆ្ងាយណាស់ “។...
ក្រុមហ៊ុន Twitter បានបាត់បង់ចំណូលប្រមាណ ជិតពាក់កណ្តាល ពីការដាក់ ads ផ្សាយពាណិជ្ជកម្ម ចាប់តាំងពីលោក Elon Musk បានទិញយកបណ្តាញសង្គមចាបខៀវ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២កន្លងទៅ។ លោក Elon Musk បាននិយាយថា ក្រុមហ៊ុន Twitter របស់លោកមិនបានបន្ថែមប្រាក់ចំណូលពីការលក់...
អូស្ត្រាលី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ថ្ងៃទី១៨ ខែកក្កដា ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសចិនបានប្តេជ្ញាបង្ហាញទម្រង់លេងឲ្យល្អបំផុតរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី “FIFA Women’s World Cup” នាពេលខាងមុខ។ ក្រុមចិនបានឈានដល់ជុំទី ១៦ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីស្មើ...