Man UTD យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ ក្រុមអេស្បាញ Real Betis បានយ៉ាងល្អបំផុតក្នុងការប្រកួត នៃជុំទី១៦ជើងទី១នៃពានរង្វាន់ Europa League ។ លទ្ធផល៤ទល់នឹង១បានធ្វើឲ្យ Man UTD កក់ក្តៅយ៉ាងខ្លាំង ក្នុងការត្រឡប់ទៅទឹកដីរបស់ Real Betis វិញនាថ្ងៃទី១៧ខែមិនាខាងមុខ ក្នុងការប្រកួតជើងទី២។ Rashford បើកគ្រាប់ទី១តាំងតែពីនាទីទី៦...
ក្លឹបមាន់ខ្នាយមាស Spurs ត្រូវបាន The Goal អះអាងថាកំពុងស្ថិតនៅក្នុងទីផ្សារ កីឡាករហើយដើម្បីស្វែងរក កីឡាករចំណូលថ្មីម្នាក់ទៀត នៅក្នុងតំណែងជាអ្នកចាំទី ត្រៀមសម្រាប់រដូវកាលក្រោយ។ បើករដូវក្តៅលើកនេះប្រភពដដែល បានឲ្យដឹងទៀតថា Spurs បានកំណត់បានគោលដៅ អ្នកចាំទីដៃឆ្នើមម្នាក់ ហើយដែលកំពុងលេងឲ្យក្លឹប Porto គឺកីឡាករ Diogo Costa ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករ ដែលអាចជំនួសតំណែងរបស់កីឡាករជម្រើសដំបូង...
The Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានសម្លឹងឃើញកីឡាករខ្សែបម្រើម្នាក់ហើយ ដើម្បីអាចមកជួយដោះស្រាយបញ្ហា នៅក្នុងតំបន់បម្រើរបស់ខ្លួន នារដូវកាលថ្មី។ កីឡាករ Marcelo Brozovic បានក្លាយទៅជាគោលដៅ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Chelsea សម្រាប់រដូវក្តៅខាងមុខនេះហើយ ជាពិសេសកីឡាកររូបនេះនឹងមិនមានតម្លៃខ្លួនឡើយ ក្នុងការចាកចេញពីក្លឹបអ៊ីតាលី Inter Milan។ កីឡាករ Brozovic...
បរទេស៖ ក្រុមសិទ្ធិស្រ្តីនៅទីក្រុងបាងកក កាលពីថ្ងៃពុធបានអំពាវនាវឱ្យបញ្ឈប់ការរើសអើង ទៅលើអ្នកធ្វើការងារផ្លូវភេទនៅក្នុងប្រទេសថៃ រួមជាមួយនឹងវិធានការទូលំទូលាយជាច្រើន ដែលគាំទ្រដល់ស្ត្រី។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមដែលបានប្រមូលផ្តុំគ្នា នៅជិតវិមានរដ្ឋាភិបាល ដើម្បីប្រារព្ធទិវានារីអន្តរជាតិបាននិយាយថា ការធ្វើឱ្យការងាររកស៊ីផ្លូវភេទស្របច្បាប់ នឹងជួយធានាថា អ្នកដែលធ្វើការក្នុងពាណិជ្ជកម្ម នឹងត្រូវបានការពារដោយសិទ្ធិការងារ។ ក្រុមសិទ្ធិស្រ្តីដដែល ក៏បានអំពាវនាវ...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អង្គការអវកាសអាមេរិក NASA បានព្រមានអាចម៍ផ្កាយ ដែលបំផ្លាញទីក្រុងទំហំប៉ុនប៉ម Leaning Tower of Pisa អាចនឹងបុកមកផែនដី នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឆ្នាំ២០៤៦ ហើយទីក្រុង Los Angeles និង Washington DC របស់អាមេរិក ក្លាយជាតំបន់ដែលមានផលប៉ះពាល់បំផុត។ អាចម៍ផ្កាយ...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram ដែលកំពុងព្យាយាមពិនិត្យមើលមតិព័ត៌មានរបស់ពួកគេកាលពីយប់ថ្ងៃពុធត្រូវបានជួបជាមួយនឹងសារអកុសលមួយ និងមតិព័ត៌មានរបស់ពួកគេមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេ។ អ្នកប្រើប្រាស់បានចាប់ផ្តើមរាយការណ៍ថា Instagram ត្រូវបានធ្លាក់ចុះនៅម៉ោងប្រហែល ៨ យប់កាលពីថ្ងៃពុធ។ យោងតាមគេហទំព័រ Downdetector.comបាននិយាយថា គេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី មានមនុស្សជាង ៤៦,០០០នាក់បានរាយការណ៍ពីបញ្ហាក្នុងការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រហែលម៉ោង ៩ យប់ បានកើនឡើងជាលើកទី២នៃការដាច់ Instagram...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបន្ថែមពណ៌លឿងទៅឲ្យត្រកូល iPhone 14 និង iPhone 14 Plus ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅទូទំាងពិភពលោកនូវពណ៌ថ្មីបែបនេះ។ អ្វីដែលសំខាន់បំផុតនោះម៉ូដែល iPhone Pro នឹងមិនទទួលបានពណ៌អ្វីឡើយ ព្រោះវាផ្តោតលើពណ៌មាស ប្រាក់ ខ្មៅ និងពណ៌ស្វាយសម្រាប់ជំនាន់នេះ។ តម្លៃ...
អាមេរិក៖ប្រធាន FBI លោក Christopher Wray បានប្រាប់សវនាការរបស់គណៈកម្មាធិការមួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគ្រប់គ្រងកម្មវិធីនៅលើឧបករណ៍រាប់លានយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាម FBI បាននិយាយថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ TikTok ដើម្បីគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ ។ ថ្លែងទៅកាន់សវនាការនៅព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ នាយក FBI លោក Christopher Wray បាននិយាយថា កម្មវិធីវីដេអូដែលគ្រប់គ្រងដោយចិនកំពុងបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព។...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៨ហើយ។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ នៅតាមទីលានរបស់ខេត្តដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ...