ប្រទេសអាមេរិកឡាទីនចំនួន ៤ រួមមានអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។ ប្រទេសទាំង ៤ នេះចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣០ ចំពេលដែល World Cup មានអាយុ ១០០ឆ្នាំ ដោយផ្អែកលើហេតុផល ចង់យក World Cup ទៅកន្លែងដែលបាល់ទាត់បានកើតឡើង។ កាលពីឆ្នាំ១៩៣០ ព្រឹត្តិការណ៍...
អ្នកចាំទីលីគទី២ទួរគីកីឡាករ Ahmet Eyup Turkaslan បានទទួលមរណភាពនៅផ្ទះរបស់លោកកាលពីថ្ងៃច័ន្ទ ដោយគ្រោះរញ្ជួយដីដ៏អាក្រក់។ នេះបើតាមការបញ្ជាក់របស់ក្លឹប Yeni Malatyaspor ដែលជាក្លឹបរបស់លោក។ នៅក្នុងសប្ដាហ៍នេះ មានគ្រោះរញ្ជួយដីមានទំហំ ៧,៥រិច្ឆទ័រ ដែលប៉ះពាល់នៅប្រទេសទួរគី និងប្រទេសស៊ីរី។ មកទល់ថ្ងៃពុធនេះ មានមនុស្សប្រមាណ ៧ ៨០០នាក់ហើយបានបាត់បង់ជីវិត។ លោក Turkaslan ស្ថិតក្នុងចំណោមជនរងគ្រោះ...
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា សត្វដាយណូស័រដែលមានឈ្មោះទីតាណូស័រប្រវែង ៣៥ ម៉ែត្រដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី ទើបតែបានមកដល់ចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះ២ គ្រឿងរបស់ក្រុមហ៊ុន British Airways ។ គ្រោងឆ្អឹងរបស់សត្វដាយណូស័រ Patagotitan ឬ titanosaur ត្រូវបានផ្លាស់ប្តូរទីតាំងពីប្រទេសអាហ្សង់ទីន ទៅកាន់ទីក្រុងឡុងដ៍ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។ វត្ថុបុរាណតាំងបង្ហាញប្រវែង ៣៥ ម៉ែត្រត្រូវបានរុះរើដាក់ជាង ៤០...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ព្រះរាជអាជ្ញាជប៉ុនបានចាប់ខ្លួន អតីតមន្ត្រីជាន់ខ្ពស់កីឡាអូឡាំពិកទីក្រុងតូក្យូ ជុំវិញការចោទប្រកាន់ថា បានលួចបន្លំដេញថ្លៃ ដែលជាការកែប្រែចុងក្រោយបំផុត ក្នុងរឿងអាស្រូវពុករលួយ ដែលកំពុងកើនឡើងយោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ រដ្ឋអាជ្ញាទីក្រុងតូក្យូបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយរូបថតរបស់ប៉ូលីសដែលឆ្មក់ចូលផ្ទះរបស់លោក Yasuo Mori បានដំណើរការព្រឹត្តិការណ៍ សាកល្បងសម្រាប់ការប្រកួតរដូវក្តៅត្រូវបានពន្យារពេលដោយជំងឺរាតត្បាតកាលឆ្នាំ២០២១។ កាសែត The Asahi Shimbun daily...
គិតៗទៅសំណាង ហូរមិនចេះឈប់សម្រាប់អ្នកទៅមើលមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២និងការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat Tour Concert។ កាលពីសប្តារ៍មុន បងប្អូនអ្នកខេត្តព្រៃវែងចំនួន៤នាក់ ហេងអស់ស្ទះទៅមើលប្រដាល់ និងការប្រគំតន្ត្រីទេសចរណ៍ដៃទទេសោះ តែបែរជាពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែបានម៉ូតូថ្មីម្នាក់១គ្រឿងជិះឡើងសង្ហា! អតិថិជនសំណាងមកពីខេត្តព្រៃវែង ទាំងបួនរួមមាន៖ ១) បងស្រី អូន ដារាវត្តី បានឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ២) បងស្រី ប្រុក សុថារី បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ៣) បងស្រី ឃុន ផល្លី បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer និង៤) បងស្រីសឿន នីវណ្ណៈ បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer។ អស្ចារ្យមែនសម្រាប់អតិថិជន របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ, Cambodia Beer, និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។រង្វាន់ម៉ូតូចែកជាបន្តបន្ទាប់ ឥតមានល្ហែសម្រាប់អ្នកទៅទស្សនា មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ និងការប្រគំតន្ត្រី Cambodia Brew the Beat...
កូរ៉េ៖បើយោងតាម ចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ៧ ខែកុម្ភៈ តារាចម្រៀងស្រីអតីតសមាជិកក្រុម AOA នាង Mina បានសរសេរការសរសេរដ៏វែងមួយនៅលើ Instagram របស់នាងដែលបង្ហាញពីអារម្មណ៍របស់នាងចំពោះឧក្រិដ្ឋកម្មផ្សេងៗដូចជា អំពើហិង្សាក្នុងសាលា ការគំរាមកំហែង ការបន្លំជាសំឡេង និងច្រើនទៀត។ នាងបានសរសេរថា អំពើហឹង្សាក្នុងសាលា ការរំលោភផ្លូវភេទ ការចាប់រំលោភ...
កូរ៉េ៖តារាចម្រៀង និងជាតារាសម្ដែង Lee Seung Gi បានប្រកាសថា លោកនឹងរៀបការជាមួយមិត្តស្រី Lee Da In ដែលជាតារាសម្តែងដូចគ្នានាខែមេសាខាងមុខនេះ បន្ទាប់ពីបង្ហោះសំបុត្រសរសេរដោយដៃនៅលើបណ្តាញសង្គម Instagram បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។តារាសម្ដែង Lee Seung Gi បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើបណ្តាញសង្គម Instagram របស់លោកកាលពីថ្ងៃទី...
ចិន៖ នេះបើតាមមន្ត្រីម្នាក់មកពីតុលាការកំពូលរបស់ប្រទេសបាននិយាយថា តុលាការចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដោយជោគជ័យក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបង្កើតច្បាប់តុលាការជួយដល់ការស្ដារឡើងវិញនូវ សម្បត្តិវប្បធម៌របស់ប្រទេសជាតិពីក្រៅប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោកស្រី Yang Linping អនុប្រធានតុលាការប្រជាជនកំពូលបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា យើងបានគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់នាយកដ្ឋានរដ្ឋាភិបាលទទួលបន្ទុកកិច្ចការទាក់ទងនឹងសារីរិកធាតុដើម្បីបំពេញភារកិច្ចរបស់ពួកគេ ហើយយើងបានផ្តោតបន្ថែមទៀតលើការជំរុញឲ្យពួកគេដើរតួក្នុងការការពារសារីរិកធាតុ។ លោក Yang បានបន្តថា លោកស្រីបានធ្វើការកត់សម្គាល់ ខណៈរៀបរាប់លម្អិតអំពីករណីទាក់ទងនឹងវត្ថុបុរាណដ៏មានឥទ្ធិពលចំនួន ១៥ ។ បណ្តឹងពាក់ព័ន្ធនឹងលោក...
បន្ទាប់ពីឡើងកូដខ្លាំងយ៉ាងរហ័សបំផុត ក្នុងពិភពលោក ក្នុងអំឡុងការបិទខ្ទប់នៃការផ្ទុះរីករាលនៃជំងឺកូវីដ១៩ ប៉ុន្មានឆ្នាំកន្លងមក ពេលនេះក្រុមហ៊ុនប្រព័ន្ធវីដេអូអនឡាញ Zoom បានជួបការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ឈានដល់ការសម្រេចកាត់បន្ថយបុគ្គលិកហើយ។ ក្រុមហ៊ុន Zoom បានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ១៣០០នាក់ ឬប្រហែល ១៥% ខណៈតម្រូវការនៃប្រើប្រាស់ប្រព័ន្ធវីដេអូអនឡាញរបស់ក្រុមហ៊ុនអាមេរិកនេះ បានធ្លាក់ចុះ ស្របពេលដែលពិភពលោកចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ។ វិធានការនេះ បានធ្វើឱ្យ...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយក្រសួងការពារជាតិ របសប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា គិតត្រឹមខែមករាកន្លងមកនេះប៉ុណ្ណោះ យោធារបស់ប្រទេសអ៊ុយក្រែន ដែលបានបាត់បង់ជីវិត មានទៅដល់៦៥០០០នាក់ និងរថក្រោះជាច្រើនរយគ្រឿងទៀត ត្រូវបានបំផ្លាញ។ ប្រភពដដែល និងដោយមានការថ្លែងការណ៍ ដោយផ្ទាល់ពីសំណាក់ លោករដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ផងកាលពីថ្ងៃអង្គារ បានឲ្យដឹងទៀតថាជំនួយយោធាជាច្រើន របស់លោកខាងលិច នឹងមិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងគៀវ...