ភ្នំពេញ៖ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចចាប់យកឱកាសធ្វើដំណើរ ដែលអាចទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ សម្រាប់កៅអីរាប់រយរាប់ពាន់កៅអីនៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន។ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងសៀមរាប និងហាណូយ ការផ្តល់ជូនប្រូម៉សិនដ៏ពិសេសនេះ គឺជាឱកាសដែលមិនគួររំលងក្នុងការរៀបចំផែនការធ្វើដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀតក្នុងរដូវទេសចរណ៍ចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។ ការផ្តល់ជូននេះមានសុពលភាពរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនីវាយកូនបាល់មកពី ២១ ប្រទេសចូលរួមការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ ឆ្នាំ២០២៥ “30th Annual Tep Kunnah Memorial Cup 2025” ដែលមានរយៈពេល ១៤ ថ្ងៃ លើទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើឡើងគុណដល់លោក...
កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។ Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជា មានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool និងក្លឹបមាន់ខ្នាយមាស Spurs កំពុងនាំគ្នាធ្វើការតាមដាន ជើងកីឡាករខ្សែការពារឆ្នើមម្នាក់ ដែលកំពុងលេងនៅលីគកំពូលអាល្លឺម៉ង់។ កីឡាករ Konstantinos Koulierakis ដែលកំពុងលេងឲ្យក្លឹប Wolfsburg បានក្លាយទៅជាកីឡាករ ខ្សែការពារកណ្តាលឆ្នើមវ័យក្មេងម្នាក់ ដែលកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុ។ ប្រភពដដែលជឿជាក់ថា ក្លឹបទាំងពីរក៏បានត្រៀមសំណើរដ៏មានសក្តានុពលរួច ទៅហើយក្នុងការចរចាជាមួយនឹងកីឡាករខ្សែការពាររូបនេះ។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប West Ham បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជាសំណើរមួយចំនួនទៅកាន់កីឡាករអង់គ្លេស Kobbie Mainoo ដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD នៅក្នុងខែមករាខាងមុខនេះ។ គេជឿជាក់ថាកីឡាកររូបនេះ កំពុងខកខានការប្រកួតជាបន្តបន្ទាប់ នៅជាមួយនឹងក្លឹបហើយក៏នឹងអាចបាត់បង់តំណែង នៅជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ពានរង្វាន់ពិភពលោកឆ្នាំ២០២៦ផងដែរ។ គួរឲ្យដឹងដែរថាបច្ចុប្បន្នMainoo វ័យ ទើបតែ២០ឆ្នាំដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹប Man UTD...
បារាំង៖ ព្រះរាជអាជ្ញាបារាំងម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានប្រើប្រាស់គ្រឿងផ្ទុះដើម្បីចូល មន្ទីរពិសោធន៍ចម្រាញ់មាសមួយក្នុងទីក្រុងលីយ៉ុងកាលពីសប្តាហ៍មុន បានប្លន់យកលោហៈដ៏មានតម្លៃចំនួន ៣២ លានដុល្លារអាមេរិក ដែលប៉ូលីសបានរកឃើញភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លន់នោះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ការឆ្មក់ចូលដ៏ក្លាហានក្នុងទីក្រុងភាគខាងកើតនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយប៉ូលីសបានចាប់ខ្លួនជនល្មើសដែលសង្ស័យយ៉ាងឆាប់រហ័ស និងរឹបអូសលោហៈដ៏មានតម្លៃចំនួន ៣០៦ គីឡូក្រាម (៦៧៥ ផោន) ភាគច្រើនជាមាស។ ព្រះរាជអាជ្ញាទីក្រុងលីយ៉ុង លោក Thierry...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិអ៊ីស្រាអែលមួយគូត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើសកម្មភាពរួមភេទជាសាធារណៈនៅទឹកជ្រោះ Wang Sai Thong នៅលើកោះ Ko Pha Ngan ដ៏ពេញនិយមរបស់ប្រទេសនេះ។ គេហទំព័រព័ត៌មាន Thaiger បានរាយការណ៍ថា ហេតុការណ៍នេះត្រូវបានថត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឲ្យមានការខឹងសម្បារទូទាំងប្រទេស។ បន្ទាប់ពីវីដេអូដ៏ល្បីនេះ...
អ៊ុយក្រែន៖ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាហូលីវូដ និងអតីតឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ អ្នកនាង Angelina Jolie ទៅកាន់ប្រទេសអ៊ុយក្រែន ត្រូវបានរំខានដោយអ្នកអនុវត្តច្បាប់ជ្រើសរើសទាហាន ដែលបានឃាត់ខ្លួនសមាជិកម្នាក់នៃក្រុមរបស់នាង និងបានចុះឈ្មោះលោកចូលបម្រើកងទ័ព យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ នៅទីកន្លែងបិទផ្លូវយោធាមួយក្បែរទីក្រុង Yuzhnoukrainsk ក្នុងតំបន់ Nikolaev ខណៈពេលដែលក្បួនរថយន្តរបស់អ្នកនាង Jolie កំពុងធ្វើដំណើរទៅកាន់...
ភ្នំពេញ ៖ ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការប្រើប្រាស់ថវិកាគាំទ្រ...
ព័រទុយហ្គាល់៖ កីឡាករលំដាប់ពិភពលោកជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញថា លោកមានគម្រោងចូលនិវត្តន៍ឆាប់ៗនេះ ខណៈកីឡាករឆ្នើមព័រទុយហ្គាល់ និងកីឡាកររបស់ក្លិបបាល់ទាត់ Al Nassr រូបនេះកំពុងត្រៀមខ្លួនសម្រាប់ការបញ្ចប់អាជីពដ៏អស្ចារ្យរបស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កីឡាករ Ronaldo បានពិភាក្សាអំពីគំនិតរបស់គាត់អំពីការចូលនិវត្តន៍ និងជីវិតរបស់គាត់ បន្ទាប់ពីបាល់ទាត់ក្នុងបទសម្ភាសន៍ជាមួយ Piers Morgan...