អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុគ្រោងនឹងផ្លាស់ប្តូរ ការផលិតទូរស័ព្ទ iPhone ទាំងអស់ ដែលត្រូវបានលក់ នៅអាមេរិក ទៅកាន់ប្រទេសឥណ្ឌា ដោយសារតែពន្ធគយពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក Donald Trump ហើយតាមការ ប៉ាន់ប្រមាណ ៩០ ភាគរយ នៃទូរស័ព្ទ iPhone...
យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Eric Dier នឹងអាចសម្រេចចិត្តចាចេញពីក្លឹប Bayern Munich នៅចុងរដូវកាលនេះ ដើម្បីចូលរួមជាមួយ នឹងក្លឹបបារាំង Monaco ជំនួសវិញ ។ ការចូលរួមជាមួយ នឹងក្លឹបយក្សអាល្លឺម៉ង់នេះ មានពេលវេលាត្រឹមតែ១៨ខែប៉ុណ្ណោះ ត្រូវបានឈានមកដល់ទីបញ្ចប់ ដោយមិនមានការចរចា...
ចិន ៖ ក្រុមហ៊ុនផលិតរថយន្តទូទាំង ពិភពលោកកំពុងប្រជែងគ្នា ដើម្បីទាញយកបច្ចេកវិទ្យាក្នុងស្រុករបស់ចិន ជាពិសេសមុខងារសម្រាប់រថយន្តដ៏ឆ្លាតវៃ និងប្រព័ន្ធជំនួយ អ្នកបើកបរកម្រិតខ្ពស់ ក្នុងការពង្រឹងការ ប្រកួតប្រជែង របស់ពួកគេនៅក្នុងទីផ្សារ រថយន្តដ៏ធំ និងខ្លាំងបំផុត របស់ពិភពលោក យោងតាមការ ចេញផ្សាយពីគេហទំព័រ China Daily។ លោក Paul Gong អ្នកវិភាគ...
ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”...
ចិន ៖ អ្នកជំនាញបាននិយាយថា Tik Tok ដែលជាគេហទំព័រចែករម្លែក វីដេអូដ៏ពេញនិយមមាន អ្នកប្រើប្រាស់ សកម្មប្រចាំខែជាង ១.៥ ពាន់លាននាក់នៅទូទាំងពិភពលោក បានបដិវត្តទីផ្សារកម្មវិធីរបស់សអាមេរិក ដោយបង្ហាញពីរបៀប ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចផ្តល់នូវការកម្សាន្ត វីដេអូខ្លីៗ និងការដើរទិញឥវ៉ាន់ ទាំងអស់នៅកន្លែងតែមួយ។ លោក Z, John Zhang សាស្ត្រាចារ្យផ្នែកទីផ្សារនៅសាលា...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកណ្ដាល ទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ មន្ត្រីពាក់ព័ន្ធ និងតំណាងសហព័ន្ធកីឡាជាតិទាំង១៣...
ឆ្នាំថ្មីដើមទ្រព្យ ចាប់រង្វាន់ពិត ផ្តល់ជូនរង្វាន់ពិត និងសុក្រឹតបំផុត!ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែល ហ៊ាននិយាយ ហ៊ានធ្វើ និងបានបង្កើតកម្មវិធីរង្វាន់ដ៏ធំបំផុតមួយគឺ ៖«មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000»ដោយមានគោលបំណងផ្តល់ជូនអតិថិជនទូទាំងប្រទេស អោយមានឱកាសទទួលបាន រង្វាន់ធំៗ និងសំណាងល្អក្នុងឆ្នាំថ្មីនេះ។ការចាប់រង្វាន់ជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ មីនា...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំណាងស្របច្បាប់ របស់តារាចម្រៀង អាមេរិកដើមកំណើតវៀតណាម នាង Lynda Trang Dai បានស្នើសុំពន្យារពេលសវនាការពាក់ព័ន្ធនឹងករណីលួច Gucci AirPods តម្លៃ ៣៣០ ដុល្លាររបស់នាង ហើយតុលាការបានយល់ ព្រមតាមសំណើដោយកំណត់...
វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរស២នាក់ដែលនៅ ពីក្រោយទីតាំង ផលិត ម្សៅទឹកដោះគោក្លែងក្លាយ ត្រូវបានគេចោទថា បានសូកប៉ាន់ ទឹកប្រាក់ចំនួន ១៥ ម៉ឺនដុល្លារ អាមេរិកជាសំណូក បន្ទាប់ពីត្រូវបានលាត ត្រដាង សកម្មភាពទំាងនោះ។ ក្រសួងសន្តិសុខ សាធារណៈ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ Airbus A321neo ACF ថ្មីស្រឡាង ដោយពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន។ ការបន្ថែមយន្តហោះថ្មីនេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងណាហ្គោយ៉ា និងហ្វូគូអូកា ប្រទេសជប៉ុន ដែលផ្តល់ជូនអ្នកដំណើរនូវជម្រើសក្នុងការធ្វើដំណើរកាន់តែច្រើន។ ការអភិវឌ្ឍន៍ទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការពង្រីកបណ្តាញ់ហោះហើរឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រ Eco-class ដែលមានតម្លៃចាប់ពី USD 0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម រួមទាំងសេវាកម្មប្រចាំថ្ងៃ សៀមរាប-ហាណូយ។ ការផ្តល់ជូនប្រូម៉ូសិនតម្លៃពិសេសទនេះ ផ្តល់ជូនសម្រាប់ការកក់សំបុត្ររៀងរាល់ថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងពេលវេលាធ្វើដំណើរចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ (មិនរាប់បញ្ចូលរយៈពេលដែលមានតម្រូវការធ្វើដំណើរខ្ពស់ និងថ្ងៃឈប់សម្រាកបុណ្យជាតិ)។ លោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Vietjet បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥បន្ទាប់ពីជើងហោះហើររបស់ខ្លួនពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ នេះគឺជាយន្តហោះថ្មីទីបីដែល Vietjet បានបន្ថែមទៅក្នុងកងនាវាអាកាសចររបស់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គ្រោងនឹងបន្តទទួលយន្តហោះថ្មីពីក្រុមហ៊ុន Airbus និង Boeing ពេញមួយឆ្នាំ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងប្រតិបត្តិការកងនាវាអាកាសចរដ៏មានថាមពល និងប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietjet បានពង្រឹងបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមប្រកបដោយជោគជ័យនូវសេវាកម្មហោះហើរផ្ទាល់ថ្មីចំនួនពីររវាងប្រទេសវៀតណាម និងជប៉ុន ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងណាហ្គោយ៉ា (Nagoya) និងហ្វូគូអូកា (Fukuoka) ដែលឥឡូវនេះផ្តល់ជូននូវជើងហោះហើរទៅមកចំនួនបួន និងបីដងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរដែលទើបបើកសម្ពោធទាំងពីរនេះ ត្រូវបានស្វាគមន៍ដោយពិធីប្រោសព្រំពេលចុះចតនៅអាកាសយានដ្ឋានជប៉ុន។ តាមរយៈការកើនឡើងនៃកងនាវាអាកាសចរ និងបណ្តាញជើងហោះហើរអន្តរជាតិ Vietjet កំពុងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តអះអាងជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងយុគសម័យថ្មី ដោយភ្ជាប់ប្រទេសវៀតណាមជាមួយនឹងគោលដៅពិភពលោកសំខាន់ៗ។ ដោយឈរលើការបន្តពង្រីកបន្ថែមនេះ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការបើកដំណើរការសេវាកម្មថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយទីក្រុងប៉េកាំង និងក្វាងចូវប្រទេសចិន។ ការបន្ថែមទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការពង្រីកឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vietjet ដែលរួមបញ្ចូលសេវាកម្មថ្មីៗទៅកាន់ប្រទេសឥណ្ឌាកាលពីខែមុន និងការបើកដំណើរការផ្លូវហោះហើរ ភូកុក-សិង្ហបុរីក្នុងខែឧសភា។