(ភ្នំពេញ)៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត។ សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបថា នឹងរៀបចំពិធីជប់លៀង ក៏ដូចជាកាដូពិសេសបន្ថែម ប្រសិនបើក្រុមបាល់ទះវិសាខា អាចរក្សាជើងឯកនេះទុកសម្រាប់កម្ពុជាម្តងទៀតបាន។ គួរបញ្ជាក់ផងដែរថា កីឡាករកម្ពុជាដែលត្រៀមខ្លួនទៅប្រកួតនឹងហោះចេញទៅនៅថ្ងៃទី ២៨ ខែមេសា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិនេះ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ មេសា រហូតដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ WURKZ Special Volleyball Cup 4×4 Season 2 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយការប្រកួតជម្រុះតាមភូមិភាគយ៉ាងស្វិតស្វាញ រយៈពេល ៥ សប្តាហ៍កន្លងមក។ ក្នុងនោះ ក្រុមបាល់ទះដែលនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេលមួយសប្តាហ៍ពេញរួមមាន៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្លិបបាល់ទះជីកសិករណាណូ ពីមណ្ឌលពោធិ៍សាត់, ក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ក្លិបបាល់ទះសូត្រនិគមក្លិប មកពីមណ្ឌលសៀមរាប, ក្លិបបាល់ទះសីហាសាមគ្គី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគីរី មកពីមណ្ឌលកំពង់ចាម, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B មកពីមណ្ឌលកណ្តាល, រួមទាំងក្លិបកីឡាបាល់ទះខេត្តតាកែវ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ពីមណ្ឌលកែប។ ក្រុមជ័យលាភីតាមភូមិភាគ និង នៅមណ្ឌលរាជធានីភ្នំពេញ សរុបទាំងអស់ ១៤ ក្រុម នឹងត្រូវប្រកួតបន្តទៅតាមការបែកចែកពូលចំនួន ៤ ពូល ដែលពិធីចាប់ពូលស្វែងរកសមាសភាពក្រុមកីឡាករដែលនឹងត្រូវប្រកួតនីមួយៗ បានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ ក្នុងសន្និសិទសារព័ត៌មានវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ ដោយមានវត្តមានចូលរួមរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះនៅតែកើនឡើងមិនថមថយ ជាពិសេសគឺកំណើននៃការចុះឈ្មោះចូលរួមច្រើនក្នុងរដូវកាលទី ២ នេះ ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រ រហូតដល់ទៅ ៧០ លានរៀល ដើម្បីជាការលើកទឹកចិត្តកីឡាករទាំងអស់ ឲ្យខិតខំបន្ថែម និង ចាប់យកគ្រឹះរឹងមាំមួយសម្រាប់ត្រៀមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេសនេះ បានចាប់ផ្តើមពីថ្ងៃទី ២១ មេសា រហូតដល់ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ ស្តាតអូឡាំពិក ចាប់ពីម៉ោង ១០ ព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ បញ្ជាក់ច្បាស់នៅលើក្រវិលកំប៉ុងទៅវិញ ធ្វើឲ្យអារម្មណ៍រំភើបញាប់ញ័រ ស្រែកហ៊ោពេញតូបលក់ចាប់ហួយតែម្តង។ ប្អូនប្រុសខាងលើបានបន្តទាំងរំភើបរីករាយថា គាត់អាចសម្រេចក្តីស្រម៉ៃ មានម៉ូតូផ្ទាល់ខ្លួនមួយ ជាមួយនឹងប្រាក់រង្វាន់នាំសំណាងដ៏ធំនេះ ហើយក៏អាចយកទៅរៀនជំនាញថតរូបបន្ថែម ដើម្បីមានមុខរបរច្បាស់លាស់មួយពេលអនាគត ព្រោះដោយសារកត្តាជីវភាព ទើបប្អូនឈប់រៀន មុននឹងមកចាប់យកអាជីពជាជាងថតតាមរោងការដូចសព្វថ្ងៃ។ ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំង! រង្វាន់ខ្លាំង ឈ្នះច្រើន!
ថៃ៖យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងចាត់វិធានការតឹងរ៉ឹងលើអ្នកប្រើប្រាស់ ឬជក់បារីអេឡិចត្រូនិច “Vapers” ដែលអាចនឹងត្រូវចោទប្រកាន់ពីបទទទួលផលិតផលរត់ពន្ធ បន្ទាប់ពីសកម្មភាពការជក់បារីអេឡិចត្រូនិចកាន់តែវាយឡុកខ្លាំងឡើង យោងតាមការចេញផ្សាយពីគេហទំព័រ bangkokpost។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukul Prueksa-anurak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានបង្កើនការបង្ក្រាបបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធ ដោយគ្របដណ្តប់មិនត្រឹមតែអ្នករត់ពន្ធ និងអ្នកចែកចាយប៉ុណ្ណោះទេ ថែមទាំងអ្នកជក់បារីផងដែរ។ លោកបានបន្តថា អ្នកជក់បារីអេឡិចត្រូនិកអាចត្រូវបានកាត់ទោសពីបទទទួលបានផលិតផលរត់ពន្ធ។ យោងតាមច្បាប់គយបានឲ្យដឹងថា បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានទទួលការសរសើរ បន្ទាប់ពីលោកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ២៥ លានបាត ស្មើនឹង ៧៤៥,000ដុល្លារអាមេរិកដើម្បីជួយដល់ស្ថាប័នទូទាត់ប្រាក់បំណុល ក្រោយពីការបរាជ័យស្របច្បាប់របស់ខ្លួនទៅឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Siam Sport ។ តុលាការកំពូលបានសម្រេចថា FAT ត្រូវតែសងសំណងចំនួន...
ភ្នំពេញ៖ក្រុមបាល់ទះនារី រួមចិត្តតែមួយមានឱកាស ៩០ ភាគរយគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីការប្រកួតនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ដោយយកឈ្នះក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ៣សិតទល់នឹង០ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ៣ប្រកួត ឈ្នះទំាង ៣...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD អាចនឹងផ្តល់ឳកាសឲ្យកីឡាករខ្សែប្រយុទ្ធ Rasmus Hojlund ដែលកំពុងមានទំរង់លេងយ៉ាប់យ៉ឺននោះចាកចេញពីក្លឹប។ ទោះបីជាយ៉ាងណាក្តីក្លឹបនឹងប្រើប្រាស់កុងត្រា របស់ខ្សែប្រយុទ្ធហូឡង់រូបនេះដើម្បីចរចា និងដោះដូរកីឡាករខ្សែប្រយុទ្ធម្នាក់មកវិញ។កីឡាករ Ademola Lookman នៅតែជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប Man UTD ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករ ដែលក្លឹបត្រូវចរចាដោះដូរជាមួយនឹង Hojlund។ គួរឲ្យដឹងដែរថា...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានចែករម្លែករូបថត របស់លោកស្រីកំពុងដេកនៅលើគ្រែ មន្ទីរពេទ្យក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដែលបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញប្រទេសនេះ។ រូបថតបង្ហាញថា លោកស្រី Madam Pang មើលទៅអស់កម្លាំងនៅមន្ទីរពេទ្យ Bumrungrad International...
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់សហព័ន្ធចំនួន ៦ នាក់ ចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកពាក់ជើងទាអន្តរជាតិ ឆ្នាំ២០២៥ “Children s-Junior Finswimming Competition 2025” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងសកលវិទ្យាល័យ...
ភ្នំពេញ៖ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងជាម្ចាស់ជើងឯក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រាចសម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកកម្ពុជា។ លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល និងប្រធានគណៈប្រតិភូដឹកនាំក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍នៅទីលានបាល់ទាត់ដំរីសថា ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា...