ទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក បានចាប់ផ្តើមងើបឡើងវិញហើយ ក្រោយស្រកចុះមួយរយៈចុងក្រោយនេះ។ មហាសេដ្ឋីរូបនេះ រកលុយបានដល់ចំនួនជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានកើនឡើង ២៣% ពោលគឺជាថ្ងៃដ៏ល្អបំផុតលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះ ក្នុងរយៈពេលជិត១ទសវត្សរ៍មួយនេះ។ ឆ្នាំ២០២២កន្លងទៅ ជាឆ្នាំដ៏តានតឹងសម្រាប់ក្រុមហ៊ុនរបស់ Mark...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៦។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0805។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
ភ្នំពេញ ៖ ក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាប្រកួតរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា យន្តហោះចម្បាំងយោធាអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលគេសង្ស័យថា បានអណ្តែតចេញ ពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ ដោយនាំឱ្យមានការបិទ បាំងនូវរឿងអាស្រូវ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យមានការបំភ្លឺ ពីការយកចិត្តទុកដាក់...
ទំនុកចិត្តរបស់គ្រូបង្វឹក ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមានកម្លាំងខ្លាំង នៅឡើយទោះបីជាទទួលរងបរាជ័យ ជាបន្តបន្ទាប់ក្នុងការប្រកួត រដូវកាលនេះ ។ ទំរង់លេងរបស់ Liverpool បានធ្លាក់ដល់ចំណុចទាបបំផុត ក្រោយចាញ់ក្រុម Wolves ក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង០នៅទឹកដី Molineux កាលពីយប់ចុងសប្តាហ៍កន្លង និងក៏ជាការបរាជ័យលើកទី៧ ហើយផងដែរនៅក្នុងលីគ...
គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា អត្តពលិកឆ្នើមបងប្អូនបង្កើត Teo Zun Jet និង Teo Sze Hui នឹងក្លាយជាអត្តពលិកកីឡាគ័រអាត្លុងម៉ាឡេស៊ី ដំបូងគេ តំណាងប្រទេស ក្នុងព្រឹត្តិការណ៍ការប្រកួត SEA Games នៅកម្ពុជា បន្ទាប់ពីពួកគេ បានកក់កៅអីអង្គុយ...
រដ្ឋ Tennessee ៖សួនសត្វបានប្រកាសបានផ្លូវការហើយថា បន្ទាប់ពីរស់នៅអស់រយៈពេល ២ ទសវត្សរ៍នៅសួនសត្វ Memphis ក្នុងរដ្ឋ Tennessee ខ្លាឃ្មុំផេនដាយក្ស Le Le បានស្លាប់ដោយមិននឹកស្មានដល់ កាលពីព្រឹកថ្ងៃពុធយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ខ្លាឃ្មុំផេនដាយក្ស Le Le កើតនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ...
ប៉ារីសអ្នកស្រាវជ្រាវបាននិយាយថា ការដាំដើមឈើកាន់តែច្រើននៅក្នុងតំបន់ទីក្រុង ដើម្បីកាត់បន្ថយសីតុណ្ហភាពក្នុងរដូវក្តៅ និងអាចជួយកាត់បន្ថយការស្លាប់ របស់មនុស្សជាតិដែលទាក់ទងដោយផ្ទាល់ ទៅនឹងអាកាសធាតុក្តៅ និងរលកកម្ដៅបានរហូតទៅដល់មួយភាគបីឯណោះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ពួកគេបានរាយការណ៍របស់ The Lancet បានប្រាប់ឲ្យដឹងថា ការធ្វើគំរូបានរកឃើញថា ការបង្កើនគម្របដើមឈើដល់ ៣០ ភាគរយនឹងកាត់បន្ថយ ០.៤ អង្សារសេក្នុងតំបន់ជាមធ្យមក្នុងអំឡុងពេលរដូវក្តៅក្តៅ ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងទៀតថា ក្នុងចំណោមការស្លាប់មុនអាយុចំនួន ៦,៧០០...
គៀវ៖ យោងតាមអ៊ុយក្រែនបានឲ្យដឹងថា ដើម្បីបំពេញបន្ថែមការខាតបង់ក្នុងសង្គ្រាម ដែលបានប៉ាន់ស្មានដ៏ធំរបស់ខ្លួន រុស្ស៊ីកំពុងបន្តស្វែងរកអ្នកទោស ដែលជាប់ទោសសម្រាប់ជំនួយក្នុងការប្រយុទ្ធ។ រុស្ស៊ីឥឡូវនេះបានបាត់បង់បុគ្គលិកជិត ១៣ម៉ឺន នាក់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយ របស់ក្រសួងការពារជាតិអ៊ុយក្រែន។ ប្រទេសរុស្ស៊ី បានឆ្លងផុតសញ្ញាសម្គាល់ ១០ម៉ឺននាក់ មិនយូរប៉ុន្មានមុនបុណ្យណូអែល ក្នុងឆ្នាំ២០២២ យោងតាមអ៊ុយក្រែន ទោះបីជាចំនួនទាំងនេះមិនត្រូវបានបញ្ជាក់ដោយរុស្ស៊ីក៏ដោយ។ បន្ថែមពីលើបុគ្គលិក អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីបានបាត់បង់រថក្រោះជាង ៣២០០...
ដោយ៖លី ភីលីព ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារជាតិនៅតែរក្សាជើងឯក របស់ខ្លួនរាល់រៀងឆ្នាំ បន្ទាប់ពីក្រសួងដណ្តើមមេដាយ ១៩ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើម ១៤ គ្រឿងឈរចំណាត់ថ្នាក់លេខ ៤ នៃតារាង ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក...