ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សណ្ឋាគារថៃ ទំនងជានឹងប្រឈមមុខ នឹងផលប៉ះពាល់បន្ទាប់បន្សំ ពីពន្ធគយរបស់អាមេរិក ដោយសារការមកដល់របស់ភ្ញៀវទេសចរ ធ្លាក់ចុះអាចបណ្តាល ឲ្យបុគ្គលិកសណ្ឋាគារកាត់បន្ថយតម្លៃ ឬណែនាំយុទ្ធនាការកាន់តែឈ្លានពាននៅផ្ទះ ខណៈប្រតិបត្តិការនៅក្រៅប្រទេស របស់ពួកគេមិនអាចគេចផុតពីផលប៉ះពាល់ នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ CGS International Securities បាននិយាយថា ការចំណាយក្នុងមនុស្សម្នាក់នៅប្រទេសថៃត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ...
បរទេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធអន្តរជាតិនៃប្រវត្តិសាស្ត្រ និងស្ថិតិកីឡាបាល់ទាត់ (IFFHS) បានប្រគល់ពានរង្វាន់កំពូល កីឡាករបាល់ទាត់ឆ្នើម អាហ្សង់ទីន Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈកីឡាករ Cristiano Ronaldo ឲ្យជាប់ក្នុងបញ្ជីកំពូលទាំង ៥ ។...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរចិនបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីដំបូលប្រក់ក្បឿង ពីប៉មស្គរដែលមានអាយុ ៦៥០ ឆ្នាំបានដួលរលំកាលពីថ្ងៃចន្ទ ដោយអ្នកទេសចរតិចតួច បានប្រមូលផ្តុំគ្នានៅខាងក្រៅជញ្ជាំង ប្រវត្តិសាស្ត្ររបស់វា។ វីដេអូដែលចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានចាប់យកពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលផ្នែកមួយនៃដំបូល បានបើកដែលបណ្តាលឲ្យក្រឡាក្បឿងរអិលចេញ ក្នុងរយៈពេលប៉ុន្មានវិនាទី។ ពពកធូលីបានហុយឡើងលើអាកាស ខណៈអ្នកទេសចរភ័យខ្លាចបាន...
បុរសជនជាតិជប៉ុនអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺ «Dropped Head Syndrome» ដែលជាជំងឺកម្រមួយ បន្ទាប់ពីគាត់បានចំណាយពេលរាប់ម៉ោង ក្នុងមួយថ្ងៃលេងទូរស័ព្ទដៃអស់រយៈពេលជាច្រើនឆ្នាំ។ ជំងឺនេះបណ្តាលឱ្យ គាត់មិនអាចលើកក្បាលឡើងបាន ដោយសារសាច់ដុំ និងឆ្អឹងកងទន់ខ្សោយខ្លាំង និង ខូចទ្រង់ទ្រាយ។ យោងតាមរបាយការណ៍នៅក្នុងទស្សនាវដ្តី JOS Case Reports កាលពីឆ្នាំ២០២៣ បុរសរូបនេះបានជួបបញ្ហាឈឺកញ្ចឹងក...
ក្រុងយេរូសាឡឹម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា សហគ្រិន និងសប្បុរសជនរុស្ស៊ី លោក Moshe (Vyacheslav) Kantor បានជាប់ឆ្នោតយ៉ាងលើសលប់ ជាប្រធានសភាជ្វីហ្វអឺរ៉ុប (EJC) ដោយទទួលបានសំឡេងគាំទ្រជិត ២ភាគ៣ក្នុងមហាសន្និបាត ដែលបានធ្វើឡើង កាលពីថ្ងៃពុធនៅក្រុងយេរូសាឡឹម លោក Kantor ពីមុនធ្លាប់ធ្វើជាប្រធាន EJC...
សាន់ហ្វ្រាន់ស៊ីស្កូ៖ក្រុមហ៊ុន Epic Games បាននិយាយថា ហ្គេមដ៏ពេញនិយមរបស់ខ្លួន “Fortnite” បានត្រឡប់មកកាន់ App Store ឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple វិញហើយ បន្ទាប់ពីត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ដោយសារជម្លោះផ្លូវច្បាប់ជាមួយក្រុមហ៊ុនផលិត iPhone យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុនផលិតហ្គេមបានប្រកាសនៅលើបណ្តាញសង្គម X ថា...
កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា ភាពល្បីល្បាញរបស់ Mercedes-Benz Korea កំពុងតែត្រូវបានប្រកួតប្រជែង ដោយការកើនឡើង យ៉ាងឆាប់រហ័សនៃរថយន្ត Porsche និង Tesla ដែលពង្រឹងកេរ្តិ៍ឈ្មោះ របស់ពួកគេជាម៉ាក រថយន្តអគ្គិសនី (EV) ត្រូវបានគេស្វែង រកយ៉ាងខ្លាំង...
(ភ្នំពេញ)៖ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តសាងស្នាដៃលើឆាកអន្តរជាតិ ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជិត ២០ រូប មកពីផ្នែកផ្សេងៗ បានរួមដំណើរទៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដើម្បីទទួលយកមេដាយមាស និង មាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានជំនួបជាមួយដៃគូសហការណ៍នៅសហគមន៍អ៊ឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក ឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិ ក្នុងការផ្គត់ផ្គង់ផ្កាហឹបសម្រាប់ឧស្សាហកម្មផលិតស្រាបៀរ ក៏ដូចជាជំនាញលើបច្ចេកទេស និងគ្រឿងផ្សំលើរសជាតិភេសជ្ជៈផងដែរ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗនៅទ្វីបអ៊ឺរ៉ុបលើកនេះ មិនត្រឹមតែទៅទទួលស្នាដៃថ្មីរបស់ខ្មែរ និងពង្រឹងភាពស៊ីសង្វាក់ជាមួយដៃគូអាជីវកម្មក្រៅប្រទេសនោះទេ តែក៏ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យបុគ្គលិករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយល់ដឹងច្បាស់ពីដំណើរការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមនានា ពីដៃគូក្រៅប្រទេស ក៏ដូចជាចាប់យកបទពិសោធន៍ថ្មីៗ ពីគ្រប់ប្រទេសអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពស្តង់ដារបស់ក្រុមហ៊ុនខ្មែរ ឱ្យកាន់តែខ្លាំង៕
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងត្រៀមខ្លួនរួចរាល់ ហើយក្នុងការចរចាជាមួយនឹងកីឡាករ ដែលមានតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូឬប្រមាណជា៨៤ លានផោនពីលីគកំពូលអាល្លឺម៉ង់។ កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លឹប Chelsea ត្រៀមរដូវកាលក្រោយ។ កីឡាកររូបនេះដំបូងឡើយលេងត្រឹមជាកីឡាករខ្ចីជើងពីក្លឹប PSG ប៉ុណ្ណោះ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយយកស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសាររលូតកូន ដើម្បីបញ្ជូនមកបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ...