ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង អាឡេប៉ូ (Aleppo) ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីដែលបណ្តាលឱ្យទីនោះលែងដំណើរការ ។គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រលានយន្តហោះស៊ីរីបានបន្តប្រតិបត្តិការបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអ៊ែល ។ កងទ័ពបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចេញពីលើសមុទ្រមេឌីទែរ៉ាណេ សំដៅទៅលើអាកាសយានដ្ឋាន និងបណ្តាលឱ្យខូចខាតផ្លូវរត់ ។ កងការពារដែនអាកាសស៊ីរី បានឆ្លើយតបនឹងការវាយប្រហារដោយបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ។...
អាមេរិក៖នេះបើយោងតាមកាសែត Wall Street Journal (WSJ) បានរាយការណ៍ថា តារាទូរទស្សន៍ Reality និងសហគ្រិន Kim Kardashian និងជាអតីតដៃគូនៅ Carlyle Group កំពុងបើកដំណើរការក្រុមហ៊ុនមូលធនឯកជនថ្មីមួយផ្តោតលើការវិនិយោគក្នុងអាជីវកម្មអ្នកប្រើប្រាស់ និងប្រព័ន្ធផ្សព្វផ្សាយ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia។ នេះបើយោងតាមការរាយការណ៍របស់ WSJ...
បឺលីន៖ គេហទំព័រព័ត៌មានមិនស្វែងរកប្រាក់ចំណេញរបស់អាល្លឺម៉ង់ Fair Planet បានរាយការណ៍កាលពីថ្ងៃពុធថា ការគ្រប់គ្រងអាវុធគ្មានប្រសិទ្ធភាពនៅក្នុងសហរដ្ឋអាមេរិក មិនត្រឹមតែនាំឱ្យមានការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧក្រិដ្ឋកម្មហិង្សានៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជិតខាងរបស់ខ្លួនផងដែរ។ អត្ថបទនេះបានដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលថាអ្នករត់ពន្ធទទួលបានកាំភ្លើងមួយភាគបួនលានចូលទៅក្នុងម៉ិកស៊ិកជារៀងរាល់ឆ្នាំ។ ដំណើរការស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសកាណាដា ដែល ៨៥ ភាគរយនៃឧក្រិដ្ឋកម្មកាំភ្លើងបានមកពីកាំភ្លើងដែលផលិតដោយសហរដ្ឋអាមេរិក។ អត្ថបទនេះបានឲ្យដឹងថា ប្រទេសម៉ិកស៊ិកបានដាក់ពាក្យប្តឹងតម្លៃ ១០ ពាន់លានដុល្លារនៅរដ្ឋ Massachusetts ដោយសង្ឃឹមថា នឹងធ្វើឱ្យក្រុមហ៊ុនផលិតកាំភ្លើងរបស់សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តជាមួយនឹងផលិតផលរបស់ពួកគេ។...
ភ្នំពេញ៖ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ទទួលបានកិត្តិយសពិសេស ព្រមទាំងត្រៀមបង្ហាញឈុត សម្លៀកបំពាក់ប្រពៃណី ជាតិ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើកទី១៦ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ក្រោមការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា។ កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Night,...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Ryan Giggs នឹងត្រូវប្រឈមមុខ នឹងការកាត់ទោសជាថ្មី ជុំវិញការចោទប្រកាន់ថា លោកបានវាយប្រហារ និង គ្រប់គ្រងអតីតមិត្តស្រី របស់លោក និងវាយដំប្អូនស្រីរបស់នាង ដែលជាចៅក្រមបានសម្រេច។ អតីតកីឡាករបាល់ទាត់រូបនេះ បាននិយាយថា លោកមានការខកចិត្ត ចំពោះការសម្រេចចិត្ត បានមកក្នុងសវនាការ...
បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវនៅទីក្រុងប៉ារីស បានពិនិត្យការទទួលទាន សារធាតុផ្អែមរបស់អ្នកចូលរួម ពីប្រភពអាហារទាំងអស់ រួមទាំងភេសជ្ជៈ សារធាតុផ្អែមលើតុ និងផលិតផលទឹកដោះគោ ។ ជាតិផ្អែមសិប្បនិម្មិត មិនគួរ ត្រូវបានចាត់ទុកថា ជាជម្រើសសុវត្ថិភាព សម្រាប់ជាតិស្ករ បន្ទាប់ពីអ្នកសិក្សា បានរកឃើញថាការប្រើប្រាស់ របស់ពួកគេត្រូវ បានផ្សារភ្ជាប់ទៅ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុត របស់ពិភពលោក វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា បានយល់ព្រមផលិត វ៉ាក់សាំងចំនួន ២០០ លានដង ក្នុងមួយឆ្នាំ ខណៈវ៉ាក់សាំងថ្មី អាចកាត់បន្ថយការស្លាប់ ដោយសារជំងឺគ្រុនចាញ់បាន ៧០ភាគរយត្រឹមឆ្នាំ ២០៣០ ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ...
ភ្នំពេញ៖ តារារ៉េបល្បីឈ្មោះលោក ម៉ាន់ វណ្ណដា និងកញ្ញា កៅ សុភា (Sophia Kao) និងលោក វណ្ណថាន ដែលជាតារាចម្រៀង របស់ផលិតកម្ម បារមី នឹងត្រៀមតំណាងប្រទេសកម្ពុជា ចូលរួមក្នុងព្រឹត្តការណ៍ មហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival )...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple កាលពីថ្ងៃពុធបានប្រកាស iPhone 14 Pro និង iPhone 14 Pro Max ជាត្រកូល Pro ទំនើបបំផុតមិនធ្លាប់មាន ដោយបង្ហាញពី Dynamic Islan ជាការរចនាថ្មី...
កីឡាករ Giovanni Simeone របស់ក្លឹប Napoli តែងតែបានស្រម៉ៃជាយូរមកហើយ អំពីការបង្ហាញខ្លួនដំបូង និងស៊ុតបញ្ចូលទី នៅក្នុងការប្រកួត Champions League ដោយជាក់ស្តែងគាត់បានទៅចាក់សាក់ ត្រៀមតាំងតែពីពេលមានអាយុ១៤ឆ្នាំមកម្ល៉េះ។ កូនប្រុសរបស់លោក Diego Simeone រូបនេះបានក្លាយទៅជាកីឡាករ ដ៏សំខាន់របស់ក្លឹប Napoli ក្នុងការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុមហង្សក្រហម Liverpool...