ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីចិន Xi Jinping បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការផ្តល់ប្រាជ្ញា និងកម្លាំងបន្ថែមទៀតដល់ការគ្រប់គ្រងកីឡាសកល និងធ្វើការរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ លោក Xi Jinping បានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Thomas Bach ប្រធានកិត្តិយស...
អ៊ុយក្រែន៖នេះបើយោងតាមអ្នកតាក់តែងច្បាប់ជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់ឲ្យដឹងថា ទីក្រុងគៀវកំពុងខាតបង់ចំណូលពន្ធរាប់លានដុល្លារក្នុងមួយឆ្នាំពីគេហទំព័រផ្សាយព័ត៌មានសម្រាប់មនុស្សពេញវ័យ OnlyFans ដោយសារតែការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះ ។ សកម្មភាពនេះបានកើតឡើង នៅពេលទីក្រុងគៀវកំពុងប្រឈមមុខនឹងឱនភាពថវិកាដ៏ធំមួយដែលអ្នកឧបត្ថម្ភលោកខាងលិចរបស់ខ្លួនកំពុងតស៊ូដើម្បីគ្របដណ្តប់ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមដែលកំពុងដួលរលំរបស់អ៊ុយក្រែន។ លោក Daniil Getmantsev ប្រធានគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ ពន្ធដារ និងគយរបស់សភាបានសរសេរនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃសុក្រថា ការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះកំពុងរារាំងវាពីការទទួលបានប្រាក់ចំណូលពន្ធ ប្រហែលមួយពាន់លានដុល្លារ(២៤ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីតារាម៉ូដែល OnlyFans ក្នុងស្រុក។...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង លោកស្រី កែវ មនោរម្យ នាយិការវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកនាយករង លោក-លោកស្រី បុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ...
ភ្នំពេញ ៖ នាខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រ យូរអង្វែង ដល់សិល្បៈខ្មែរ ដោយសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ...
អ៊ុយក្រែន៖ អ្នកបើកបរម្នាក់របស់តារាហូលីវូដ អ្នកនាង Angelina Jolie បាននិយាយថា លោកត្រូវបានបញ្ចូល ទៅក្នុងជួរកងទ័ពអ៊ុយក្រែន បន្ទាប់ពីត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗ នេះរបស់អ្នកនាងមកកាន់ប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Dmitry Pishikov ជាផ្នែកមួយនៃក្រុមអ្នកអមដំណើររបស់អ្នកនាង Jolie ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើល របស់អ្នកនាងទៅកាន់ប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានឃាត់ខ្លួនដោយមន្ត្រីយោធា...
ម៉ារ៉ុក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានឈ្នះជើងឯកបាល់ទាត់ ពិភពលោកនារីអាយុក្រោម ១៧ ឆ្នាំ “FIFA Under-17 Women’s World Cup” ដោយឈ្នះជើងឯកលើកទី ៤ នៅថ្ងៃសៅរ៍ ដើម្បីក្លាយជាក្រុមដែលទទួលបានជោគជ័យ បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ វគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ជាកន្លែងដែលកូរ៉េខាងជើងរកបានគ្រាប់បាល់...
ភ្នំពេញ ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះលោក ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា និងអនុរដ្ឋលេខាធិការ តំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក...
ប្រកួតក្នុងលីគកំពូលអេស្បាញ យប់មិញនេះក្រុម Barcelona ដែលជាភ្ញៀវ បានចូលទៅទឹកដីរបស់ Celta Vigo នឹងបានបំបាក់ម្ចាស់ផ្ទះយ៉ាងដំណំ ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង២ ។ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Lewandowski អាចស៊ុតបញ្ចូលទី បានដល់ទៅ៣គ្រាប់ម្នាក់ឯង តាំងតែពីនាទីទី១០ និងបន្តបន្ទាប់នាទីទី៣៧និង៧៣ ខណៈដែល Yamal ក៏អាចរកបាន១គ្រាប់ដែរនៅនាទីទី៤៥បូក៤ ។ បញ្ចប់ការប្រកួត Barcelona...
ម្ចាស់ផ្ទះ Man City បានបើកទ្វាផ្ទះ Etihad យកឈ្នះលើក្រុមភ្ញៀវ Liverpool ដោយមិនឲ្យតដៃរួចឡើយ ក្នុងការប្រកួតលីគកំពូលអង់គ្លេស កាលពីយប់មិញ ។ ក្រុមម្ចាស់ផ្ទះរកបានដល់ទៅ៣គ្រាប់ តាំងតែពីនាទីទី២៩ ដោយកីឡាករ Erling Halaand និងបន្តមកនាទី៤៥ បូក៣ដោយកីឡាករ Gonzalez និងតង់ទី២នាទីទី៦០ដោយកីឡាករ Doku ។...
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញការគាំទ្រចំពោះសំណើរបស់អ្នកតស៊ូមតិសុខភាពសាធារណៈ និងអ្នកតាក់តែងច្បាប់ ដើម្បីដាក់ចេញនូវការហាមឃាត់ទាំងស្រុងលើការលក់បារីអេឡិចត្រូនិចនៅទូទាំងប្រទេស។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលកីឡា និងអប់រំមួយក្នុងទីក្រុងសាម៉ារ៉ា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានចលនាសាធារណៈ សុខភាពមាតុភូមិ លោកស្រី Ekaterina Leshchinskaya បានលើកឡើងពីបញ្ហានេះជាមួយប្រធានាធិបតី ដោយលើកឡើងពីឧទាហរណ៍ជោគជ័យពីប្រទេសជិតខាង...