ស្ដុកហូម៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ខ្លួនកាលពីថ្ងៃចន្ទ រដ្ឋាភិបាលហ្វាំងឡង់បានដាក់ជូនសភានូវសេចក្តីព្រាងសំណើស្តីពីការចូលជាសមាជិករបស់ប្រទេសនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសភាបានឲ្យដឹងថា លោកមានបំណងស្នើឱ្យសមាជិកសភា មិនអនុម័តលើសំណើនេះ ក្នុងករណីដែលគ្មានការផ្តល់សច្ចាប័ន ពីរដ្ឋសមាជិកណាតូទាំងអស់នោះ។ មកទល់នឹងពេលនេះ ប្រទេសចំនួន ២៨ ក្នុងចំណោមរដ្ឋចំនួន ៣០ របស់សម្ព័ន្ធភាពបានផ្តល់សច្ចាប័នលើការចូលជាសមាជិករបស់ហ្វាំងឡង់។ រដ្ឋមន្ត្រីការបរទេសលោក Pekka Haavisto បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា វាមានសារៈសំខាន់ សម្រាប់សភាក្នុងការមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរការសំណើនេះ។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែនសរុបចំនួន៨លើកមកហើយក្នុងរយៈពេល៨សប្តាហ៍ មកនេះនិងបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់ផងដែរ។ ទោះបីជាយ៉ាងណាក្តីការវាយប្រហារដោយមីស៊ីល របស់រុស្សី ភាគច្រើនគឺសំដៅលើទីតាំងផលិតថាមពល និងទីតាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតនៃប្រទេស ខណៈដែលតំបន់ជាច្រើនមកហើយនៅពេលនេះ បានបាត់បង់អគ្គិសនីប្រើប្រាស់ហើយមនុស្សសរុប៤នាក់ បានបាត់បង់ជីវិត។ ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានអះអាងដែរថាបានបាញ់ទំលាក់មីស៊ីល របស់ប្រទេសរុស្សីចន្លោះពី៦០ ទៅ៧០គ្រាប់ផងដែរក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែភាគីខាងរុស្សី បានអះអាងថាមីស៊ីលរបស់ខ្លួនបានវាយប្រហារ ចំគោលដៅចំនួនដល់ទៅ១៧ទីតាំង៕ ប្រែសម្រួល៖ស៊ុនលី
ប្រេស៊ីលនិងក្រូអាតយប់មិញបានឡើងទៅវគ្គ៨ក្រុម ចុងក្រោយហើយក្រោយយកឈ្នះក្រុមអាស៊ីទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូងខណៈដែលយប់នេះ នឹងមានគូល្អមើលមួយទៀតរវាងអេស្បាញនិងម៉ារ៉ុក។ ទោះបីជាមិនសូវល្បីខាងបាល់ទាត់ នាពេលកន្លងមកតែទំរង់លេង របស់ម៉ារ៉ុកព្រឹត្តិការណ៍បាល់ទាត់ឆ្នាំនេះបានឲ្យយើងឃើញជាក់ស្តែងហើយទាំងកីឡាករក្មេងៗនិងកីឡាករមាន បទពិសោធបានធ្វើឲ្យក្រុមមានទំរង់លេងដ៏អស្ចារ្យមួយ ប៉ុន្តែប្រហែលជាសំណាងនេះមិនល្អរហូតនោះ ទេពីព្រោះថានឹងត្រូវប្រកួតប៉ះនឹងក្រុមគោកំពុងឡើងកជាឈុតយុវជនក្មេងៗពេញកម្លាំងរបស់អេស្បាញ។ ម៉ារ៉ុកមានសង្ឃឹមឈ្នះតែ១៤ភាគរយប៉ុណ្ណោះ ខណៈដែលអេស្បាញមានសង្ឃឹមដល់ទៅ៦២ភាគរយ ប៉ុន្តែក្រុមទាំងពីរធ្លាប់បានប្រកាសគ្នាម្តងហើយកាលពីប្រកួតបាល់ទាត់ឆ្នាំ២០១៨ ដោយលទ្ធផលបញ្ចប់ទៅត្រឹមរស្មើគ្នា ២ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី
យប់មិញនេះជប៉ុនធ្វើបានល្អគួរសមក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយជាមួយនឹងក្រុមក្រូអាតដោយអាចគ្រប់គ្រងបាល់បានទៅដល់៤១ភាគរយ ដែរនិងស៊ុតចេញបានទៅដល់១៣ ដងប៉ុន្តែរកបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតហើយក្រូអាត ក៏តាមស្មើមកវិញ។ គ្រាប់បាល់ដំបូងកើតឡើងនៅចុងតង់ទី១ដោយកីឡាករ Maeda នាទីទី៤៣ ហើយក្រូអាតក៏បានខិតខំប្រឹងប្រែងនៅដើមតង់ទី២នាទីទី៥៥ យកបាន១គ្រាប់ តាមស្មើមកវិញដើម្បីអាចឲ្យការប្រកួតអាច បញ្ចប់ទៅត្រឹមបាល់ទាត់១១ម៉ែត្រកាត់សេចក្តី។ សំណាងមិនសូវបានជប៉ុនបានធ្វើបានតែ១គ្រាប់ ប៉ុណ្ណោះទល់នឹង៣សម្រាប់បាល់កាត់ សេចក្តីដែលមានន័យថាជម្រើសជាតិអាស៊ីទាំងពីរគឺជប៉ុន និងកូរ៉េខាងត្បូងបានដឹកដៃគ្នា ត្រឡប់មកផ្ទះក្នុងថ្ងៃតែមួយ៕ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងក្រុមប្រេស៊ីល និងក្រុមកូរ៉េខាងត្បូងបានធ្វើឡើងកាលពីយប់មិញខណៈដែលលទ្ធផលជាផ្លូវការប្រេស៊ីលបានទំលាក់កូរ៉េខាត្បូងចេញពីជុំនេះទាំងមិនអស់ចិត្ត។ កូរ៉េខាងត្បូងបានខិតខំប្រយុទ្ធខ្លាំងដែរប៉ុន្តែមិនអាចធ្វើអ្វីរបាំង ការពាររបស់ប្រេស៊ីលឡើយពោលគឺអាចរកបានតែ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៧៦ដោយកីឡាករ Park Seung ho ប៉ុន្តែប្រេស៊ីល បុកកូរ៉េខាងត្បូងរហូតធ្លាយគ្រាប់បាល់ដល់ទៅ៤គ្រាប់។ គ្រាប់បាល់ដំបូងបានដោយកីឡាករ Vini Jr. តាំងពីនាទីទី៧បន្តគ្រាប់ទី២ដោយកីឡាករ Neymar និង២គ្រាប់ទៀតក្នុងតង់ទី១ដែរគឺនាទីទី២៩ដោយកីឡាករ Richarlison និង Lucas Paqueta នាទីទី៣៦៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ឱបកម្ពុជាប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)” ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ បង្រៀនដោយលោក YUSUKE HORIE...
ប៊ែរឡាំង៖ យោងតាមឯកសាររបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥ គ្រឿងក្នុងតម្លៃ ១០ពាន់លានអឺរ៉ូ (១០,៥ពាន់លានដុល្លារ) ។ បន្ទាប់ពីការសន្យារបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ ប្រាក់នេះនឹងមកពីមូលនិធិពិសេសចំនួន ១០០ពាន់លានអឺរ៉ូ ដែលផ្តល់ហិរញ្ញប្បទានដោយមេដឹកនាំអាល្លឺម៉ង់ បានប្រកាសភ្លាមៗបន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ។...
ភ្នំពេញ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីឆ្លើយទៅនឹងទំហុំការងារទូរទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន...
អ្នកនិយមលេងអ៊ីនធឺណែតមានការជជែកគ្នាយ៉ាងក្តៅគគុកបន្ទាប់ពីលោក Jeremy Erlich ដែលជាប្រធានផ្នែកយុទ្ធសាស្រ្តតន្ត្រីរបស់ Spotify ត្រូវបានគេប្រទះឃើញជាញឹកញាប់ជាមួយ Rosé សមាជិកក្រុម BLACKPINK។ នៅលើបណ្ដាញសង្គម អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្កើតការ បង្ហោះមួយដែលមានចំណងជើង ថា “តើ Rosé និង CEO របស់ Spotify ណាត់ជួបគ្នាទេ? នៅទីនេះ អ្នកនិយមលេងអ៊ីនធឺណិត បានបង្ហោះរូបថតជាច្រើនសន្លឹក ដែល Rosé...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើងរបស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២...