យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងរៀបចំឯកសារ ក្នុងការសុំចរចាទិញយកកីឡាករ Dilane Bakwa ក្នុងតម្លៃខ្លួនមួយថ្លៃគួរសម ។ ប្រភពដដែលបានសរសេរទៀតថាកីឡាករឆ្នើមរបស់ក្លឹប Strasbourg រូបនេះកំពុងលេងក្នុងតំបន់ ខ្សែប្រយុទ្ធស្លាបហើយតាមកុងត្រា ដែលគាត់នៅសេសសល់ពេលនះគឺ តម្លៃខ្លួនរបស់គាត់ នឹងអាចមានទៅដល់៣០លានអឺរ៉ូ។ Chlesea នឹងបន្តតាមដានហើយ...
(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល GRAND GOLD បញ្ជាក់ពីគុណភាពស្តង់ដាល្អឥតខ្ចោះ ពីស្ថាប័នអន្តរជាតិ MONDE SELECTION ផងដែរ។ នេះមិនមែនជាលើកទី ១ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពី MONDE SELECTION នោះទេ ដោយក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន ៤៥ គ្រឿង ដែលបញ្ជាក់ច្បាស់ពីគុណភាពខ្ពស់លើគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើឆាកអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការខិតខំពង្រឹងបច្ចេកទេសនៃសង្វាក់ផលិតកម្ម ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវិនិយោគលើការតម្លើងគ្រឿងចក្រទំនើបថ្មីចុងក្រោយពីអឺរ៉ុប ដើម្បីធានាបានថា គ្រប់ដំណក់នៃភេសជ្ជៈ ដែលផលិតចេញមក គឺត្រឹមត្រូវបានស្ដង់ដារកំណត់ និងមានគុណភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រធំលើមហោស្រពសិល្បៈបុណ្យភូមិ អង្គរសង្រ្កាន្ត សង្រ្កាន្តនៅតាមខេត្ត-ក្រុង និងតាមសាលានានាពាសពេញប្រទេស ក៏ដូចជាមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
អារ៉ាប៊ីសាអូឌីត៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ដោយមានការគាំទ្រពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត កីឡាករបាល់ទាត់ឆ្នើមកម្រិតពិភពលោក លោក Cristiano Ronaldo អាចទិញក្លឹប La Liga Valencia CF ពីមហាសេដ្ឋីសិង្ហបុរី Peter Lim ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌសំខាន់មួយ។ លោក Ronaldo បានចំណាយពេល ៩...
អាមេរិក៖ មហាសេដ្ឋី និងនាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Meta លោក Mark Zuckerberg ត្រូវបានបញ្ជាក់ថា លោកបានទិញផ្ទះវីឡាមួយមានតម្លៃ ២៣ លានដុល្លារនៅទីក្រុង Washington, DC ដោយគ្រាន់តែបើកបរ ១៥ នាទីពីសេតវិមាននឹងមកដល់ផ្ទះលោកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមPage...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម បានរៀបចំការប្រកួតមិត្តភាព ក្រុមបាល់ទាត់វ័យចាស់ ដើម្បីបង្កើតឲ្យមានភាពស្និតស្នាល រវាងក្រុមបាល់ទាត់វ័យចាស់ ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀម ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម...
(ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានវត្តមាននៅ ៥ ខេត្តខុសៗគ្នា រយៈពេល ៣ ថ្ងៃ ដែលបងប្អូននឹងបានកំសាន្តសប្បាយ តាមបែបប្រជាប្រិយខ្មែរ ក៏ដូចជាបែបសម័យថ្មី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីកំសាន្តធំៗ ដោយមានការវាយក្អមប្រជាប្រិយមហាសំណាង ការទាញព្រ័ត្របុរាណមានជ័យ ការប្រកួតញ៉ាំ និង រាំដណ្តើមកៅអី នៅមហោស្រពសិល្បៈបុណ្យភូមិ ក៏ដូចជាតាមសង្រ្កាន្តនានា ដោយបងប្អូនដែលបានចូលរួម នឹងមានឱកាសទទួលបានរង្វាន់ធំពីទឹកពិសាកម្ពុជា, ទឹកក្រូច អាយស៍ កូឡា, និងភេសជ្ជៈ Exprez រសជាតិស្ត្រប៊ែរី រួមទាំងឱកាសឈ្នះរង្វាន់ប្រាក់លាភសំណាងពីការលោតប៉ាវ លោតលុយចូលកុង របស់ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុលផងដែរ។ លើសពីនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងមានការចែកកាំភ្លើងបាញ់ទឹកសរុបចំនួន ២០០០ ដើម ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ នៅទីតាំងដែលមានសង្រ្កាន្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍គ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ ដែលលោកស្រី សាំង រ័ត្នធីតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកផលិតផល របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទៅកាន់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើននាក់ និងបានពង្រីកវត្តមាននៃម៉ាកយីហោរបស់ក្រុមហ៊ុននៅក្នុងខេត្តស្វាយរៀង។ ដំណើរការនៃការសហការគ្នានេះបានចាប់ផ្តើមជាផ្លូវការនៅដើមទសវត្សឆ្នាំ ១៩៩០។ ពេលនោះគាត់គ្រាន់តែជាម្ចាស់ហាងលក់ភេសជ្ជៈមួយ ដែលមានការលក់ផលិតផលស្រាបៀររបស់ក្រុមហ៊ុននេះ ក្នុងចំនួនមួយតូចប៉ុណ្ណោះ។...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ចំនួន ១០ក្រុម និងក្រុមបាល់ទាត់ស្នងការនគរបាលខេត្តស្វាយរៀងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់ និងទទួលទានអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើតឲ្យមានភាពស្និតស្នាលរវាងក្រុមបាល់ទាត់វ័យចាស់ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ...
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យនេះព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ និងអស្ចារ្យបំផុតជាមួយបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករ-កីឡាការិនី ព្រមទំាំងបានផ្តល់បទពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុម ដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth...
អង់គ្លេស ៖ នេះយោងតាមការចេញផ្សាយកាសែត The Times បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់ ក្នុងចក្រភពអង់គ្លេស ត្រូវបានចាប់ខ្លួន និងសាកសួរដោយប៉ូលីស ជុំវិញការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចាត់ទុកថា ជាការគម្រាមកំហែង ឬជាការប្រមាថ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។ យោងតាមតួលេខ បានចេញផ្សាយកាលពីថ្ងៃសុក្របាននិយាយថា មន្រ្តីបានធ្វើការចាប់ខ្លួនប្រហែល ១២,០០០នាក់ក្នុងមួយឆ្នាំក្រោមចំណុចទី១២៧...