យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាភ្នាក់ងាររបស់កីឡាករខ្សែការពារ David Alaba ដែលកំពុងលេងឲ្យ Real Madrid បានបដិសេធដំណឹង ដែរថារូបគាត់ នឹងត្រូវផ្ទេរទៅចូលរួមក្លឹប នៅអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះ។ ខណៈដែលកីឡាករ Dani Carvajal និង Eder Militao បានត្រឡប់មក ចូលរួមក្លឹបវិញ ក្រោយរងរបួសហើយ...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក William H. Webster ជាមន្ត្រីអាមេរិកតែមួយគត់ ដែលដឹកនាំទាំង FBI និង CIA បានទទួលមរណភាព កាលពីថ្ងៃសុក្រក្នុងអាយុ ១០១ ឆ្នាំ បន្ទាប់ពីលោកគ្រួសាររបស់បានប្រកាសជាផ្លូវការ ហើយជាបុរសតែម្នាក់គត់ ដែលបានដឹកនាំទាំងភ្នាក់ងារ អនុវត្តច្បាប់សហព័ន្ធកំពូលរបស់វ៉ាស៊ីនតោន...
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំដើម្បី រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយពីមានការខកខាន នៃសង្រ្គាមឈ្លានពានពីសំណាក់ថៃ មកលើកម្ពុជា ។ លោក ជា វ៉ាន់ចាន់ បានឲ្យដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា២០២៤-២០២៥នេះ ខេត្តកំពង់ធំ មានសិស្សចូលប្រឡង ចំនួន៥,៧៩១នាក់ ស្រីមានចំនួន៣,៣២០នាក់...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅកណ្តាលទីក្រុង Da Nang ប្រទេសវៀតណាម បានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ និងរឹបអូស បានកញ្ឆាសំយោគជាង ១០០ គីឡូក្រាមដែលលាក់សម្រាប់ផលិតគ្រឿងញៀន ហើយនេះជាការបង្ក្រាបកន្លែងផលិតដ៏ធំបំផុត មិនធ្លាប់មានក្នុងទីក្រុងមួយនេះ។ នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន របស់ប៉ូលីស Da...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វីរបុរសក្បាច់គុន និងតារាសម្តែងជួរមុខ របស់ប្រទេសចិន លោក Jet Li ហៅក្រៅ លី លានជា បានផ្ទុះការជជែកដេញដោលគ្នាតាមអនឡាញ បន្ទាប់ពីលោកបានជូនអំណោយដល់កូនស្រីច្បង របស់លោកឈ្មោះ អ្នកនាង Li Si ឡានមួយគ្រឿងតម្លៃ ៤២,០០០ ដុល្លារអាមេរិក...
ជប៉ុន ៖ នេះបើតាមរបាយការណ៍របស់សមាគមប្រដាល់ និងប្រព័ន្ធផ្សព្វផ្សាយថា អ្នកប្រដាល់ជនជាតិជប៉ុន ២ នាក់បានស្លាប់ប៉ុន្មានថ្ងៃ បន្ទាប់ពីរបួសខួរក្បាល ក្នុងការប្រកួតដាច់ដោយឡែកពីគ្នា ក្នុងពេលតែមួយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននិយាយថា កីឡាករ Shigetoshi Kotari បានស្លាប់កាលពីថ្ងៃសុក្រ និងកីឡាករ Hiromasa...
វៀតណាម៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទះនារីវៀតណាម បានវាយបកយកឈ្នះ លើក្រុមបាល់ទះនារីថៃក្នុងលទ្ធផល ៣សិតទល់នឹងសិត ២ ដែលជាឈ្នះជុំទី២ នៃការប្រកួតបាល់ទះនារីអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ (SEA V-League) កាលពីថ្ងៃអាទិត្យ ជាជ័យជម្នះលើកដំបូងមិនធ្លាប់មានលើគូ ប្រជែងយូរអង្វែងរបស់ពួកគេ ។ លោកគ្រូបង្វឹក Nguyen Tuan...
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមសម្របសម្រួលបំពេញការងារ ជាមួយអ្នកជំនាញ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។ កិច្ចប្រជុំពិភាក្សាការងារនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានសម្រេចតែងតាំងសមាសភាព និងតួនាទីភារកិច្ច...
កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។ តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។ មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ...
សាន់ហ្វ្រាន់ស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គម Instagram កំពុងតែព្រមានអំពីមុខងារចែករម្លែកទីតាំងថ្មី ដោយខ្លាចថា កម្មវិធីដ៏ពេញនិយមខ្លាំង អាចនឹងធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ ដោយការលាតត្រដាងកន្លែងលាក់ខ្លួន របស់ពួកគេដោយគ្មានចំណេះដឹងរបស់ពួកគេ។ វេទិកាចែករម្លែករូបភាព ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta បានបន្ថែមជម្រើសមួយកាលពីថ្ងៃពុធសប្តាហ៍មុន ដោយចែករម្លែកទីតាំងដោយប្រើផែនទី Instagram ស្រដៀងនឹងលក្ខណៈពិសេសដែលគូប្រជែងបណ្តាញសង្គម Snapchat ផ្តល់ជូនតាំងពីឆ្នាំ២០១៧...