យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញផែនការ ក្នុងការចុះកុងត្រា ជាមួយនឹងខ្សែការពារម្នាក់ ដើម្បីពង្រឹងតំបន់ការពារ នៅរដូវកាលក្រោយ។ តាមព័ត៌មានចេញផ្សាយ Barcelona កំពុងចាប់អារម្មណ៍អតីតកីឡាករថ្នាល យុវជនរបស់ដែលខ្លួនធ្លាប់បានលក់ចេញ កាលពីឆ្នាំ២០១៥ ប៉ុន្តែពេលនេះកំពុងតម្លៃខ្លួន យ៉ាងហោចណាស់៤០លានអឺរ៉ូ។ កីឡាករ Alejandro Grimaldo បច្ចុប្បន្នកំពុងលេងឲ្យ...
ជាការពិតណាស់អ្នកគាំទ្ររបស់ បិសាចក្រហម ស្ទើរតែទាំងអស់ហាក់មិន សូវជាសប្បាយចិត្ត ជាមួយទម្រង់លេងរបស់ Andre Onana ឡើយ ហើយតែង តែមានព័ត៌មាន ចចាមអារ៉ាមជារឿយៗ ចង់ឃើញអ្នកចាំទីរូបនេះចាកចេញពី Manchester United ។ គិតមកទល់ពេលនេះ Onana នៅសល់កុងត្រា ប្រមាណ៣ឆ្នាំទៀត ខណៈដែលកុងត្រា ចាស់គេបានចុះជាមួយ Manchester...
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jamie Vardy ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លិប Leicester City បន្ទាប់ពីបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់ អស់រយៈពេល១៣ឆ្នាំ។ បន្ទាប់ពីមានការចាកចេញ ខ្សែប្រយុទ្ធខាងលើ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា Leicester City នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់គេ បើទោះបីជាគេត្រូវចាកចេញក៏ដោយ ។ គេដឹងថា នឹងមានថ្ងៃនេះមកដល់ គេបានរួមរស់ជាមួយក្លិនកញ្ជ្រោងអស់១៣ឆ្នាំ ហើយឈ្នះពាន...
ប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រឈមនឹងអត្រា កំណើតទាបបំផុតក្នុងពិភពលោក បាននិងកំពុងអនុវត្តកម្មវិធី ផ្តល់ប្រាក់លើកទឹកចិត្ត ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីលើកកម្ពស់ការណាត់ជួប ការរៀបការ និងការមានកូន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ច្រាសនិន្នាការ ប្រជាសាស្ត្រ ដែលកំពុងធ្លាក់ចុះ។ យោងតាមការរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េខាងត្បូង ស្រុកសាហា (Saha District) ក្នុងទីក្រុងប៊ូសាន (Busan) បានណែនាំកម្មវិធីមួយដែលផ្តល់ប្រាក់រហូតដល់ ៣៨,០០០ ដុល្លារអាមេរិកដល់អ្នកស្រុកដែលណាត់ជួប...
បដិមាសំរឹទ្ធខ្មែរ ដ៏ច្រើនចំនួន ១២៦ និងជាពិសេស បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធ ដែលត្រូវបានយកមកជួសជុល នៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ ក៏បានដាក់តាំងបង្ហាញដែរក្នុង ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ខណៈបានបើកសម្ពោធជាផ្លូវការ នៅ សារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង...
នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន បានក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ភ្នែក បំផុតមួយ ដោយសារផ្កាកុលាបជាង ២ លានដើមរីកស្គុសស្គាយ នៅលើផ្លូវ Highway ដែលលាតសន្ធឹងប្រវែង ៥០០ គីឡូម៉ែត្រ ។ យោងតាមគេហទំព័រ ehangzhou.gov.cn ផ្កាកុលាបជាង ២.១៥ លានដើម...
នៅឆ្នាំ២០២៥ បរិបទសេដ្ឋកិច្ច នៅអាស៊ី ត្រូវបានគេរំពឹងថា នឹងមានទីក្រុងមួយចំនួន ក្លាយជាទីតាំងរស់នៅ ដែលមានតម្លៃថ្លៃជាងមុន ។ របាយការណ៍ថ្មីមួយពី CNBC បានបង្ហាញ ពីទីក្រុង១០ ដែលមានថ្លៃ ចំណាយជីវភាព ខ្ពស់បំផុតនៅអាស៊ី ដោយសិង្ហបុរី និងហុងកុង ឈរនៅលំដាប់កំពូលជាមួយថ្លៃ ចំណាយប្រចាំខែរហូតដល់ ៩,៣៣៣ ដុល្លារអាមេរិក។ ទីក្រុងទាំងពីរនេះមិនត្រឹមតែ...
ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិប៉ូឡូញ ជាអ្នកទេសចរមួយគូ ត្រូវបានចាប់ខ្លួន នៅលើកោះទេសចរណ៍ Phangan របស់ប្រទេសថៃ បន្ទាប់ពីត្រូវបានគេចាប់បានឱបគ្នា ទំាងអាក្រាតកាយ នៅទីសាធារណៈដោយអះអាងថា ពួកគេគ្រាន់តែចង់បង្ហាញ ពីសេចក្តីស្រឡាញ់ របស់ពួកគេតែប៉ុណ្ណោះ ។ នេះបើយោងតាមមេប៉ូលីសកោះ Phangan លោក...
បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារសម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេល មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះ ដោយគណៈកម្មាធិការខុទ្ទកាល័យសន្តិសុខ របស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះចម្បាំង F/A-18E Super Hornet និងយានយន្តសណ្តោង បន្ទាប់ពីយន្តហោះចម្បាំង និងយានសណ្តោងទាំងពីរបានធ្លាក់ពីលើនាវា USS Harry S. Truman ។ នាវាផ្ទុកយន្តហោះដែលជាផ្នែកមួយនៃ ក្រុមវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រក្រហមត្រូវបានគេរាយការណ៍ថា កំពុងធ្វើសមយុទ្ធដើម្បីគេចពីការវាយប្រហារ ដោយមីស៊ីលពីក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT...