បរទេស៖ ឧស្សាហកម្មផលិតអាវុធសម្រាប់វិស័យការពារជាតិ នៃប្រទេសស៊ែប៊ី បានប្រកាសហើយថា នឹងមិនធ្វើការនាំចេញអាវុធឡើយក្នុងរយៈពេល៣០ថ្ងៃខាងមុខដោយផ្តោតតែទៅតំរូវការ ក្នុងស្រុកប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការពារជាតិ Milos Vucevic បានបញ្ជាក់ទៀតថា៖ ការវាយតម្លៃរបស់យើងនៅពេលនេះគឺផ្តោតសំខាន់ តែទៅលើការធ្វើពាណិជ្ជកម្មឲ្យក្លាយទៅជាអាទិភាព លើសការងារសម្រាប់សន្តិសុខមាតុភូមិទេ ដូច្នេះអ្វីដែលឧស្សាហកម្មការពារជាតិរបស់យើង កំពុងបង្កើតត្រូវតែជាចម្បងចំពោះយោធាស៊ែប៊ី ស្របតាមតម្រូវការក្នុងស្រុក។ លោក Vucevic បានបន្តទៀតថា គណៈរដ្ឋមន្ត្រីបានអនុម័ត...
ស្វីស៖ ស្ថាប័នគ្រប់គ្រងការប្រណាំងកង់ពិភពលោក UCI បាននិយាយកាលពីថ្ងៃសុក្រថា អត្តពលិកកែភេទស្ត្រីដែលបានផ្លាស់ប្តូរ បន្ទាប់ពីពេញវ័យជាបុរសនឹងមិនអាចប្រកួតប្រជែង នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រណាំងកង់ផ្នែកនារីបានទៀតឡើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សហព័ន្ធកីឡាជិះកង់អន្តរជាតិ បានចូលរួមជាមួយស្ថាប័នគ្រប់គ្រងលើផ្លូវ ទីលាន និងហែលទឹកជាកីឡាអូឡាំពិកលំដាប់កំពូល ដោយនិយាយអំពីបញ្ហាអត្តពលិកកែភេទ និងយុត្តិធម៌ក្នុងព្រឹត្តិការណ៍នារី។ ការសម្រេចចិត្តរបស់ UCI បានកើតឡើង បន្ទាប់ពីអ្នកជិះកង់ជនជាតិអាមេរិក នាង Austin Killips បានក្លាយជាស្ត្រីកែភេទដំបូងគេដោយបានយកឈ្នះព្រឹត្តិការណ៍ប្រណាំងកង់ផ្លូវការក្នុងខែឧសភា។...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទះបុរសជម្រើសជាតិវៀតណាម បានឡើងដល់កំពូលទី ៥៦ ក្នុងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) និងឈរនៅកំពូលអាស៊ីអាគ្នេយ៍។ ក្រុមនេះបានអវត្តមានក្នុងចំណាត់ថ្នាក់ FIVB បន្ទាប់ពីមិនបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិអស់រយៈពេលជាយូរ។ នៅពេលក្រុមលេងក្នុងការប្រកួត AVC (Asian Volleyball Championships) Challenge Cup 2023...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង លោក Jung Kook នៃក្រុម BTS បានចាប់ផ្តើមតន្ត្រីរដូវក្តៅរបស់ Good Morning America កាលពីថ្ងៃសុក្រនៅ Central Park ក្នុងទីក្រុងញូវយ៉ក មុនពេលទីកន្លែងត្រូវបានបំផ្លាញដោយសារអាកាសធាតុដ៏អាក្រក់។ លោក Jung Kook...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនមធ្យម នៃអ្នកជំងឺគ្រុនផ្តាសាយ ក្នុងមួយស្ថាប័នវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុន ក្នុងរយៈពេល៧ថ្ងៃរហូតដល់ថ្ងៃអាទិត្យ គឺមានមន្ទីរពេទ្យលើសពីមួយកន្លែង ដែលនេះបង្ហាញឲ្យឃើញពីការឆ្លងរាតត្បាតខ្លាំង ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនជាមធ្យមនៃអ្នកជំងឺគ្រុនផ្តាសាយដែលត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយចំនួនដែលបានត្រួតពិនិត្យជាទៀងទាត់ចំនួន៥.០០០នាក់នៅទូទាំងប្រទេស តួលេខនេះបានឡើងពី០,៤ដល់១,៦៦ភាគរយ កាលពីពីសប្តាហ៍មុន។ ក្រសួងបានឲ្យដឹងថា តួលេខនេះមិនដែលនៅលើសពីកម្រិតកំណត់ក្នុងខែកក្កដាទេ ចាប់តាំងពីវិធីសាស្ត្ររាប់បច្ចុប្បន្នបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩...
ទីក្រុងហាងចូវ៖យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា នៅសល់ ១០០ថ្ងៃមុនព្រឹត្តិការណ៍ការប្រកួតកីឡា Hangzhou Asian Para Games ការរចនានៃមេដាយ និងសម្ភារៈ ត្រូវប្រើប្រាស់ក្នុងពិធីប្រគល់រង្វាន់ត្រូវបានបង្ហាញកាលពីថ្ងៃសុក្រនៃព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាទឹក Fuyang ។ មេដាយដែលមានឈ្មោះថា “Osmanthus Grace” ទាក់ទាញការបំផុសគំនិតពី Liangzhu Jade និង sweet...
ភ្នំពេញ៖ ក្រុមអត្តពលិកទាញព្រ័ត្រខេត្តស្វាយរៀង និងកងទ័ពជើងទឹកដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរង្វង់នាងទេពមច្ឆា នៅភ្នំពេញក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ សម្រាប់វិញ្ញាសា ៤ នាក់ទល់ ៤ នាក់បុរស៖ ក្រុមកីឡាករទាញព្រ័ត្រខេត្តស្វាយរៀងដណ្តើមមេដាយមាស ក្រុមកីឡាករទាញព្រ័ត្រខេត្តត្បូងឃ្មុំ...
ប្រទេសឥណ្ឌា ត្រៀមរួចរាល់ដើម្បីបាញ់បង្ហោះយាន្ត Chandrayann-3 ក្នុងគោលដៅ សម្តៅដល់កាន់ឋានព្រះច័ន្ទ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ។ យាន្ត Chandrayaan-3 ត្រូវបានគេរំពឹងថា បើសិនជាការបាញ់បង្ហោះប្រកបដោយជោគជ័យ នោះយាន្តរបស់ឥណ្ឌាមួយនេះ នឹងទៅដល់ឋានព្រះច័ន្ទ នៅចន្លោះថ្ងៃ ២៣ – ២៤ ខែសីហា ឆ្នាំ...
បើទោះបីជារថយន្តចិនបានកំពុងវ៉ៃលុកទីផ្សារខ្លាំងក្លាដោយសារតម្លៃវាធូរថ្លៃយ៉ាងណាក៏ដោយ តែក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនព្រមទម្លាក់តម្លៃរថយន្ត ដើម្បីប្រជែងជាមួយរថយន្តចិននោះទេ។ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី រថយន្តអគ្គិសនីតម្លៃទាបបំផុតចំនួន៥ (តម្លៃក្រោម ៥ម៉ឺនដុល្លារ) គឺសុទ្ធតែជាប្រេនចិនទាំងអស់។ ជាមួយតម្លៃនេះ ក្រុមហ៊ុន Hyundai មិនអាចបន្ទាបតម្លៃបានដល់កម្រិតនេះឡើយ។ ក្នុងសន្និសីទកាសែតមួយកាលពីពេលពេលថ្មីៗនេះ លោក John Kett នាយកប្រតិបត្តិក្រុមហ៊ុន Hyundai ប្រចាំប្រទេសអូស្ត្រាលី...
គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រឿងរ៉ាវលោក បឺត សំរេច អះអាងថាខ្លួនជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅតែជាមន្ទិលរបស់មហាជននៅឡើយ។ ក្នុងពេលដែលអ្នកស្រាវជ្រាវប្រវត្ដិសិល្បករជំនាន់ដើមខ្លះ កំពុងស្វែងរកការពិតជុំវិញរឿងនេះ លោក បឺត សំរេច ថាបងប្រុស ស៊ីន ច័ន្ទឆាយ៉ា ធ្លាប់ធ្វើឲ្យលោកអន់ចិត្ដ ហើយមិនហ៊ានរំលឹករឿងពិតលោកជាបន្ដទៀត។ តាមរយៈបទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី១៣ ខែកក្កដា...