ព័រទុយហ្គាល់ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់វ័យក្មេង Cristiano Ronaldo Jr. ជាកូនប្រុសច្បង របស់កំពូលកីឡាករបាល់ទាត់ ជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo បានកោះហៅជាលើកដំបូង របស់យុវជនទៅកាន់ក្រុម U15 ព័រទុយហ្គាល់សម្រាប់ការប្រកួត យុវជនអន្តរជាតិ...
ក្រុមបិសាចក្រហម Man UTD បន្តធ្វើបានល្អខ្លាំងណាស់ នៅពានរង្វាន់ក្របខណ្ឌ Europa League ដោយបន្តយកឈ្នះ ការប្រកួតជើងទី២ ទៅលើក្រុម Athletic Clubក្នុងលទ្ធផល៤ ទល់នឹង១កាលពីយប់មិញ។ សរុបទាំងពីរជើង Man UTD ស៊ុតបានទៅដល់៧គ្រាប់ យកឈ្នះក្រុមអេស្បាញ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុមមកពីអង់គ្លេស ដូចគ្នាគឺមាន់ខ្នាយមាស Spurs...
ចាប់ពីថ្ងៃទី 3 ខែឧសភា Metfone បានប្រកាសបើកជាផ្លូវការនូវ ព្រឹត្តិការណ៍ចាក់បញ្ចាំងកុននៅទីសាធារណៈបែប Outdoor ក្រោមយុទ្ធនាការ “TV360 Outdoor Cinema Tour” នៅទូទាំងប្រទេសកម្ពុជា។ ដែលកម្មវិធីនេះនាំមកជូនដោយកម្មវិធីទូរទស្សន៍ឌីជីថល TV360 ហើយកម្មវិធីនេះជាចំណុចចាប់ផ្តើម នៃសកម្មភាពបទពិសោធន៍អ្នកប្រើសម្រាប់ឆ្នាំនេះ ហើយជាជំហានយុទ្ធសាស្ត្រមួយសម្រាប់ភ្ជាប់ម៉ាក Metfone ជាមួយយុវជន តាមរយៈទ្រង់ទ្រាយកម្សាន្តទំនើបនិងបង្កើនអារម្មណ៍រំភើប សប្បាយៗ។...
១គ្រាប់យប់មិញ ធ្វើបានដោយកីឡាករ Bukayo Saka នៅនាទីទី៧៦ មិនអាចជួយអ្វីបានដល់ Arsenal ឡើយដោយ PSG បានស៊ុតបន្ថែមបាន២គ្រាប់មកវិញ ធ្វើឲ្យលទ្ធផលទាំងពីរជើងគឺ៣ទល់នឹង១។ ប្រកួតវគ្គ១ភាគ៤នៃពានរង្វាន់ Champions League យប់មិញអ្នកគាំទ្រ Arsenal ខកចិត្តខ្លាំងណាស់ពីព្រោះថា ការគ្រប់គ្រងបាល់ហាក់ មានច្រើនជាងនិងឳកាស នៃការស៊ុតបញ្ចូលទីក្តីក៏ច្រើនជាងដែរ ។ ប៉ុន្តែមិនបានសម្រេចនោះទេដោយព្យាយាមស៊ុត១៩ដង...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសិចរបស់ហុងកុង កាលឆ្នាំ ១៩៩០ និងបវរកញ្ញាអាស៊ី ឆ្នាំ ១៩៨៩ អ្នកនាង Yvonne Yung បានបង្ហាញថា អ្នកនាងនិងស្វាមី Will Liu បានបែកគ្នាអស់រយៈពេលជាង ៣ ឆ្នាំមកហើយដោយរក្សាភាពឯកជន...
ឥណ្ឌា៖នេះបើយោងតាមក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌា ត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple គ្រោងនឹងផ្លាស់ប្តូរការដំឡើង iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ប្រទេសចិន ជាកន្លែងដែល Apple ផលិត iPhone ភាគច្រើនរបស់ខ្លួន តាមរយៈអ្នកផ្គត់ផ្គង់ដូចជា Foxconn បានរងការវាយប្រហារដោយពន្ធដ៏តឹងតែងបំផុតរបស់អាមេរិក។ ភាពតានតឹងបានកើនឡើង...
FRANKFURT៖ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រថយន្ត Tesla បានថយចុះម្តងទៀតក្នុងប្រទេសអាឡឺម៉ង់កាលពីខែមុន បើទោះបីជាការលក់រថយន្តអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងក៏ដោយ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារ ខណៈអ្នកបើកបរអាល្លឺម៉ង់បានបោះឆ្នោតជាមួយនឹងជាកញ្ចប់របស់ពួកគេប្រឆាំងនឹងម្ចាស់ក្រុមហ៊ុន និងមហាសេដ្ឋីលោក Elon Musk ។ អាជ្ញាធរដឹកជញ្ជូនសហព័ន្ធ KBA បាននិយាយថា មានតែរថយន្តអគ្គិសនី Tesla ចំនួន ៨៨៥ គ្រឿងប៉ុណ្ណោះដែលត្រូវបានចុះបញ្ជីកាលខែមេសា ៤៥.៩ ភាគរយតិចជាងខែដូចគ្នាកាលពីឆ្នាំមុន។ នោះគឺស្ទើរតែពាក់កណ្តាលនៃចំនួន...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF ចំនួន ៨ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF...
ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជាតិរបស់ប្រទេសម៉ាឡេស៊ី Proton កំពុងត្រឡប់មកសិង្ហបុរីវិញ បន្ទាប់ពីការធ្លាក់ចុះនៃអវត្តមានជាមួយនឹងរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងចាប់ផ្តើមលក់តម្លៃប្រហែល ១៧៤,០០០ ដុល្លារសិង្ហបុរី ស្មើនឹង ១៣៤,០០០ ដុល្លារអាមេរិក ។ កាសែតម៉ាឡេស៊ី The Star បានរាយការណ៍ថា ម៉ូដែល e.MAS 7...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរនៅភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនជនជាតិចិន ២ នាក់ដែលសង្ស័យថា ពួកគេប៉ុនប៉ងលួចផ្នូររបស់អធិរាជវៀតណាមសតវត្សទី ១៥ បន្ទាប់ពីអាជ្ញាធរនៅតំបន់នោះរកឃើញមានសញ្ញានៃការរំខានស្ថិតជុំវិញផ្នូរ។ លោក Nguyen Van Hai មជ្ឈមណ្ឌលស្រាវជ្រាវប្រវត្តិសាស្ត្រ និងអភិរក្សបេតិកភណ្ឌ Thanh Hoa បាននិយាយថា ផ្នូររបស់ស្តេច Le Tuc...