ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសម្នាក់ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ដួលបាក់ដៃ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះ បានជួបគ្រោះថ្នាក់ ដួលបាក់ដៃ មានឈ្មោះ Keal Sandon មានឳពុកឈ្មោះ ម៉ន សុំ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ ម្តាយឈ្មោះ Sarah Jane អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកតាមបឹងកាឡូ រស់នៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រោយទទួលដំណឹង ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុស ជាជនរងគ្រោះ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ស្របពេលបច្ចេកវិទ្យាកាន់តែ ទំនើបស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យការងារក៏កាន់តែ ទំនើប ដែលបានវិវដ្ដស្ទើរទាំងស្រុង ពីការដាក់ពាក្យការងារផ្ទាល់(CV) មកជាការដាក់ ពាក្យការងារ និងសម្ភាស តាមរយៈអនឡាញ (Online) វិញ ដែលក្នុងនោះមានតែ ក្រុមហ៊ុន មួយគត់គឺ Cambojob។ ពិបាករកការងារធ្វើ? គ្មានទំនុកចិត្ត? មិនចេះរៀបចំ CV តាមបែបស្តង់ដា? គ្មានអ្នកប្រឹក្សាយោបលការងារ?...
កូរ៉េ ៖ តារាចម្រៀងលោក Jungkook បាននិយាយនៅលើ Weverse ជាវេទិកាទំនាក់ទំនងអ្នកគាំទ្រ ផ្លូវការរបស់ក្រុម BTS ថា ខ្ញុំបានចាកចេញពីបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស អាមេរិក Instagram ខ្ញុំមិនត្រូវបាន Hack ទេ ខ្ញុំមិនដែលប្រើវាទេ ដូច្នេះខ្ញុំគ្រាន់តែលុប វាចោល កុំបារម្ភអី!! បើយោងតាមចេញ...
បរទេស ៖ យោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យ របស់កងកម្លាំងយោធា របស់ប្រទេសចិន បានបញ្ជាក់កាលពីថ្ងៃម្សិលមិញនេះថា យន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរ កាត់ទៅនឹងច្រកសមុទ្រកោះតៃវ៉ាន់គឺ ជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ស្ថេរភាពនៅក្នុងតំបន់។ យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំង និងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹក បានធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែន កោះតៃវ៉ាន់...
កីឡាករអាស៊ី ដែលមានតម្លៃខ្ពស់ជាងគេគឺ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ កូរ៉េខាងត្បូងកីឡាករ Heung-min Son។ កីឡាករលេងនៅក្លឹបអង់គ្លេស Tottenham Hotspurរូបនេះមានតម្លៃខ្លួន ៧០លានអឺរ៉ូ ។ បើយើងក្រឡេកមក មើលបញ្ជីកីឡាករអាស៊ីថ្លៃជាងគេទាំង ៥ ក្នុងនោះមានមកពីជប៉ុន និងកូរ៉េខាងត្បូងចំនួន ៤រូបទៅហើយ ចំណែកឯ ១រូបទៀតមកពីអ៊ីរ៉ង់។ ក្រុមជម្រើសទាំង ៣នេះសុទ្ធតែជាក្រុមបង្ហាញខ្លួនញឹកញាប់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក...
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានអបអរសាទរក្លឹប Manchester United ដែលបានឈ្នះពានខារ៉ាបាវ ឬ ពាន League Cup។ លោកបាននិយាយថា៖ «អបអរសាទរ United ដែលឈ្នះពានខារ៉ាបាវ ហើយក៏អបអរទៅដល់ក្លឹប Newcastle ដែរ។ ប្រកួតនេះជាប្រកួតដ៏ស្វិតស្វាញមួយ»។...
អាមេរិក៖Live Nation Entertainment Inc និងក្រុមហ៊ុនបុត្រ សម្ព័ន្ធ Ticketmaster LLC បានស្នើសុំចៅក្រមអាមេរិក ឲ្យបញ្ឈប់សកម្មភាព ថ្នាក់អតិថិជន ដែលបានស្នើឡើង ជុំវិញការលក់សំបុត្រប្រគុំតន្ត្រី នាង Taylor Swift របស់ពួកគេ ហើយជំនួសមកវិញ ការបង្ខំឲ្យមានការទាមទារឲ្យស្តាប់ ជាលក្ខណៈឯកជន ក្នុងមជ្ឈត្តកម្ម បើយោងតាមចេញផ្សាយផ្លូវការ...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Starlink បានបញ្ជូនផ្កាយរណបជំនាន់ទី២ របស់ខ្លួនទៅកាន់គន្លង តារាវិថីថ្ងៃនេះ ប៉ុន្តែមិនមែនជានាយកប្រតិបត្តិផ្នែក Hardware ទំហំពេញលេញ Elon Musk ដែលបានសន្យាកាលពីឆ្នាំមុននោះទេ ។ លោក Musk បានអះអាងថា ដោយជំនួសឲ្យយាន Starlink...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលក្នុងការទិញមីស៊ីលប្រភេទ Tomahawk ពីអាមេរិក ចំនួន ៤០០ ដើម ដើម្បីពង្រឹងសមត្ថភាពការពារស្វ័យការពារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ប្រមុខការពារជាតិជប៉ុននេះ បានបង្កឱ្យមានការរិះគន់ពីក្រុមប្រឆាំងដែលបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida...
បរទេស ៖ រុស្ស៊ីមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងការ ផលិតឧទ្ធម្ភាគចក្រទំនើបៗ ដែលប្រើប្រាស់ សម្រាប់គោលបំណងផ្សេងៗគ្នា, នេះតាមការលើកឡើងរបស់លោក Mohammad Hassan Sangtrash អ្នករចនាអាវុធអ៊ីរ៉ង់ និងជាអ្នកស្រាវជ្រាវ យុទ្ធសាស្ត្រសន្តិសុខ និងការពារក្នុងទំនាក់ទំនងអន្តរជាតិ បានប្រាប់ Sputnik ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ...