ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិសិង្ហបុរី អាយុ ២៦ ឆ្នាំ ម្នាក់បានស្លាប់ក្នុង ចំណោមអ្នកស្លាប់ ២៥៣នាក់សម្រាប់ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវហាយវេ មួយ នៅភាគខាងត្បូងប្រទេសថៃ ក្នុងអំឡុងពេល បុណ្យសង្ក្រាន្តជាពិធីបុណ្យបាញ់ ទឹកដាក់គ្នាដ៏ធំបំផុតរបស់ប្រទេសនេះ។ នេះបើយោងតាមកាសែត The Straits Times...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ 9to5mac បានប្រាប់ឲ្យដឹងថា ពាក្យចចាមអារ៉ាមអំពី iPhone 17 Pro ទាំងអស់បាន ចង្អុលបង្ហាញរឿង មួយដ៏ពិសេសបំផុត គឺរបារកាមេរ៉ាផ្តេក ដែលបានរចនាឡើងវិញ ខណៈអ្នកប្រើ ប្រាស់ជាច្រើន បានហៅរបារកាមេរ៉ាផ្តេកថា មិនស្អាត វាធ្វើឲ្យមានផលពិបាក លាក់កំបាំងសម្រាប់អ្នកប្រើប្រាស់ ដែលចង់ប្ដូរតាមបំណងទូរស័ព្ទរបស់ពួកគេ។ ការចែករម្លែកដោយអ្នកលេចធ្លាយ Majin Bu...
ចិន៖យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវ IDC បានឲ្យដឹងថា ការនាំចេញស្មាតហ្វូន របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple នៅប្រទេសចិន បានធ្លាក់ចុះ ៩ ភាគរយក្នុងត្រីមាសទី១ ធៀបនឹងឆ្នាំមុន ហើយសកម្មភាពនេះធ្វើឲ្យ ក្រុមហ៊ុនផលិត ស្មាតហ្វូនដ៏សំខាន់តែមួយ គត់នៅតែបន្តការធ្លាក់ចុះដដែល យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រុមហ៊ុន...
សិង្ហបុរី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលអ្នកជំនួញ និងជាមហាសេដ្ឋី លោក Forrest Li ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sea Limited ក្លាយជាប្រធានសមាគម បាល់ទាត់សិង្ហបុរី បន្ទាប់ពីគូប្រជែងរបស់លោក ដែលឈរឈ្មោះបោះឆ្នោត ជ្រើសរើសប្រធានថ្មី នាពេលខាងមុខនេះ ត្រូវបានដកសិទ្ធិជាផ្លូវការ។...
The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែ ប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបានទទួលការ គាំទ្រយ៉ាងខ្លាំង ដើម្បីអាចធ្វើការវិល ត្រឡប់លីគកំពូល អង់គ្លេសវិញ បាននៅពេលខាងមុខ។ អតីតវិរៈបុរសជម្រើសជាតិ អង់គ្លេសលោក Teddy Sheringham បានបង្ហាញការជឿជាក់ថា តារាខ្សែប្រយុទ្ធ Harry...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងតែប្រកៀកប្រកិត ក្នុងការចរចានាំយកកីឡាករ Matheus Cunha មករួមក្លឹបនៅរដូវក្តៅនេះ ។ ទោះបីជាយ៉ាងណាក្តីក្លឹបអង់គ្លេស មួយនេះនឹងអាចជួប គូប្រជែងដូចជា Newcastle ជាដើមដើម្បីយកហត្ថលេខា របស់កីឡាករ Cunhaដែលជឿជាក់ថា បច្ចុប្បន្នអាចនឹងមានតម្លៃខ្លួន ប្រមាណជា៦២,៥លានផោន។...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Xavi Simons នៅតែប៉ុនប៉ងក្នុងការវិល ត្រឡប់ទៅកាន់ក្លឹបយក្សអេស្បាញ Barcelona នៅឡើយ ប៉ុន្តែជឿជាក់ថានឹងជួបឧបសគ្គខ្លះៗ។ ក្នុងពេលជាមួយគ្នាដែរតារាឆ្នើម របស់ RB Leipzig រូបនេះបន្តចិញ្ចឹមចិត្តចង់ទៅលេង នៅអេស្បាញនោះ ប៉ុន្តែក្លឹបនៅស្ទាក់ ស្ទើរជាមួយ នឹងសំណើរ ដែលបានបន្តផ្តល់...
ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។ ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នកដំណើរ SkyBoss ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាទិភាពដូចជា ដាក់ឥវ៉ាន់តាមខ្លួនបាន ៧ គីឡូក្រាម និងដាក់ឥវ៉ាន់តាមយន្តហោះបន្ថែមទៀតបាន ៧ គីឡូក្រាម។ អ្នកដំណើរដែលមានសំបុត្រ Eco អាចដាក់អីវ៉ាន់តាមខ្លួនក្នុងទម្ងន់ ៧ គីឡូក្រាម អាស្រ័យតាមលក្ខខណ្ឌកំណត់ផ្សេងៗ។...
ភ្នំពេញ ៖ កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០ និង៣០នាទី នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំពោះមរណភាពរបស់កីឡាករ សម្បត្ដិ គឺជាការបាត់បង់ នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Kevin De Bryne ត្រូវបានគេណែនាំឲ្យ ទទួលយកឳកាសចុងក្រោយ ក្នុងការវិលត្រឡប់មក កាន់ក្លឹបតោខៀវ Chelsea វិញ។ អតីតវិរៈបុរសរបស់ក្លឹប Chelsea លោក William Gallas បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ De...