(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហង្ស មាស គ្រុប បានប្រកាសចាប់ដៃសហការនាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស CAMBODIA OWN THE NIGHT TOUR CONCERT និងសង្វៀនប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ទៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែឈានដល់កម្រិតកំពូល។ ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖ “ទោះជាយើងជួបស្ថានការណ៍លំបាក ក៏យើងត្រូវតែបន្តដំណើរទៅមុខ ព្រោះយើងម្នាក់ៗសុទ្ធតែមានបន្ទុកត្រូវរ៉ាប់រងរៀងខ្លួន មិនថាជាសិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី ឬជាម្ចាស់អាជីវកម្មជាដើម ទើប ខ្មែរ ប៊ែវើរីជីស សម្រេចឧបត្ថម្ភផ្តាច់មុខ បង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តី និងការប្រកួតប្រដាល់នេះ ហើយចំណូលវិលជុំក្នុងស្រុកបែបនេះ នឹងធ្វើឱ្យខ្មែរយើងមានសមត្ថភាពជួយត្រឡប់ទៅវិញ នៅពេលដែលសង្គមត្រូវការ”។ នេះ មិនមែនជាលើកដំបូងឡើយ ដែល ខ្មែរ ប៊ែវើរីជីស ចូលរួមសហការជាមួយ ហង្ស មាស គ្រុប ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្ត្រីនៅកម្ពុជា ដោយកន្លងមក ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្តាច់មុខនាំយកកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកជាច្រើនដូចជា THE VOICE CAMBODIA គ្រប់រដូវកាល, X FACTOR CAMBODIA រដូវកាលទី ១, KILLER KARAOKE...
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រុមកីឡាការិនីគុនដាវ ដែលដណ្តើមបាមមេដាយសំរិទ្ធិ ១គ្រឿង ក្នុងការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ី ក្រោមអាយុ ២៣ ឆ្នាំ នៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោមដឹកនាំដោយ លោក សុខ អាង ជាគ្រូបង្វឹក និងប្រតិភូរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា ។...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប្រកួតថ្មីមួយគឺព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ FIFA ASEAN Cup នឹងត្រូវដាក់ឲ្យដំណើរ ការជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរវាង FIFA និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានគោលបំណង ជំរុញការអភិវឌ្ឍបាល់ទាត់ទូទាំងតំបន់ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំពិធីអបអរសាទរខួប ១៥ ឆ្នាំដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទដ៏មានអត្ថន័យមួយ “កេរដំណែលអ្នកដឹកនាំ (LEGACY OF LEADERS)” នៅថ្ងៃទី ២៨ និង ២៩ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Sun...
ភ្នំពេញ ៖ លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា កីឡាករយូដូវ័យក្មេងកម្ពុជា របស់ខេមរសហព័ន្ធយូដូទាំង ៣ នាក់ សុទ្ធសឹងធ្លាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាយូដូ Asia Cadet & Junior Judo Championships 2025 និងការប្រកួតកម្រិតអន្តរជាតិនានា ចំណែកចូលរួមការប្រកួតកីឡា...
ភ្នំពេញ ៖ ក្លឹបកីឡាទីយ៉ាត្លុង SUSU គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាទីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បន្ទាប់ពីក្លឹបកីឡាទីយ៉ាត្លុង នេះដណ្តើមបានមេដាយមាស ចំនួន ៣ គ្រឿងក្នុងព្រឹត្តិការណ៍ សម្រាប់ការប្រកួតនេះ រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយលោកស្រី ម៉ក់...
ក្នុងបញ្ជីកីឡាករ ដែលស៊ុតបញ្ចូលទីទាំង៣គ្រាប់ ក្នុងការប្រកួតដំធំ របស់លីគកំពូល អេស្បាញឬគ្រប់គ្នាស្គាល់ថា El Clasico រវាងក្រុម Barcelona និង Real Madridយប់មិញ បានបញ្ចប់ទៅដោយ មិនមានឈ្មោះរបស់កីឡាករ Lamine Yamal។ លទ្ធផលបញ្ចប់២ទល់នឹង១ដោយ Real Madrid ជាអ្នកយកបាន ៣ពិន្ទុពីការប្រកួតនេះ ។...
ទីក្រុងហូជីមិញ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិម្នាក់ និងភរិយារបស់លោករស់នៅទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួនពីបទផលិតដបទឹកអប់ ក្លែងក្លាយរាប់ម៉ឺនដបក្រោមម៉ាក Chanel Gucci និង Dior ជាដើម ដោយប្រមូលប្រាក់ចំណេញ ខុសច្បាប់ចំនួន ១៥ ពាន់លានដុង (៥៧០,២០០ ដុល្លារអាមេរិក)។...
សិង្ហបុរី ៖ កាសែត The Straits Times បានរាយការណ៍ថា ជនសង្ស័យបោកប្រាស់ និងអ្នកបោកប្រាស់ប្រាក់ចំនួន ២៤៩ នាក់កំពុងត្រូវបានស៊ើបអង្កេត ពីបទបោកប្រាស់ ដែលបណ្តាលឲ្យមានកា រខាតបង់ជាង ៣.៨២ លានដុល្លារសិង្ហបុរី (២.៩៤ លានដុល្លារអាមេរិក) បន្ទាប់ពីប្រតិបត្តិការរយៈពេល ២ សប្តាហ៍ដោយប៉ូលីសសិង្ហបុរី និងនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម...
BRUSSELS៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហភាពអឺរ៉ុបបានចោទ ប្រកាន់ក្រុមហ៊ុនផ្សាព្វ ផ្សាយបណ្តាញសង្គមយក្សអាមេរិក Meta និងក្រុមហ៊ុនផ្សាព្វផ្សាយបណ្តាញ សង្គមយក្សចិន TikTok កាលពីថ្ងៃសុក្រថាបានបំពាន ច្បាប់មាតិកាឌីជីថលរបស់តំបន់អឺរ៉ុប ដែលធ្វើឥ្យក្រុមហ៊ុនទាំងនោះ ប្រឈមនឹងហានិភ័យ នៃការពិន័យយ៉ាងច្រើន។ សហភាពអឺរ៉ុបបានពង្រឹង ការទាមទារផ្នែកច្បាប់ ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវទប់ស្កាត់ការរីករាលដាល នៃមាតិកាខុសច្បាប់...